កីឡា
Atalanta ហួសចិត្ត ខឹងមិនស្ទើរទេ បណ្តើរបាល់ដល់មុខទី Real ស្រាប់តែអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ឈប់
ក្រុម Atalanta បានធ្លាក់ចេញពី Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ Real Madrid ជើងទី២ដោយលទ្ធផល ៣-១ កាលពីយប់មិញ ដែលសរុបទាំងពីរជើងដោយលទ្ធផល ៤-១។

ប៉ុន្តែក្នុងការប្រកួតយប់មិញមានរឿងចម្រូងចម្រាសកើតមានឡើងដែលធ្វើឲ្យក្រុមមកពីប្រទេសអ៊ីតាលី និងអ្នកគាំទ្ររបស់ខ្លួនទូទាំងពិភពលោកខឹងសម្បារមិនស្ទើរទេ នៅពេលអាជ្ញាកណ្តាលបានផ្លុំកញ្ចែបញ្ឈប់ការប្រកួតវគ្គទី១នៅពេលកីឡាករ Atalanta បានបណ្តើរបាល់ទៅដល់តំបន់គ្រោះថ្នាក់ត្រៀមនឹងស៊ុតទៅវិញហើយ។

រឿងនេះបានកើតមានឡើងនៅចុងវគ្គទី១នៅពេលខ្សែប្រយុទ្ធ Luis Muriel ទទួលបានបាល់ពីមិត្តរួមក្រុម ហើយបណ្តើរចូលទៅតំបន់គ្រោះថ្នាក់របស់ Real Madrid នៅនាទី៤៥ និង៥៩វិនាទី ក៏ស្រាប់តែអាជ្ញាកណ្តាលលោក Danny Makkelie ផ្លុំកញ្ចែបញ្ឈប់ការប្រកួតតែម្តង។

ប្រការនេះហើយដែលធ្វើឲ្យក្រុមមកពីអ៊ីតាលី និងអ្នកគាំទ្រខឹងសម្បារយ៉ាងខ្លាំង ខណៈនៅតែមួយឬពីរវិនាទីកីឡាករ Luis Muriel នឹងស៊ុតទៅហើយ ពីព្រោះនៅវគ្គទី១នេះ Reald Madrid ទើបតែនាំមុខ ១-០ ប៉ុណ្ណោះ ដូច្នេះបើ Atalanta អាចស៊ុតបានសម្រេចតាមស្មើនោះច្បាស់ជាមានកម្លាំងចិត្តនៅវគ្គទី២។

នៅវគ្គទី២ Real Madrid រកគ្រាប់បាល់បន្ថែមបាន២គ្រាប់ទៀត ខណៈ Atalanta រកបាន១គ្រាប់ ដើម្បីបញ្ឈប់ដោយលទ្ធផល ៣-១ ប៉ុន្តែបើសរុបទាំងពីរជើងដោយលទ្ធផល ៤-១ បន្ទាប់ពីជើងទី១ Real Madrid ឈ្នះ ១-០ នៅទឹកដីអ៊ីតាលី។

គិតត្រឹមយប់មិញនេះ Real Madrid បានឡើងទៅវគ្គ៨ក្រុមចុងក្រោយជាមួយក្រុមអង់គ្លេស Manchester City ដែលបានយកឈ្នះក្រុម Borussia Monchengladbach ដោយលទ្ធផល ២-០ ដែលសរុបទាំងពីរជើងដោយលទ្ធផលតដៃមិនរួច ៤-០ បន្ទាប់ពីជើងទី១ឈ្នះ ២-០ ដែរ៕

អត្ថបទ៖ វីរបុត្រ
ប្រភពរូប៖ Dailymail

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ