Connect with us

កីឡា

កីឡាករ មឿន លីមសុបញ្ញា ទៅ​ហាត់​ជឺជីតស៊ូ​​នៅ​អាមេរិក៣ខែ

បានផុស

នៅ

កីឡាករ​ជឺជីតស៊ូ​ជម្រើស​ជាតិ​កម្ពុជា មឿន លីម​សុខបញ្ញា​ បាន​ចេញ​ទៅ​ហ្វឹក​ហាត់​​នៅ​ក្លិប​ Art of Jiu-Jitsu Academy នៅ​សហរដ្ឋ​អាមេរិក​រយៈ​ពេល​៣​ខែ​ដើម្បី​​ពង្រឹង​សមត្ថភាព​សម្រាប់​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិក្នុង​ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jasper  Paas គ្រូ​បង្វឹក​ជឺជីតស៊ូ​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កីឡាករ មឿន លីមសុបញ្ញា ទៅ​ហ្វឹកហាត់រយៈពេល​៣​ខែនៅ​ក្លិប​ Art of Jiu-Jitsu Academy ចាប់​ពី​ខែមករា ដល់​មីនា ឆ្នាំ​២០២៥។ នេះ​ជា​ឱកាសដ៏អស្ចារ្យ​​សម្រាប់​កីឡាករ​ក្នុង​ការ​បង្កើន​សមត្ថភាព​ជា​មួយ​គ្រូ​បង្វឹក​លំដាប់​កំពូល​នៅ​សហរដ្ឋ​អាមេរិក​ដែល​ធ្លាប់​បង្ហាត់​វីរកីឡាការិនី​កម្ពុជា ខាន់ ចេសា។

ក្លិប Art of Jiu-Jitsu Academy ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជើង​ឯក​ជឺជីតស៊ូពិភព​លោក Rafael និង Guilherme ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១២ ស្ថិត​នៅ​តំបន់ Costa Mesa ក្នុង​រដ្ឋ​កាលីហ្វញ៉ា។ កីឡាការិនី​កម្ពុជា ខាន់ ចេសា និង​កីឡាករ Tainan Dalpra ត្រូវ​បាន​ចាត់​ទុក​ជា​កូន​សិស្ស​ដ៏​ជោគជ័យ​ក្នុង​ចំណោម​កូន​សិស្ស​រាប់​រយ​នាក់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម