Connect with us

កីឡា

Ronaldo ថា​ Vinícius សម​ឈ្នះ​ពាន Ballon d’Or ជាង Rodri

បានផុស

នៅ

កំពូល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo នៅ​ក្នុង​ពិធី​ទទួល​ពាន​រង្វាន់​កាល​ពី​យប់​មិញ​បាន​​រិះ​គន់​​កម្មវិធី​ពាន​រង្វាន់​ Ballon d’Or ប្រចាំ​ឆ្នាំ​២០២៣-២៤ ​ដែលផ្តល់​​ពាន​ឲ្យ​កីឡាករ Manchester City គឺ Rodri ប៉ុន្តែ​ជា​រឿង​អយុត្តិធម៌​សម្រាប់​កីឡាករ Vinícius របស់ Real Madrid។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​បាន​និយាយ​​ថា «ក្នុង​ទស្សនៈខ្ញុំគឺ​ Vinícius សម​ទទួល​បាន​ពាន​រង្វាន់​នេះ។ វា​អយុត្តិធម៍។ ពួក​គេ​​ផ្តល់​ឲ្យ Rodri គាត់​សមដែរ តែ​ពួក​គេ​គួរ​​ផ្តល់​ឲ្យ​ Vinícius វិញ​ ពី​ព្រោះ​គាត់​ឈ្នះ​ពាន Champions League និង​រក​បាន​គ្រាប់​បាល់​ក្នុង​វគ្គផ្តាច់​ព្រ័ត្រ»។

នៅ​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Globe Soccer Awards យប់​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ទី​ក្រុង Dubai កីឡាករ Cristiano Ronaldo ទទួល​បាន​ពាន​រង្វាន់​​អ្នក​រក​បានពាន​រង្វាន់​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​គឺ​​៣៥​គ្រាប់​ឲ្យ​​ក្លិប Al-Nassr រដូល​កាល​២០២៣-២៤។ រូប​គេ​រក​បាន​​៤៤​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​១៣​លើក ក្នុង​ការ​បង្ហាញ​ខ្លួន​៤៥​ប្រកួត​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់។

រូប​គេ​ទទួល​បាន​ពាន​រង្វាន់ជា​អ្នក​​រក​បាន​គ្រាប់​បាល់​​ច្រើន​ជាង​គេ​បំផុត​គ្រប់​ពេល​វេលា Top Goalscorer of All Time award ​ដែល​ជា​ការ​ឈ្នះ​​ឆ្នាំ​ទី​២​ជាប់​គ្នា​ពី​កម្មវិធី​ Globe Soccer Awards។ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​នេះ រូប​គេ​រក​​គ្រាប់​បាល់​សរុប​បាន​៩១៦​គ្រាប់​ក្នុង​អាជីព​២២​ឆ្នាំ៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១៤ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម