Connect with us

កីឡា

Bernardo Silva ថា Man City អស់ឱកាស​ប្រជែងពានលីគក្នុងរដូវកាលនេះ

បានផុស

នៅ

ម្ចាស់ជើងឯក​ Premier League ចំនួន៤លើកជាប់គ្នា Manchester City ចាប់ផ្ដើមរដូវកាលថ្មីមិនបានល្អទេ បន្ទាប់ពីជួបបញ្ហាកីឡាកររបួស​​ដែល​បាន​ធ្វើ​ឲ្យក្រុមទាំងមូលធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែបម្រើ Bernardo Silva បាននិយាយចំៗថា ឱកាសរបស់ពួកគេក្នុងការរក្សាតំណែងជើងឯក Premier League គឺអស់ទៅហើយ ក្រោយ Man City ធ្លាក់ទៅចំណាត់ថ្នាក់លេខ៦ មាន៣១ពិន្ទុ បន្ទាប់ពីប្រកួត១៩លើក ឈ្នះ៩ ចាញ់​៦​ និង​ស្មើ៤។

គិតតាំង​ពី​ចុង​ខែ​តុលា​មក Man City បានធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង។ ពួកគេឈ្នះតែ២លើកប៉ុណ្ណោះ ក្នុងចំណោមការប្រកួត១៤ចុងក្រោយ។ កាន់តែយ៉ាប់ថែមទៀត ពួកគេកំពុងដេញតាមពីក្រោយក្រុមកំពូលតារាងហង្សក្រហម Liverpool​ ចំនួន១៤ពិន្ទុ ខណៈ​ហង្សក្រហមសល់ការប្រកួត១លើកទៀតក្នុងដៃ។

ថ្លែងទៅកាន់ Sky Sports កីឡាករ Bernardo Silva បាននិយាយថា ៖«ខ្ញុំ​អាច​និយាយ​បាន​ថា ការប្រជែង​ជើង​ឯក​ Premier League គឺវាមិនអាចទៅរួចនោះទេ ទោះបីនៅក្នុងបាល់ទាត់មិនមានអ្វីដែលមិនអាចទៅរួចក៏ដោយ ប៉ុន្តែឥឡូវនេះ Man City គឺអស់ការប្រជែងដណ្តើមពានហើយ»។

អ្វីដែលកីឡាកររូបនេះផ្ដោតសំខាន់ ធ្វើការណាប្រឹងប្រែងស្វែងរក៣ពិន្ទុពីប្រកួតនៅសល់ ដើម្បីអាចរំកិលឡើងទៅចំណាត់ល្អជាងនេះ ជាពិសេសទទួលបានកៅអីលេងក្នុងពានរង្វាន់លំដាប់កំពូលនៅទ្វីបអឺរ៉ុប។

«ឥឡូវនេះវាគឺជាពេលត្រូវការទទួលយកការពិត។ ខ្ញុំមិនសម្លឹងមើល Liverpool ទេ ព្រោះខ្ញុំកំពុងឈរនៅលេខ៦ ឬ​ទី៧ ក្នុងលីគ។ ខ្ញុំមិនអាចមើល Liverpool ឬ Arsenal ឬអ្វីនោះទេ។ ឥឡូវនេះខ្ញុំកំពុងសម្លឹងមើល ការប្រកួតបន្ទាប់ ព្យាយាម​រក​ឲ្យ​បាន​៣ពិន្ទុ ដើម្បីឈរនៅលេខ៥, លេខ៤ និងលេខ៣»។ កីឡាករ Bernardo Silva បានបន្ដែមបែបនេះ។

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម