កីឡា
ពានសម្តេចតេជោថ្នាក់ជាតិ លើកទី១៨ រកឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ
នៅរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៨ ឆ្នាំ២០២៤/២៥ បានចាប់ឆ្នោតរួចរកហើយសម្រាប់វគ្គ១៦ក្រុមចុងក្រោយ។

នៅវគ្គ១៦ក្រុមចុងក្រោយមានក្រុម៤ដែលឡើងមកពីការប្រកួតថ្នាក់ខេត្តដើម្បីប្រកួតប្រជែងជាមួយក្រុមខ្លាំងៗនៅលីគបាល់ទាត់កំពូលកម្ពុជា។ ការប្រកួតថ្នាក់ជាតិនឹងធ្វើឡើង២ជើង ទើបបានស្វែងរកក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

រដូវកាលនេះ ព្រះខ័នរាជស្វាយរៀងដែលជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ត្រូវប៉ះក្រុមចំណាត់ថ្នាក់លេខ៤មកពីថ្នាក់ខេត្ត។
សូមបញ្ជាក់ការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្នាក់ខេត្តជាការជួបគ្នារវាងក្រុមខេត្តកំពង់ចាម និងក្រុមខេត្តត្បូងឃ្មុម ដែលក្រុមទាំងពីរនេះធ្លាប់ជួបគ្នាម្តងហើយសម្រាប់វគ្គផ្តាច់ព្រ័ត្រខេត្តកាលពីឆ្នាំមុន។ ក្រុមខេត្តសៀមរាប ប្រកួតជាមួយ ក្រុមខេត្តកែប ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ ថ្នាក់ខេត្ត នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង៣:៣០នាទីរសៀល នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ខាងក្រោមជាក្រុមប៉ះគ្នានៅវគ្គ១៦ក្រុមចុងក្រោយ៖
- ក្រុមលេខ៤ ថ្នាក់ខេត្ត ឆ្នាំ២០២៤/២៥ vs ព្រះខ័នរាជស្វាយរៀង
- ក្រុមលេខ៣ ថ្នាក់ខេត្ត ឆ្នាំ២០២៤/២៥ vs វិសាខា
- ក្រុមលេខ២ ថ្នាក់ខេត្ត ឆ្នាំ២០២៤/២៥ vs បឹងកេត
- ក្រុមឈ្នះជម្រុះថ្នាក់ជាតិ ឆ្នាំ២០២៤/២៥ vs ភ្នំពេញក្រោន
- ឡាយហ្វ ខេត្តព្រះសីហនុ Vs គិរីវង់សុខសែនជ័យ
- អង្គរថាយហ្គឺរ Vs ក្រសួងការពារជាតិ
- ក្រុមជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤/២៥ vs អាយអេសអាយ ដង្កោសែនជ័យ
- ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ vs ណាហ្គាវើលដ៍

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?