កីឡា
លេខ៤៧ពិតជាមានន័យខ្លាំងសម្រាប់កីឡាករ Foden នៅក្លិប Man City
កីឡាករ Phil Foden កំពុងប្រកបអាជីពជាមួយក្លិប Manchester City ដោយនៅតែបន្តពាក់អាវលេខ៤៧ ទោះបីទទួលបានទទួលឱកាសផ្លាស់ប្ដូរលេខថ្មី នៅតែមិនព្រមប្តូរ។

ខ្សែបម្រើរឆ្នើមរបស់ក្លិប Man City បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA កាលពីរដូវកាលមុន ធ្លាប់បានផ្ដល់ឱកាសឲ្យពាក់លេខអាវ១០ មុនការមកដល់របស់កីឡាករ Jack Grealish ជាម្ចាស់អាវលេខ១០នាពេលបច្ចុប្បន្នក្រោយផ្លាស់មកពីក្លិប Aston Villa នៅរដូវក្តៅឆ្នាំ២០២១។
លេខ៤៧ជាលេខអាវដំបូងបំផុតរបស់កីឡាករ Foden ពាក់លេងនៅក្លិប Man City។ រូបគេបានពាក់អាវលេខ៤៧លើកដំបូងការប្រកួតជាមួយក្រុម Citizens ក្នុងឆ្នាំ២០១៧។ ហេតុផលគួរឲ្យរំជួលចិត្តខ្លាំង ធ្វើឲ្យរូបគេកាន់តែស្រឡាញ់លេខអាវ៤៧គឺ ដោយសារជីតារបស់ខ្លួនឈ្មោះ Ronnie បានទទួលមរណភាពនៅពេលលោកមានអាយុ៤៧ឆ្នាំ។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានប្រើប្រាស់លេខអាវនេះដើម្បីជាការគោរពចំពោះជីតារបស់ខ្លួន។

Foden ក៏មានស្នាមសាក់លេខ៤៧ នៅខាងក្រោយត្រចៀកខាងស្តាំរបស់ខ្លួនថែមទៀត ដើម្បីបង្ហាញពីក្ដីស្រឡាញ់និងការគោរពដល់ជីតា។ លោកតា Ronnie ជាអ្នកគាំទ្រស្មោះស្មគ្រ័របស់ក្លិប Man City ហើយលោកពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះស្នាដៃរបស់ចៅប្រុស ក្នុងវ័យអាយុត្រឹមតែ២៤ឆ្នាំទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងអាជីពបាល់ទាត់។ កីឡាករ Foden ទទួលបានឱកាសផ្លាស់ប្តូរលេខអាវ នៅពេលខ្សែប្រយុទ្ធ Sergio Aguero បានចាកចេញពីក្លិបនៅក្នុងឆ្នាំ២០២១ ប៉ុន្តែបានសម្រេចចិត្តមិនទទួលយកលេខថ្មីទេ។
កីឡាករ Phil Foden បាននិយាយថា ៖«ខ្ញុំបានគិតអំពីរឿងនេះដែរ។ អាវលេខ១០គឺជាលេខដ៏ធំនៅក្នុងក្លិប ប៉ុន្តែខ្ញុំមានរឿងរ៉ាវចងចាំជាច្រើនជាមួយនឹងលេខ៤៧។ ខ្ញុំចង់បង្កើតកេរ្តិ៍ដំណែលផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយរក្សាលេខនោះ»។ កីឡាករបានឆ្លើយបែបនេះនៅពេលសួរពាក់ព័ន្ធនឹងអាវលេខ១០ នៅទំនេរ ក្រោយ Aguero ចាកចេញ៕

អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?