Connect with us

កីឡា

គ្រួសារ​លោកគ្រូ​ អេ ភូថង ជួប​ទុក្ខ​​ធំ​ផ្ទួន​ៗ

បានផុស

នៅ

លោក​គ្រូ អេ ភូថង និង​ក្រុម​គ្រួសារ​បាន​ជួប​ទុក្ខ​ធំ​​ផ្ទួន​ៗ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​កូន​ប្រសា​របស់​លោក​បាន​ទទួល​មរណភាព​នៅ​យប់​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាការ​ជំងឺ​របស់​លោក​គ្រូ អេ ភូថង ​ដែល​បាន​ដឹក​​នាំ​កូន​​ទៅ​ប្រកួត​នៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០២៤​កន្លង​​​បាន​ធ្វើ​ទុក្ខ​ឡើង​វិញ បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កំណើត។ គ្រាន់​តែ​មក​ដល់​អាកាស​​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ភ្លាម លោក​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ។

នៅ​ខណៈ​ពេល​ជា​មួយ​គ្នា​នេះ លោក លៀង ប៉ហេង ដែល​ត្រូវ​ជា​ស្វាមី​របស់​កីឡាការិនី អេ យ៉ានុត និង​ជា​កូន​ប្រសា​របស់​លោក​គ្រូ អេ ភូថង​ បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​រហូត​បាន​ទទួល​មរណភាព​នៅ​យប់​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​ដោយ​ជំងឺ​មហា​រីក​ពោះ​វៀន។

ក្រុម​គ្រួសារ​របស់​លោក​គ្រូ អេ ភូថង ក៏​ទំនង​ជា​គិត​ច្រើន​​ដល់​កូន​សិស្ស​គឺ​​កីឡាករ ធឿន ធារ៉ា ដែល​បាន​ធ្វើ​ឲ្យ​ខក​ខាន​ក្នុង​ការ​ចូល​រួម​ប្រកួត​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥។ កូន​សិស្ស​របស់​លោក​គ្រូ អេ ភូថង រូប​នេះ​បាន​របួស​ពេល​ទៅ​លេង​បាល់ទាត់មិត្តភាព​ដើម្បី​សប្បុរស​ធម៌​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​បង្ខំ​ឲ្យ​​សម្រាក​ច្រើន​ថ្ងៃ​ដើម្បី​ព្យាបាល​របួស។

កីឡាការិនី អេ យ៉ានុត ​​បាន​រៀប​ការ​​ជា​មួយ​​​​លោក​ លៀង ប៉ហេង ​ជា​មន្ត្រី​នគរ​បាល​ម្នាក់ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២១ បន្ទាប់​​ពីបាន​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​កាល​​ពី​ខែ​កក្កដា ឆ្នាំ​២០២០។ អ្នក​ទាំង​ពីរ​ទទួល​បាន​កូន​ប្រុស​ម្នាក់​ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

កីឡា៣ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម