Connect with us

កីឡា

ក្រុម​ខេត្ត​ស្វាយរៀង ប៉ះ ក្រសួង​មហា​ផ្ទៃ​ ដណ្តើម​ជើង​​ឯក​ពាន​សម្តេច ស ខេង ល្ងាចនេះ

បានផុស

នៅ

ការ​ប្រកួត​កីឡា​បាល់ទះ​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៣ ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ​ដែល​ជា​ការ​ជួប​គ្នា​រវាង ក្រុម​បាល់ទះ​នគរ​បាល​ខេត្ត​ស្វាយរៀង និង​​សមាគម​បាល់ទះ​ក្រសួង​មហា​ផ្ទៃ វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រុម​ទាំង​ពីរ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន​សម្រាប់​ការ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​នៅ​ទី​លាន។ ក្រុមក្រសួង​មហា​ផ្ទៃ​​​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ដោយ​បាន​យក​ឈ្នះ​ទាំង​៣​ប្រកួត ឈរ​លើ​កំពូល​តារាង​ពូល E។ នៅ​វគ្គ១៦​ក្រុម​ចុង​ក្រោយ ក្រសួង​មហា​ផ្ទៃ បាន​យក​ឈ្នះ ក្រុម​ខេត្ត​មណ្ឌលគិរី ៣-០។ ពួក​គេ​បាន​បន្ត​​ឈ្នះ បញ្ជាការដ្ឋាន​អង្គរក្ស (B) ៣-០ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ យក​ឈ្នះ ក្រុម​ខេត្ត​តាកែវ ៣-០។

ដោយ​ឡែក ក្រុម​​ខេត្ត​ស្វាយរៀង បាន​​យក​ឈ្នះ​ទាំង​៣​ប្រកួត​​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ដើម្បី​ឈរ​លេខ​១​ក្នុង​ពូល C។ នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ពួក​គេ​បាន​យ​ក​ឈ្នះ​ក្រុម​ខេត្ត​ឧត្តរមាន​ជ័យ​ដោយ​លទ្ធផល ៣-១ និង​បន្ត​​​យក​ឈ្នះ​ក្រុម​កង​ពល​ធំ​អន្តរាគមន៍​លេខ៣​ដោយ​លទ្ធផល​ ៣-០ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ហើយ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ​បាន​ឈ្នះ ក្រុម​ខេត្ត​សៀម​រាប ដោយ​លទ្ធផល ៣-២។

ក្រុមក្រសួង​មហា​ផ្ទៃ​ពិត​ជា​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កោត​សរសើរ​ខ្លាំង​មែន​នៅ​ពេល​ពួក​គេ​បាន​លេង​យល់​​ចិត្ត​គ្នា​យ៉ាង​ល្អ។ ជា​ពិសេស​កីឡាករ​វាយ​ផ្តាច់ ធី ម៉េងហួង និង មឿន ម៉េងឡាយ ពិត​ជា​ធ្វើ​បានល្អ ហើយ​នេះ​ជា​ដំណើរ​ដ៏​ល្អ​ឈាន​ទៅ​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់។

ចំពោះ​ក្រុម​ខេត្ត​ស្វាយរៀង​មាន​តារា​ឆ្នើម​២​រូប​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​អ្នក​ប៉ះសេ​ឆ្នើម សួន ចាន់ណារ៉ូ ដែល​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ និង​អ្នក​វាយ​ផ្តាច់​សញ្ជាតិ​គុយបា Herera ។

មុន​ពេល​ឈាន​ដល់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ក៏​មាន​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​រវាង​ក្រុម​ខេត្ត​តាកែវ ជា​មួយ បញ្ជាការដ្ឋាន​អង្គរក្ស A។

ជ័យលាភី​ល្ងាច​នេះ​នឹង​រក​ឃើញ​ម្ចាស់៖

  • ក្រុមជើង​ឯក
  • ចំណាត់​ថ្នាក់​លេខ​២
  • ចំណាត់​ថ្នាក់​លេខ​៣
  • កីឡាករ​បិទ​កណ្តាល​ល្អ​បំផុត
  • អ្នក​ប៉ះ​សេ​ល្អ​បំផុត
  • លីប៊ើរ៉ូ​ល្អ​បំផុត
  • អ្នក​វាយ​ផ្តាច់​ស្តាំ​ល្អ​បំផុត
  • អ្នក​វាយ​ផ្តាច់​ឆ្វេង​ល្អ​បំផុត
  • កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍

សម្រាប់​ប្រាក់​រង្វាន់​

  • ក្រុមជើងឯក នឹង​ទទួល​បាន​៥០​​លានរៀល
  • ក្រុម​លេខ​២ នឹង​ទទួល​បាន២០​លាន​រៀល
  • ក្រុម​លេខ​៣ នឹង​ទទួល​បាន​១២​លាន​រៀល​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម