Connect with us

កីឡា

ហ្វីលីពីន ប្រើ​ពេល​៥២​ឆ្នាំ​ទើប​បាន​ឈ្នះថៃ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហ្វីលីពីន បាន​យក​ឈ្នះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​ ដោយ​លទ្ធផល ២-១ សម្រាប់​ការ​ប្រកួតជើង​ទី១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ ASEAN Championship ឆ្នាំ​២០២៤។

ការ​ប្រកួតនៅ​កីឡដ្ឋាន Rizal Memoriial ក្នុង​ទី​ក្រុង​ម៉ានីល ម្ចាស់​ផ្ទះ​ហ្វីលីពីន​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​ប្រមាណ​៧១៦០​នាក់។ នៅ​នាទី​២១ កីឡាករ Reyes បាន​បង្កើត​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​​សប្បាយ​រីក​រាយ​ខ្លាំង​មែន​ទែន​តាម​រយៈ​ការ​ស៊ុត​គ្រាប់​បាល់​នាំ​មុខ ១-០ ប៉ុន្តែ​ភាព​សប្បាយ​រីក​រាយ​ត្រូវ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​នៅ​ពេល​ថៃ​បាន​តាម​ស្មើ​ ១-១ ចុង​វគ្គ​ទី១​ដោយ​កីឡាករ Suphanan នៅ​នាទី​៤៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នៅ​វគ្គ​ទី២ មាន​ការ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក និង​បង្កើត​ឱកាស​គ្រោះ​ថ្នាក់​រៀង​ៗ​ខ្លួន។ ការ​ប្រកួត​ស្ទើរ​តែ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​ទៅ​ហើយ ប៉ុន្តែ​​ខ្សែ​ការពារ Linares ​បាន​ក្លាយជាវីរបុរស​ក្នុង​ការ​នាំ​ឲ្យ​ម្ចាស់​ផ្ទះ​ទទួល​បាន​ជោគជ័យ។ រូប​គេ​បាន​​តែត​​ចូល​ទី​ថៃ​នៅ​នាទី​៩០+៥ ដើម្បី​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ២-១។

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ ក្រុម​ការងារ​គ្រូ​បង្វឹក និង​អ្នក​គាំទ្រ​សប្បាយ​រីក​រាយ​ខ្លាំង​មែន​។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​ហ្វីលីពីន​បាន​បញ្ចប់​កំណត់​ត្រា​មិន​ដែល​ឈ្នះ​របស់​ខ្លួន​រយៈ​ពេល​៥២​ឆ្នាំ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​ថៃ។ ក្នុង​នោះ​ក៏​មាន​ខ្សែ​ប្រយុទ្ធ Gayoso សមាជិក​ក្រុម​ភ្នំពេញ​ក្រោន​នៃ​លីគ​កំពូល​កម្ពុជាផង​ដែរ។

ហ្វីលីពីន ជា​ក្រុម​មួយ​ដែល​មិន​សូវ​ខ្លាំង​ទេ​ទាំង​ក្រុម​យុវជន និង​ក្រុម​ជម្រើស​ទី១ ហើយ​ឆ្នាំ​នេះ​អាច​ចាត់​ទុក​ជា​ពេល​វេលា​ដែល​ពួក​គេ​ធ្វើ​បាន​ល្អ​បំផុត​ដោយ​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ការ​ប្រកួត​ជើង​ទី​២​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ប្រទេស​ថៃ​ដើម្បី​​ស្វែង​រក​ក្រុម​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម