Connect with us

កីឡា

កូន​សិស្ស​​៣​នាក់​របស់​លោក​គ្រូ អេ ភូថង ជោគជ័យ​បំផុត

បានផុស

នៅ

លោក​​ អេ ភូថង បាន​កំពុង​ក្លាយ​ជា​គ្រូ​បង្ហាត់​ប្រដាល់​គុន​ខ្មែរ​ដ៏​ជោគជ័យ​ម្នាក់​នា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​លោក​បាន​ចូល​និវត្តន៍។ ក្នុង​នាម​ជា​គ្រូ​បង្វឹក​ លោក​​មាន​កូន​សិស្ស​ជា​ច្រើន ហើយ​ក៏​មាន​កូនសិស្ស​ជា​ច្រើន​កំពុង​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូន​សិស្ស​៣​នាក់​​របស់​លោក​គ្រូ អេ ភូថង ៣​នាក់​អាច​ចាត់​ទុក​​ជោគជ័យ​ជាង​គេ​ក្នុង​ចំណោម​កូន​សិស្ស​របស់​លោក គឺ កីឡាករ អេ អាំ​ម៉ារីនភូថង និង ម៉ឺន មេឃា ​ជា​កូន​ប្រុស​បង្កើត​របស់​លោក និង​ ធឿន ធារ៉ា ​ជា​កំពូល​អ្នក​ប្រដាល់​​នៅ​កម្ពុជា​។  

  • អេ អាំម៉ារីនភូថង

អេ អាំម៉ារីនភូថង បាន​ចាប់​ផ្តើម​ឡើង​សង្វៀន​តាំង​ពី​អាយុ​១២​ឆ្នាំ​តាម​រយៈ​ឪពុក​ជា​​គ្រូ​បង្វឹក និង​បង​ប្រុស បង​ស្រី​ជា​អ្នក​ប្រដាល់​ស្រាប់។ ដោយ​មាន​​អំណោយ​ផល​ផ្នែក​ខាង​កាយ​សម្បទា​បាន​ធ្វើឲ្យរូប​គេ​ទទួល​បាន​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

សមិទ្ធផល​ធំ​ៗ​ជា​ច្រើន​ដែល​រូប​គេ​សម្រេច​បាន​ទាំង​វ័យ​ក្មេង​មាន​ដូច​ជា ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន​ហង្សមាស កាល​ពី​​ឆ្នាំ​២០២១ ទទួល​បាន​ប្រាក់​រង្វាន់​៤០​លាន​រៀល បន្ទាប់​ពី​ឈ្នះ​រៀម​ច្បង ម៉ន សាម៉េត នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

រង្វាន់​ដ៏​អស្ចារ្យ​ដែល​អាច​ចាត់​ទុក​​ជោគជ័យ​ជាង​បង​​បង្កើត​របស់​ខ្លួន​ទៀត​នោះ​គឺ អេ អាំម៉ារីនភូថង​ ទទួល​ខ្សែ​ក្រវាត់​ និង​​រង្វាន់​រថយន្ត​ថ្មី​សន្លាង​១​គ្រឿង កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​ផ្តួល​កីឡាករអូស្ត្រាលី Clinton Corke ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៥។

នៅ​ខែ​មេសា ឆ្នាំ​២០២៤ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់គុន​ខ្មែរ​អន្តរជាតិ​ បន្ទាប់​ពី​ឈ្នះ​កីឡាកររុស្ស៊ី Ovanes Nagabedyan ក្នុង​ទឹក​ទី​១។ រូប​គេ​សង​សឹក​បាន​សម្រេច​លើ​មិត្ត​រួម​ជាតិ​ ឡុង សំណាង ដើម្បី​ទទួល​បាន​ខ្សែ​ក្រវាត់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ក្នុង​ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ចំពោះ​មុខ​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao។ នៅ​ពេល​នោះ រូប​គេ​ទទួល​បាន​ប្រាក់​រង្វាន់​២០លាន​រៀល។

នៅខែ​វិច្ឆិកា ឆ្នាំ​២០២៤ អេ អាំម៉ារីនភូថង បាន​ឈ្នះ​ខ្សែ​ក្រវាត់គុន​ខ្មែរ​មួយ​ខ្សែ​​ទៀត​ បន្ទាប់​ពី​ឈ្នះ​​កីឡាករអ៊ុយក្រែន Savelit Dorgavtsev និង​​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៤ រូប​គេ​បាន​ឈ្នះ​កីឡាករ Andrew Michael នៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​​ទទួល​បាន​ខ្សែ​ក្រវាត់​សហព័ន្ធ​គុន​ខ្មែរ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស អេ អាំម៉ារីនភូថង​ កម្រ​ចាញ់​ណាស់។ រូប​គេ​បាន​ផ្តួល​កីឡាករ​ថៃ​ Dansiam Weerasakreck ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​នៅ​​ប្រទេស​ជប៉ុន​កាល​ពី​ខែ​សីហា។ រូប​គេ​​បាន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​អូស្ត្រាលី​២​លើក​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​ម្ចាស់​ផ្ទះ​ទាំង​ពីរ​លើក។ រូប​គេ​បាន​ប្រកួត​​ស្មើ​កីឡាករ​កូន​កាត់​ថៃ Nabil នៅ​ប្រទេស​ថៃ និង​មាន​ការ​ប្រកួត​នៅ​ប្រទេស​ថៃ​ជា​ច្រើន។

តាម​រយៈ​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺរ​ទូទាំង​ប្រទេស អេ អាំម៉ារីនភូថង ទទួល​បាន​ឱកាស​​​ថត​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ម៉ូតូ Honda Dream ស៊េរី​ថ្មីជា​មួយ​តារា​សម្តែង​ដ៏​ស្រស់​ស្អាត មាន សូនីតា។

  • ម៉ឺន មេឃា​

កីឡាករ​ប្រដាល់ ម៉ឺន មេឃា ​កូន​ប្រុស​របស់​លោក​គ្រូ អេ ភូថង​ ជា​​អត្តពលិក​កម្ពុជា​​​ម្នាក់​ដែល​ជំនាញ​៤​ប្រភេទ​កីឡា​ផ្សេង​គ្នា​ និងកំពុង​សកម្ម​ក្នុង​ប្រភេទ​កីឡា​ទាំង​នោះ។ កីឡាករ​រូប​នេះ​បាន​ឈ្នះ​មេដាយ​មាសកីឡា​ស៊ីហ្គេម​២​លើក​ជាប់​គ្នា​គឺ មេដាយ​មាសកីឡា​វ៉ូវីណាម ក្នុង​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២១ និង​មេដាយ​មាស​កីឡា​វ៉ូវីណាម ក្នុង​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ព្រម​ទាំង​មេដាយ​មាស ប្រាក់ និង​សំរិទ្ធ​ជា​ច្រើន​ទៀត​ពី​ការ​ប្រកួត​កីឡាវ៉ូវីណាម​កម្រិត​អាស៊ាន អាស៊ី និង​ពិភព​លោក។

កីឡា​ដែល​ជា​ប្រភព​ដើម​របស់ ម៉ឺន មេឃា​ គឺ​គុន​ខ្មែរ​ដែល​រូប​គេ​​ធំ​ដឹង​ក្តី​ឡើង​ជា​មួយ​កីឡា​អត្តសញ្ញាណ​កម្ពុជា​ស្រាប់​ដោយសារ​មាន​ឪពុក និង​ក្រុម​គ្រួសារ​ជា​អ្នក​កីឡា។ សម្រាប់​ការ​ប្រកួត​គុន​ខ្មែរ រូប​គេ​ទទួល​បាន​ខ្សែ​ក្រវាត់​ជា​ច្រើន​ខ្សែ។ បន្ទាប់​មក​រូប​គេ​បាន​ប្រកួត​ឃីក​បុក​ស៊ី​ង​ទាំង​នៅ​ក្នុង​​ប្រទេស​កម្ពុជា និង​​​ប្រទេស​ចិន​ដោយ​មិន​ទាន់​ចាញ់​សោះ។

ជា​ពិសេស​ទៀត​នោះ​ ម៉ឺន មេឃា បាន​​បោះ​ជំហាន​ចូល​ប្រកួត​កីឡា​គុន​ចម្រុះ​ថែម​ទៀត។ រូប​គេ​បានឈ្នះ​មេដាយ​មាសក្នុង​ព្រឹត្តិការណ៍​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​ ពាន​រង្វាន់​សម្តេច​ធិបតី​ឆ្នាំ​២០២៤ និង​បាន​ប្រកួត​កីឡា​គុន​ចម្រុះ​ជ្រើស​រើស​ជើង​ឯក​អាស៊ី​ទៀត​ផង។

  • ធឿន ធារ៉ា

បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ជោគជ័យ​នៅ​​សង្វៀន Thai Fight ក្នុង​ខែវិច្ឆិកា ធឿន ធារ៉ា បានផ្តួលកីឡាកររុស្ស៊ី-អាមេនី Yurik Davtyan ឲ្យសន្លប់ក្នុងទឹកទី១ និង​ចុងខែធ្នូ ឆ្នាំ២០២២ បានផ្តួលកីឡាករថៃ សៃយុគ ក្នុងទឹកទី១ ​ដើម្បី​ក្លាយជាកីឡាករកម្ពុជាទី១បានផ្តួលដៃគូឲ្យសន្លប់នៅសង្វៀន Thai Fight និងជាកីឡាករខ្មែរទី១បានផ្តួលដៃគូឲ្យសន្លប់២លើកជាប់គ្នា ហើយក៏ជាកីឡាករកម្ពុជាទី១ឈ្នះខ្សែក្រវាត់អន្តរជាតិ Thai Fight។

ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC ធឿន ធារ៉ា បាន​ប្រើ​ពេល​៤ទឹកទើបផ្តួលកីឡាករប្រេស៊ីល ធីអាហ្គោ (Thiago) ដើម្បីឈ្នះខ្សែក្រវាត់អន្តរជាតិមួយនេះកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ រូប​គេ​បានផ្តួលដៃគូពីរនាក់ឲ្យសន្លប់ក្នុងទឹកទី១ដូចគ្នាក្នុងរាត្រីតែមួយដើម្បីឈ្នះខ្សែក្រវាត់គ្រុឌអន្តរជាតិកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ រូប​គេ​បានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរទ្វីប Kun Khmer Intercontinental ក្នុងកម្មវិធីសេនាគុនខ្មែរយ័ន្តប្រាំបីទិស បន្ទាប់ពីបានយកឈ្នះកីឡាកទុយនេស៊ី Sabri Benhyena កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

ធឿន ធារ៉ា បានផ្តួលកីឡាកររូម៉ានី Alex Bublea ក្នុងទឹកទី១ កាល​ពី​ខែកក្កដា ឆ្នាំ២០២៣ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ តេជោសន្តិភាព គុនខ្មែរពិភពលោក និង​​បានក្លាយជាជើងឯកគុនខ្មែរពិភពលោកក្នុងព្រឹត្តិការណ៍ប្រកួតបេក្ខភាព៨រូបមកពី៨ប្រទេសផ្សេងគ្នា (8 Men Tournament) បន្ទាប់ពីផ្តួលដៃគូ៣រូបក្នុង​មួយ​រាត្រីនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បី​ក្លាយ​ជា​ម្ចាស់​រថយន្ត​ដ៏​ថ្មី​​សន្លាង​១​គ្រឿង​ដែល​មាន​តម្លៃ​មិន​ក្រោម​​៤​ម៉ឺន​ដុល្លារ​។

អ្វីដែលកាន់តែពិសេសនោះគឺរាល់ការប្រកួតឈ្នះខ្សែក្រវាត់ រូបគេទទួលបានប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភលើកទឹកចិត្តយ៉ាងច្រើនពីសប្បុរសជន។ ការឈ្នះខ្សែក្រវាត់ខ្លះទទួលបានប្រាក់៣០លានរៀល ខ្សែក្រវាត់ខ្លះទទួលបាន៦០លានរៀល និង​មានដល់១០០លានរៀលថែមទៀត ព្រម​ទាំង​ទទួល​បាន​ផ្ទះ​១​ល្វែង​ទៀត។

​ចុង​ឆ្នាំ​២០២៤ រូប​គេ​​សម្រេច​បាន​​គោល​បំណង​ធំ​មួយ​ទៀត​គឺ​វីឡាកូន​កាត់ បន្ទាប់​ពី​បាន​ផ្តួល​ដៃ​គូ​៣​នាក់​ក្នុង​​មួយ​រាត្រី​ដើម្បី​ទទួល​បាន​​ខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament ជា​លើក​ទី​២ កាល​ពី​វិច្ឆិកា ឆ្នាំ​២០២៤។

រឹត​តែ​អស្ចារ្យ​ទៀត​នោះ ធឿន ធារ៉ា បានក្លាយជាអត្តពលិកខ្មែរដំបូងគេបង្អស់ដែលជាប់ឈ្មោះក្នុងទស្សនាវដ្តីអាមេរិកដ៏ល្បី «Forbes» បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគុនខ្មែរទៅលើឆាកអន្តរជាតិ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម