Connect with us

កីឡា

តាម​រយៈ​ការ​សុំទោស ធឿន ធារ៉ា ប្តេជ្ញា​មិន​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ទៀត

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ ធឿន ធារ៉ា បាន​សុំ​ទោស​អ្នក​គាំទ្រ​ និង​​បាន​​ប្តេជ្ញា​មិន​ធ្វើ​ឲ្យ​អ្នក​គាទ្រ​ខក​បំណង​ទៀត​​ឡើយ​ បន្ទាប់​ពី​​រូប​គេ​បាន​ខក​ខាន​ក្នុង​ការ​ប្រកួត​នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥ ដោយសារ​របួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធឿន ធារ៉ា បាន​លើក​ឡើង​ថា ៖«ខ្ញុំ​ពិត​ជា​សុំ​ទោស​យ៉ាង​ខ្លាំង​មែន​ទែន​ចំពោះ​ការ​អាក់​ខាន មិន​បាន​ប្រកួតសម្រាប់​ថ្ងៃ​ទី​៧មករា​ខាង​មុខ​នេះ។ ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ​កែ​​ខ្លួន​ទេ ព្រោះ​គ្រប់​យ៉ាង​ជា​កំហុស​របស់​ខ្ញុំ​ដែល​ប្រមាថ​ មិន​ចេះប្រុង​ប្រយ័ត្ន»។

កីឡាករ​បន្ថែម​ថា ៖«សុំទោស​ពុក​ម៉ែ​បង​ប្អូន អ្នក​គាំទ្រ​ទាំង​​អស់ ទូទាំង​ប្រទេស។ សុំ​ទោស​សម្តេច​ពុក សុំ​ទោស​មេ​ធំ សុំ​ទោស​មេ Tommy។ ខ្ញុំ​ ធឿន ធារ៉ា សុំ​ពេល​សម្រាក​ព្យាបាល​របួស​មួយ​រយៈ បន្ទាប់​ពី​នេះ​ ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​ពុក​ម៉ែ​បង​ប្អូន ខក​បំណង​ទៀត​ឡើយ»។

ការ​ប្តេជ្ញា​ចិត្ត និង​ការ​សុំ​ទោស​​​ បាន​កើត​មាន​ឡើង បន្ទាប់​ពី​រូប​គេ​បាន​ធ្វើ​ឲ្យ​​ខក​ខាន​ក្នុង​ការ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​មួយ​នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​​២០២៥ របស់​សង្វៀន​ថោន ដោយសារ​របួស​នៅ​ពេល​រូប​គេ​បាន​ចូល​រួម​​លេង​បាល់ទាត់​មិត្តភាព​​ដើម្បី​សប្បុរស​ធម៌​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

ព្រឹត្តិការណ៍​ប្រកួត​​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ខាង​មុខ​ ត្រូវ​បាន​រៀប​ចំ​ជា​ច្រើន​ខែ​មក​ហើយ​ដែល​មាន​កីឡាករ​បារាំង Omar Samb ដែល​ធ្លាប់​ឈ្នះ ឈឿង ល្វៃ នៅ​ប្រទេស​បារាំង និង​ធ្លាប់​ឈ្នះ​កីឡាករ​បរទេស​នៅ​កម្ពុជា។ កីឡាករ​បារាំង​រូប​នេះ​​បាន​លើក​ឡើង​ជា​យូរ​មក​ហើយ​ដែល​រូប​គេ​ចង់​ជួប​ ធឿន ធារ៉ា ហើយ​ជា​រឿយៗ​រូប​គេ​បង្ហាញ​សារ​ជាសាធារណៈ​អំពី​ការ​មក​ប្រកួត​នៅ​កម្ពុជា​នា​ខែ​មករា​នេះ​។ ទោះ​បី​ជា​យ៉ាង​ណា បំណង​របស់​កីឡាករ​បារាំង​នា​ពេល​នេះបាន​រលាយ​សូន្យ ពី​ព្រោះ​គ្មាន​វត្តមាន​ ធឿន ធារ៉ា ឡើយ។

ធឿន ធារ៉ា ជា​កីឡាករ​គុន​ខ្មែរ​ដ៏​ល្បី​ល្បាញ​មួយ​រូប​នា​ប្រមាណ​៣​ឆ្នាំ​ចុង​ក្រោយ។ រូប​គេ​មាន​​​តម្លៃ​ខ្ពស់​មិន​ក្រោម​​​២​០០០​​ដុល្លារ​​​ក្នុង​មួយ​ប្រកួត។ នៅ​ឆ្នាំ​២០២៤​កន្លង​ទៅ រូប​គេ​រក​ចំណូល​បាន​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើយ​ដែល​បូក​សរុប​តម្លៃ​ខ្លួន ប្រាក់​រង្វាន់ និង​ផ្ទះវីឡា​។

ធឿន ធារ៉ា ជាអត្តពលិក​កម្ពុជា​តែ​ម្នាក់​គត់​បាន​ជាប់​ឈ្មោះ​​ក្នុង​ទស្សនាវដ្តី​អាមេរិក​ Forbes ក្នុង​ឆ្នាំ​២០២៤​ ប្រចាំតំបន់អាស៊ីដែលផ្តោតលើសហគ្រិនជោគជ័យ បុគ្គលមានឥទ្ធិពល និងបុគ្គលមានវឌ្ឍភាពក្នុងអាជីពឈានដល់កម្រិតកំពូល។

តាម​រយៈ​ភាព​ល្បី​ល្បាញ​នៅ​លើ​សង្វៀន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ធឿន ធារ៉ា ទទួល​បាន​ឱកាស​ផ្សេង​ៗ​ច្រើន​ដូច​ជា​ ការ​ថត​ផ្សាយ​ពាណិជ្ជកម្ម ​ការ​ចូល​រួម​ក្នុង​កម្មវិធី​សង្គម​​​ ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ដើម្បី​សប្បុរស​ធម៌ និង​​ថត​វីដេអូ​ឃ្លីប​បែប​កំប្លែង​ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម