កីឡា
រ៉េន ឆាយហុង ប្រាប់កីឡាករមហាផ្ទៃ២រូបជាឧសបគ្គធំពេលប៉ះគ្នាវគ្គ៨ក្រុម
ការប្រកួតក្នុងវគ្គ៨ចុងក្រោយ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤ ក្លិបបាល់ទះបញ្ជាការដ្ឋានអក្សរ (B) ត្រូវជួបជាមួយក្រុមការពារតំណែងជើងឯកឆ្នាំចាស់គឺ សមាគមបាល់ទះក្រសួងមហាផ្ទៃ។

មុនឡើងមកដល់វគ្គ៨ក្រុមចុងក្រោយ ក្លិបបាល់ទះបញ្ជាការដ្ឋានអក្សរ (B) បានវាយបកយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ស្ទើរមិនគួរឲ្យជឿ ជាមួយលទ្ធផល ៣-២។ ក្រុមនគរខេត្តកណ្ដាលបានបើកការនាំមុខមុន២សិតមុន ប៉ុន្តែក្រុមបញ្ជាការដ្ឋានអង្គរក្សវាយបកយកឈ្នះ៣សិតចុងក្រោយដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
មុនពេលប៉ះជាមួយក្រុមជើងឯកឆ្នាំចាស់សមាគមបាល់ទះក្រសួងមហាផ្ទៃ ស្មាត់ឆ្វេង រ៉េន ឆាយហុង របស់ក្រុមបញ្ជាការដ្ឋានអក្សរ (B) បានលើកឡើងពីកីឡាករ២រូប ជាឧសបគ្គធំ ពេលជួបគ្នានៅថ្ងៃទី២១ ខែធ្នូ នៅវគ្គ៨ក្រុមចុងក្រោយ។
កីឡាករ រ៉េន ឆាយហុង បានប្រាប់«កម្ពុជាថ្មី»ថា ៖«សមាគមបាល់ទះក្រសួងមហាផ្ទៃ ពួកគេមានចំណុចខ្លាំងជាច្រើន ដូចជាការធ្វើរនាំង ការប្រយុទ្ធផ្ដាច់ ការវាយសេវ៉ា និងការពារ។ កីឡាករ ធី ម៉េងហួង និង មឿន ម៉េងឡាយ ជាឧសបគ្គធំសម្រាប់យើង។ ពួកគាត់ទាំង២ជាសុទ្ធតែជាកីឡាករជម្រើសជាតិកម្ពុជា»។

សមាគមបាល់ទះក្រសួងមហាផ្ទៃ មុនឡើងមកដល់វគ្គ៨ក្រុមចុងក្រោយបានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្នុងលទ្ធផល ៣-០។
ការប្រកួតឆ្នាំនេះកាន់តែជក់ចិត្តខុសពីរាល់ឆ្នាំ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានកែប្រែលក្ខខណ្ឌមួយចំនួនគឺក្រុមនីមួយៗ អាចដាក់កីឡាករកម្រិត A លេងក្នុងទីលាន បាន២នាក់ និងកីឡាករបរទេស១នាក់។ ក្រោយការកំណត់លក្ខខណ្ឌនៃការប្រកួតថ្មីនេះ ក្រុមដែលមានកីឡាករលំដាប់ A ច្រើន អាចដាក់ឲ្យក្រុមមកពីតាមបណ្ដាខេត្តខ្ចីជើងកីឡាកររបស់ពួកគេបាន៕

អត្ថបទ៖ ផា រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ