កីឡា
ពេជ្រ សម្បត្តិ នឹងចារឈ្មោះនៅ Knock Out បើជោគជ័យនៅជប៉ុន ថ្ងៃទី៣០ធ្នូ
កំពូលអ្នកប្រដាល់ទម្ងន់៦០គីឡូក្រាម ពេជ្រ សម្បត្តិ មានភារកិច្ចដ៏សំខាន់ជាប្រវត្តិសាស្ត្រនៅសង្វៀន Knoct Out សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ម៉ារ៉ាតុងអន្តរជាតិ នៅប្រទេសជប៉ុន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

បេក្ខភាព៤រូបគឺម្ចាស់ផ្ទះជប៉ុន២រូប កីឡាករកម្ពុជា១រូប និងកីឡាករថៃ១រូបដែលត្រូវប្រជែងគ្នាដណ្តើមខ្សែក្រវាត់ម៉ារ៉ាតុងអន្តរជាតិ។ តាមការចាប់ឆ្នោត ពេជ្រ សម្បត្តិ ត្រូវប៉ះដៃគូចាស់ Hisai Taimu ខណៈកីឡាករថៃ Lom Ieesan Tiger Reon ប៉ះកីឡាករជប៉ុន Shimo Ji Kanato នៅជុំទី១ ដូច្នេះកីឡាករណាឈ្នះនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ពេជ្រ សម្បត្តិ ជាកីឡាករកម្ពុជាទី១ដែលមានឈ្មោះប្រកួតដណ្តើមខ្សែក្រវាត់ម៉ារ៉ាតុងអន្តរជាតិនៅសង្វៀន Knock Out។ ប្រសិនបើទទួលបានជោគជ័យ រូបគេនឹងសាងកេរ្ត៍ឈ្មោះកាន់តែល្បីលើឆាកអន្តរជាតិ និងចារឈ្មោះជាប់នៅសង្វៀនដ៏ល្បីមួយនេះក្នុងនាមជាកីឡាករប្រដាល់គុនខ្មែរ។

តាមពិតទៅហាក់ដូចជាមិនថ្មីសម្រាប់ក្របីព្រៃ ពេជ្រ សម្បត្តិ ក្នុងការជួបដៃគូជប៉ុនរូបនេះ។ រូបគេធ្លាប់បានឈ្នះកីឡាករ Hisaii Taimu ដោយពិន្ទុកាលពីថ្ងៃទី២៥ ខែមេសា នៅទឹកដីកម្ពុជា។ រូបគេបានផ្តួលកីឡាករជប៉ុន Reiya Komori ឲ្យសន្លប់ក្នុងទឹកទី៣ នៅសង្វៀនជប៉ុន Knock Out កាលពីថ្ងៃទី៤ ខែសហា នៅប្រទេសជប៉ុន និងផ្តួលកីឡាករជប៉ុន Yoto Uena ឲ្យសន្លប់ក្នុងទឹកទី២ កាលពីថ្ងៃទី១៤ ខែមេសា នៅខេត្តកំពង់ចាម។ និយាយរួម រូបគេបានឈ្នះកីឡាករជប៉ុន៣នាក់ក្នុងឆ្នាំ២០២៤ ប៉ុន្តែអ្វីដែលថ្មីនាថ្ងៃចន្ទ ទី៣០ ខែធ្នូនេះជាការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់។
ក្នុងចំណោមប្រកួតប្រមាណ៣៥ដងក្នុងឆ្នាំ២០២៤ ពេជ្រ សម្បត្តិ បានចាញ់ពិន្ទុតែមួយដងគត់គឺកីឡាករអាហ្វ្រិក Ncedo Gomba កាលពីថ្ងៃទី២៩ ខែកញ្ញា ប៉ុន្តែនៅថ្ងៃទី១៦ ខែវិច្ឆិកា រូបគេសងសឹកបានសម្រេចដោយផ្តួលកីឡាកររូបនេះឲ្យសន្លប់ក្នុងទឹកទី២។

ការប្រើក្បាច់ទាត់វាត់នាគកន្ទុយផ្តួល ឈុត សេរីវ៉ាន់ថង របស់ Taimu បានក្លាយជាការផ្តួលដៃគូល្អបំផុតប្រចាំឆ្នាំដើម្បីទទួលបានខ្សែក្រវាត់ខ្មៅ Knock Out Black Super Featherweight។ កីឡាករជប៉ុនរូបនេះក៏ធ្លាប់ឈ្នះកីឡាករកម្ពុជា ឡុង ជិន។ នេះជាឱកាសដែល Taimu សងសឹកជើងខ្លាំង ពេជ្រ សម្បត្តិ។
ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង១រសៀល ថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសជប៉ុន៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?