Connect with us

កីឡា

សួន ចាន់ណារ៉ូ ប្រាប់​ថា សមត្ថភាព​ កែវ ស្រេងលីហ៊ួរ ស្ទើរ​ល្អ​ជាង​ខ្លួន​

បានផុស

នៅ

កីឡាករ​​ប៉ះ​សេ​ដ៏​ឆ្នើម សួន ចាន់ណារ៉ូ​ បាន​ចាត់​ទុក​កីឡាករ​វ័យ​ក្មេង កែវ ស្រេងលីហ៊ួរ មាន​កម្រិត​សមត្ថភាព​​លើ​ជំនាញ​ប៉ះ​សេ ​​និង​ការ​​ធ្វើ​ជា​រនាំង​​គឺ​ស្ទើរ​លើ​កម្រិត​សមត្ថភាព​​របស់​ខ្លួន​ថែម​ទៀត។

ការ​លើក​ឡើង​របស់ សួន ចាន់ណារ៉ូ បាន​កើត​មាន​ឡើង បន្ទាប់​ពី​ក្រុម​បាល់ទះ​នគរ​បាល​ខេត្ត​ស្វាយរៀង បាន​ប្រកួត​ជា​មួយ សមាគម​បាល់ទះ​ក្រសួង​មហា​ផ្ទៃ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​ក្រឡាហោម ស ខេង លើក​ទី​៣ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៤។ ការ​ប្រកួត​បាន​បញ្ចប់​ទៅ​​ដោយក្រុម​ខេត្ត​ស្វាយរៀង​​បាន​វាយ​បក​យក​ឈ្នះ​ដោយ​លទ្ធផល ៣-២ បន្ទាប់​ពី​ក្រសួង​មហា​ផ្ទៃ​បាន​នាំ​មុខ ០-២ ទៅ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សួន ចាន់ណារ៉ូ បាន​ឲ្យ​ដឹង​ថា ក្រុម​ខេត្ត​ស្វាយរៀង​​បាន​ប្រមូល​កីឡាករ​ចូល​រួម​​ហ្វឹក​​ហាត់​ជា​មួយ​គ្នា​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ដើម្បី​ត្រៀម​ប្រកួត​ពាន​រង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង ឆ្នាំ​២០២៤។ ចំណែក​ ​សមាគម​បាល់ទះ​ក្រសួង​មហា​ផ្ទៃ​ជា​​ក្រុម​ដែល​បាន​ហ្វឹក​ហាត់​ជា​មួយ​គ្នា​យូរ​មក​ហើយ ​និង​​ជា​ម្ចាស់​ការពារ​ជើង​ឯក​ឆ្នាំ​ចាស់​ថែម​ទៀត។

សួន ចាន់ណារ៉ូ បាន​និយាយ​ក្នុង​បទ​សម្ភាស​ថា ៖«​សម្រាប់​ខ្ញុំ​ផ្ទាល់​គឺ​មិន​នឹក​ស្មាន​ដល់ទេ ពី​ព្រោះ​ឡើង​មក​ដល់​វគ្គ​នេះ ក្រសួង​មហា​ផ្ទៃ​ល្អ​ខ្លាំង​មែន​ទែន។ ខាង​ស្វាយរៀង​ខ្ញុំ​គឺ​កីឡាករ​លក្ខណៈ​ក្រៅ​ផ្លូវ​ការ ក្នុង​ផ្លូវ​ការ​ផង ​យក​មក​​បញ្ចូល​គ្នា។​ ការ​លេង​គឺ​ពិបាក ជួប​ក្រសួង​មហា​ផ្ទៃ ពួក​គេ​ហាត់​ជុំ​គ្នា​រាល់​ថ្ងៃ​យូរ​ហើយ។ គេ​មាន​កីឡាករ​លេច​ធ្លោ​គឺ មឿន ម៉េងឡាយ និង ធី ម៉េងហួស ហើយ​ កែវ ស្រេងលីហ៊ួរ ដែល​​ជា​អ្នក​ប៉ះ​សេ​ គឺ​កម្រិត​សមត្ថភាព​របស់​​គាត់​ចង់​ស្មើ​ខ្ញុំ​ដែរ។ និយាយ​រួម​ចង់​លើ​ខ្ញុំ​ទៀត បូក​ទាំងការ​ធ្វើ​​រនាំង​ផង»។

នេះ​មិន​មែន​ជាលើក​ទី១​ទេ​ដែល សួន ចាន់ណារ៉ូ បាន​សរសើរ​ពី​សិស្ស​ប្អូន កែវ ស្រេងលីហ៊ួរ។ កន្លង​មកអតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​សម្លឹង​​ឃើញ​កីឡាករ​វ័យ​ក្មេង​របស់​ក្រសួង​មហា​ផ្ទៃ​អាច​ស្នង​តំណែង​ជា​អ្នក​ប៉ះ​សេ​របស់​ខ្លួន​បាន​នៅ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​ណា កីឡាករ​វ័យ​ក្មេង​រូប​នេះ​នៅ​ស្ទើរ​ទាំង​បទ​ពិសោធ​លើ​ទី​លាន និង​ជា​ស្មារតីមិន​ទាន់​ធ្ងន់។

ជ័យលាភី​មាន​ដូច​ខាង​ក្រោម៖

  • ជើង​ឯក៖ ក្រុមខេត្ត​ស្វាយរៀង ទទួល​បាន​ពាន មេដាយ​មាស និង​ប្រាក់​រង្វាន​ ៥០​លាន​រៀល
  • ជើង​ឯក​រង៖ ក្រសួង​មហា​ផ្ទៃ ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់ ២០​លាន​រៀល
  • លេខ​៣៖ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស (A) ទទួល​បាន​មេដាយ​សំរិទ្ធ និង​ប្រាក់​រង្វាន់ ​១២​លាន​ររៀល
  • កីឡាករបិទកណ្តាលល្អបំផុត៖ ឈាង ជីវែង មក​បញ្ជាការដ្ឋាន​អង្គរក្ស (A)
  • កីឡាករ​បិទ​កណ្តាល​ល្អ​បំផុត៖ ផល រតនៈ មក​ពី​ក្រុម​ខេត្ត​តាកែវ
  • កីឡាករ​ប៉ះសេល្អបំផុត៖ សួន ចាន់ណារ៉ួ មក​ពីក្រុម​ខេត្ត​ស្វាយរៀង
  • កីឡាករ​លីប៊ើរ៉ូល្អបំផុត៖ ឃឹម សុវណ្ណដារ៉ា មក​ពីក្រុម​ខេត្ត​ស្វាយរៀង
  • កីឡាករ​វាយផ្តាច់ស្តាំល្អបំផុត៖ Herera មក​ពី​ក្រុម​ខេត្ត​ស្វាយរៀង
  • កីឡាករ​វាយ​ផ្តាច់​ស្តាំ​ល្អ​បំផុត៖ គួន ម៉ុម មក​ពី​ក្រុម​ខេត្ត​តាកែវ
  • កីឡាករវាយផ្តាច់ឆ្វេងល្អបំផុត៖ ធី ម៉េងហួង មក​ពី​ក្រសួង​មហា​ផ្ទៃ
  • កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍៖ ធី ម៉េងហួង មក​ពី​ក្រសួង​មហា​ផ្ទៃ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៦ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៧ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម