កីឡា
ក្រុមខេត្តស្វាយរៀង ឈ្នះជើងឯកពានសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤
ក្រុមបាល់ទះក្រសួងមហាផ្ទៃមិនអាចការពារតំណែងជើងឯកឆ្នាំចាស់នៃពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ បានទេ បន្ទាប់ពីបាននាំមុខក្រុមបាល់ទះក្រសួងមហាផ្ទៃ ដោយលទ្ធផលនាំមុខ ២-០ ហើយ ប៉ុន្តែត្រូវបានក្រុមខេត្តស្វាយរៀងវាយបកយកឈ្នះ៣សិតវិញដើម្បីគ្រងជើងឯកប្រចាំឆ្នាំ២០២៤។

ការប្រកួតពីរសិតដំបូង ក្រុមក្រសួងមហាផ្ទៃធ្វើបានយ៉ាងល្អឥតខ្ចោះដោយឈ្នះ២៥-២៣ និង២៥-១៥ ប៉ុន្តែ៣សិនចុងក្រោយ ក្រុមខេត្តស្វាយរៀងបានវាយបកយកឈ្នះដោយពិន្ទុ ២៥-២០, ២៦-២៤ និង១៨-១៦ ដើម្បីក្លាយជាម្ចាស់ជើងឯកប្រចាំឆ្នាំអមដោយប្រាក់រង្វាន់៥០លានរៀល។
ដូច្នេះក្រុមបាល់ទះក្រសួងមហាផ្ទៃមិនអាចការពារតំណែងជើងឯកឆ្នាំចាស់របស់ខ្លួនបានទេ។
ជ័យលាភីមានដូចខាងក្រោម៖
- ជើងឯក៖ ក្រុមខេត្តស្វាយរៀង ទទួលបានពាន មេដាយមាស និងប្រាក់រង្វាន ៥០លានរៀល
- ជើងឯករង៖ ក្រសួងមហាផ្ទៃ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ២០លានរៀល
- លេខ៣៖ ក្រុមបញ្ជាការដ្ឋានអង្គរក្ស (A) ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់ ១២លានររៀល
- កីឡាករបិទកណ្តាលល្អបំផុត៖ ឈាង ជីវែង មកបញ្ជាការដ្ឋានអង្គរក្ស (A)
- កីឡាករបិទកណ្តាលល្អបំផុត៖ ផល រតនៈ មកពីក្រុមខេត្តតាកែវ
- អ្នកប៉ះសេល្អបំផុត៖ សួន ចាន់ណារ៉ួ មកពីក្រុមខេត្តស្វាយរៀង
- លីប៊ើរ៉ូល្អបំផុត៖ ឃឹម សុវណ្ណដារ៉ា មកពីក្រុមខេត្តស្វាយរៀង
- កីឡាករវាយផ្តាច់ស្តាំល្អបំផុត៖ Herera មកពីក្រុមខេត្តស្វាយរៀង
- កីឡាករវាយផ្តាច់ស្តាំល្អបំផុត៖ គួន ម៉ុម មកពីក្រុមខេត្តតាកែវ
- កីឡាករវាយផ្តាច់ឆ្វេងល្អបំផុត៖ ធី ម៉េងហួង មកពីក្រសួងមហាផ្ទៃ
- កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍៖ ធី ម៉េងហួង មកពីក្រសួងមហាផ្ទៃ










អត្ថបទ៖ វីរបុត្រ











-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ