Connect with us

កីឡា

កីឡាករ​​គុនខ្មែរ​៣​រូប​ នឹង​ទៅប្រកួតដណ្តើមខ្សែក្រវាត់ ផ្សព្វផ្សាយគុនខ្មែរ នៅម៉ាឡេស៊ី

បានផុស

នៅ

កីឡាករ​គុន​ខ្មែរ​៣​រូប​នឹង​ទៅ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់​នៅ​កម្មវិធី RENTAP NIGHT នៅ​​ប្រទេស​ម៉ាឡេស៊ី ដែល​​រំលេច​ដោយ​ពាក្យ​ Kun Khmer ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ និង​​ជា​ឱកាស​ដើម្បី​នាំ​ខ្សែ​ក្រវាត់​ជូន​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ប៉ុង ប៊ុនឆេង ប្រកួតជា​មួយ​កីឡាករ​ម៉ាឡេស៊ី Farid Seuxda ​ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់ ក្នុង​ទម្ងន់​៥៨​គីឡូក្រាម។ អ្នក​លេង​គុន​ខ្មែរ​ក្រមុំ​តែង​ខ្លួន អ៊ុំ ចំរើន ​នឹង​ប្រកួតជា​មួយ​កីឡាករ​អ៉ីរ៉ង់ Shahoo Gheisarian ដណ្តើម​ខ្សែ​ក្រវាត់​ក្នុង​ទម្ងន់​៧០​គីឡូក្រាម និង​កីឡាករ ប៉ុង ពិសិដ្ឋ ត្រូវ​ប៉ះ​កីឡាករ​ម៉ាឡេស៊ី Thina Haran ​​ដើម្បី​​ដណ្តើម​ខ្សែក្រវាត់​ក្នុង​ទម្ងន់​៦០​គីឡូក្រាម នៅ​​ព្រឹត្តិការណ៍​ RENTAP NIGHT ​នា​​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ទីក្រុងកូឡាឡាំពួ ​ដែលសហការរៀបចំដោយ ក្រសួងទេសចរណ៍​នៃ​ប្រទេសម៉ាឡេស៊ី​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​សង្វៀន RENTAP NIGHT រំលេច​ពាក្យ«គុន​ខ្មែរ​»​យ៉ាង​ច្បាស់​ជា​ភាសា​អង់គ្លេស។

គោលបំណងសំខាន់​​សម្រាប់ពេលអនាគត​គឺ​ សហការជាមួយរាជរដ្ឋា​ភិបាលប្រទេសម៉ាឡេស៊ី ក្នុង​រៀបចំផ្សព្វផ្សាយព្រឹត្តិការណ៍​ប្រកួត​គុនខ្មែរ និង ផែនការជា​បន្ត​​បន្ទាប់ទៀត សម្រាប់វិស័យ​កីឡា​ប្រដាល់​គុនខ្មែរ​។ នេះ​ជា​អ្វី​ដែលប្រជាពល​រដ្ឋ​កម្ពុជា​​ចង់​ឃើញ​ដែល​​ឧបត្ថម្ភ​ផ្តាច់​មុខ​ដោយ​ គ្រុឌ ក្នុងដំណើរការផ្សព្វផ្សាយគុនខ្មែរ នៅប្រទេសម៉ាឡេស៊ី។

តាម​ការ​គ្រោងទុក​ កីឡាករ និង​ក្រុម​គ្រូ​បង្វឹក​នឹង​ធ្វើ​ដំណើរ​ទៅប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ដើម្បី​​ត្រៀម​ខ្លួន​​ឲ្យ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ឆ្នាំ​២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម