Connect with us

កីឡា

Real Madrid ត្រៀមបោះលុយជាង១០០លានដុល្លារក្នុងការនាំយក Saliba

បានផុស

នៅ

ក្លិប Real Madrid នៅតែចិញ្ចឹមចិត្តចង់បានខ្សែការពារឆ្នើម William Saliba ដើម្បីពង្រឹងតំបន់ការពារបន្ដែម​ដោយ​បាន​​ត្រៀមខ្លួនរួចរាល់ហើយ​សម្រាប់​សំណើដេញថ្លៃបំបែកកំណត់ត្រាពិភពលោកនៅពេលបញ្ចប់រដូវកាលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កេរ្តិ៍ឈ្មោះរបស់ Saliba ក្នុងនាមជាខ្សែការពារកណ្តាលឆ្នើមមួយរូបរបស់ពិភពលោក បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយ។ រូប​គេ​បាន​បង្ហាញទម្រង់លេងដ៏លេចធ្លោ​ ក្នុងក្រុមជម្រើសជាតិបារាំង និងកាំភ្លើង​ធំ Arsenal។ យោងតាមសារព័ត៌មានអេស្ប៉ាញ Outlet Sport បានបញ្ជក់ថា ក្លិបយក្សរបស់អេស្ប៉ាញបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចុះបញ្ចូលឲ្យកីឡាករ​ចាកចេញពី​ក្លិបទីក្រុងឡុងដ៍ភាគខាងជើង។

ដើម្បីទាក់ទាញខ្សែការពារ Saliba ចេញពី Arsenal ក្លិប Real Madrid ប្រហែលជាត្រូវចំណាយប្រាក់យ៉ាងតិច ៨៣លានផោន ស្មើនឹង១០៣លានដុល្លារ។ តម្លៃ​​នេះ​នឹងក្លាយជាកំណត់ត្រាពិភពលោកថ្មីមួយទៀត ក្នុងផ្ទេរខ្សែការពារ​ដែល​មានតម្លៃខ្ពស់បំផុត។ កំណត់ត្រាបច្ចុប្បន្នគឺកាន់កាប់ដោយខ្សែការពារ Harry Maguire ដែលបានផ្ទេរទៅ Manchester United ក្នុងតម្លៃ៨០លានផោន ស្មើនឹង១០០លានដុល្លារ កាលពីឆ្នាំ២០១៩។

ចំពោះ Saliba បានបង្ហាញជាសាធារណៈនូវការប្តេជ្ញាចិត្តរបស់​ខ្លួន​ក្នុងការស្នាក់នៅក្លិប Arsenal។ កីឡាករវ័យ២២ ឆ្នាំរូបនេះបានចុះកិច្ចសន្យាបន្តរយៈពេល២ឆ្នាំកន្លះកាលពីរដូវក្តៅមុន ជាមួយក្លិប។

កាលពីខែមុនខ្សែការពារ Saliba បានបញ្ជាក់សារជាថ្មីអំពីភាពស្មោះត្រង់​ចំពោះ​ក្លិប​កាំភ្លើងធំ ដោយនិយាយថា ៖«ខ្ញុំមានអារម្មណ៍​នៅទីនេះដូចជាផ្ទះរបស់ខ្ញុំ។ ខ្ញុំ​បាន​ចុះ​ហត្ថលេខាជាដំបូងមួយ​ក្លិប​កាល​ពី​៥​ឆ្នាំ​មុន ប៉ុន្តែ​នេះ​ជា​រដូវ​កាល​ទី​៣​របស់​ខ្ញុំ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​រីករាយ​នឹង​គ្រប់​យ៉ាង​»៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម