កីឡា
កីឡាករ លន បញ្ញា, ធន់ រិទ្ធី និង ធន់ ផានិត រួមគ្នាជួយគ្រូដើម្បីធ្វើក្លិបថ្មី
កីឡាករគុនខ្មែរ លន បញ្ញា, ធន់ រិទ្ធី និង ធន់ ផានិត បានប្រកាសជួយថវិកាមួយចំនួនដល់លោកគ្រូ ធន់ សុភា សម្រាប់ការកសាងក្លិបថ្មីដើម្បីជំរុញឲ្យការបណ្តុះបណ្តាលធន់ធានកីឡាករ កីឡាការិនីគុនខ្មែរកាន់តែល្អប្រសើរ។

នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ កីឡាករ ធន់ រិទ្ធី បានប្រកាសផ្តល់ថវិកាចំនួន៥លានរៀលដល់គ្រូ ធន់ សុភា ដើម្បីរួមចំណែកក្នុងការកសាងក្លិបថ្មី។ កីឡាកររូបនេះកាលពីមុនជាអ្នកប្រដាល់គុនចម្រុះ និងគុនខ្មែរ ប៉ុន្តែមិនសូវកាក់កបប៉ុន្មានឡើយ ប៉ុន្តែចាប់តាំងពីផ្លាស់ចូលក្លិបរបស់លោកគ្រូ ធន់ សុភា មកបានធ្វើឲ្យអាជីពកាន់តែជោគជ័យ។

ចំណែក ធន់ ផានិត និង លន បញ្ញា មុនពេលដាច់ឆ្នាំ២០២៤ បានប្រកាសផ្តល់តម្លៃខ្លួនទាំងអស់ដល់លោកគ្រូ ធន់ សុភា ដើម្បីរួមចំណែកក្នុងការកសាងក្លិបថ្មី។ គេនៅមិនទាន់ច្បាស់ពីចំនួនជាក់លាក់ពីតម្លៃខ្លួនរបស់កីឡាករទាំងពីរឡើយ ប៉ុន្តែ លន បញ្ញា អាចត្រូវបានចាត់ជាកីឡាករកម្ពស់ខ្ពស់លំដាប់ A ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។

សម្រាប់កីឡាករជួរមុខកម្រិត A មានតម្លៃខ្លួនមិនក្រោម១០០០ដុល្លារឡើយ ហើយ ធន់ ផានិត ក៏ជាកីឡាករល្អម្នាក់ដែរ ដូច្នេះតម្លៃខ្លួនខ្ពស់ដែរ។ បើគិតលើតម្លៃខ្លួន ហោចណាស់ក៏ពួកគេផ្តល់ហោចណាស់៤លានរៀលម្នាក់ៗសម្រាប់ការជួយដល់ការកសាងក្លិបថ្មី។

លន បញ្ញា ដែលហ្វឹកហាត់ជាមួយលោកគ្រូ ធន់ សុភា ជាច្រើនឆ្នាំមក មិនបានប្តូរត្រកូលទៅតាមឈ្មោះគ្រូឡើយ។ អ្វីដែលគួរឲ្យសរសើរគឺរូបគេរក្សាទម្ងន់ និងសមត្ថភាពបានយ៉ាងល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ កីឡាកររូបនេះអាចចាត់ទុកជាកូនសិស្សដែលទទួលបានជោគជ័យជាងគេក្នុងចំណោមសិស្សទាំងអស់របស់លោកគ្រូ ធន់ សុភា។ រូបគេបានឈ្នះមេដាយមាស មេដាយប្រាក់កីឡាស៊ីហ្គេមជូនជាតិ, ឈ្នះរង្វាន់រថយន្ត និងឈ្នះខ្សែក្រវាត់ជាច្រើនគ្រឿង។

ក្លិបប្រដាល់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលបង្វឹកដោយលោកគ្រូ ធន់ សុភា នៃសមាគមកីឡាកងយោធពលខេមរភូមិន្ទុ ស្ថិតនៅក្នុងអគារស្តាតចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅពេលខាងមុខនេះនឹងលេចចេញជារូបរាងក្លិបថ្មីមួយទៀតដែលអាចជាទីតាំងអគារមួយពិតប្រាកដសម្រាប់ការបណ្តុះបណ្តាលកីឡាករ កីឡាការិនី។
តាមប្លង់ដែលចេញតាមបណ្តាញទំនាក់ទំនងសង្គមគឺឈ្មោះ«ក្លិបប្រដាល់ ធន់ សុភា គុនខ្មែរ» ដែលដូចមិត្តរួមជំនាន់មួយចំនួនមានក្លិបផ្ទាល់ខ្លួនដូចជា លោកគ្រូ សេន ប៊ុនថេន និង ពេជ្រ សុផាន់ ជាដើម៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី