កីឡា
តើបងប្អូនទៅមើលការប្រកួតបាល់ទាត់មិត្តភាព អបអរ ទិវាសន្តិភាពកម្ពុជារបៀបណា?
ការប្រកួតបាល់ទាត់មិត្តភាពដើម្បីអបអរសាទរ«ទិវាសន្តិភាពកម្ពុជា»ក្រោមមូលបទ«កីឡារស់ក្នុងសន្តិភាព»នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងមានអ្នកចូលរួមទស្សនាផ្ទាល់ប្រមាណ៥ម៉ឺននាក់។
លោ កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ថា ការប្រកួតបាល់ទាត់មិត្តភាពដើម្បីអបអរសាទរ«ទិវាសន្តិភាពកម្ពុជា»នឹងមានក្រុមចំនួន៤ចូលរួមគឺក្រុមបាល់ទាត់តារាកម្ពុជា A, ក្រុមបាល់ទាត់តារាកម្ពុជា B, ក្រុមបាល់ទាត់កីឡាករគុនខ្មែរ និងក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលនឹងមានអ្នកចូលរួមទស្សនាផ្ទាល់ចំនួន៥ម៉ឺននាក់។
លោកបានបន្តថា ព្រឹត្តិការណ៍នេះពិតជាសំខាន់ណាស់ ពីព្រោះជាការរៀបចំលើកដំបូងដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជាដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ជាបុណ្យជាតិតាមអនុក្រឹត្យត្រឹមត្រូវ និងដើម្បីបំផុសផ្សព្វផ្សាយស្មារតីប្រជាជនកម្ពុជាគ្រប់រូបឲ្យបានយល់ដឹងកាន់តែច្បាស់ និងចងចាំជានិច្ចនូវសារសំខាន់នៃគុណតម្លៃដ៏មហិមានៃសន្តិភាពដែលផ្សាភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍កីឡាក្រោមមូលបទ«កីឡារស់ក្នុងសន្តិភាព»។
នៅពេលសួរថា តើបងប្អូនប្រជាពលរដ្ឋអាចចូលរួមទស្សនាផ្ទាល់ដោយរបៀបណា? លោកអភិបាលរងរាជធានីភ្នំពេញ បានឆ្លើយថា ៖«បងប្អូនដែលអាចមកចូលទស្សនាផ្ទាល់បានគឺបងប្អូនត្រូវមានអាវ និងកាតសំគាល់ខ្លួន ពីព្រោះនេះជាការងារដែលយើងធ្លាប់បានធ្វើកន្លងមកហើយ ប៉ុន្តែដើម្បីកុំឲ្យលំបាកដល់បងប្អូន ប្រជាពលរដ្ឋដែលនៅឆ្ងាយ ដូចជានៅតាមបណ្តាខេត្តជាដើម បងប្អូនអាចទស្សនាបានតាមរយៈការផ្សាយផ្ទាល់លើទូរទស្សន៍ និងតាមបណ្តាញសង្គមបាន។ កាលស៊ីហ្គេម បងប្អូនខេត្តឆ្ងាយអាចទស្សនាតាមរយៈការផ្សាយផ្ទាល់លើទូរទស្សន៍ និងបណ្តាញសង្គមនានា ដូច្នេះសូមបងប្អូនកុំបារម្ភថា ខ្លាចមិនបានមើល។ ដូចបញ្ជាក់អីចឹង បងប្អូនដែលអាចមកចូលរួមទីនេះបានគឺត្រូវមានអាវ និងកាត តែបើពិបាករកអាវ និងកាត គឺបងប្អូនអាចមើលតាមការផ្សាយផ្ទាល់បាន។ ការផ្សាយផ្ទាល់មានទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍បាយ័ន និងបណ្តាញទំនាក់ទំនងសង្គមនានា»។
តាមការគ្រោងទុក នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នឹងមានរៀបចំពិធីអបអរសាទរទិវាសន្តិភាពកម្ពុជា នៅវិមានឈ្នះឈ្នះ ទល់មុខនឹងពហុកីឡដ្ឋានជាតិមរតកតេជោ។ បន្ទាប់មក នៅពេលរសៀលជាការប្រកួតបាល់ទាត់មិត្តភាពដែលក្រុមកីឡាករគុនខ្មែរ ប្រកួតជាមួយ ក្រុមបាល់ទាត់តារាកម្ពុជា (B) និងក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងប្រកួតជាមួយ ក្រុមបាល់ទាត់តារាកម្ពុជា (A)។ មុនពេលប្រកួត និងចន្លោះម៉ោងសម្រាកនៃការប្រកួត នឹងមានការប្រគុំតន្ត្រីដោយតារាចម្រៀងល្បី ហើយចុងក្រោយនឹងមានការដូតកាំជ្រួចដើម្បីអបអរសាទរ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់