Connect with us

កីឡា

បឹងកេត ពង្រឹង​ក្រុម​គួរឲ្យ​ចាប់​អារម្មណ៍​ ក្រោម​ការ​ដឹក​នាំ​​លោកគ្រូ Conor Nester

បានផុស

នៅ

ក្លិប​បាល់ទាត់​បឹងកេតបាន​កំពុង​រៀបចំ​ក្រុម​ឡើង​វិញ​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ជើង​ទី២ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក Conor Nester បន្ទាប់​ពី​ជើង​ទី១​មិន​សូវ​ល្អ​ប្រសើរ។

កីឡាករ​មួយ​ចំនួន​បាន​ចាក​ចេញ​ជំនួស​វិញ​ដោយ​កីឡាករ​សំបូរ​បទ​ពិសោធ​៣​នាក់​។ ក្នុង​នោះក្លិប​បាន​នាំ​ចូល​សមាជិក​ថ្មី​គួរ​ឲ្យ​កត់​សំគាល់​គឺ​ខ្សែ​ការពារ​អូស្ត្រាលី Alexander Kevin Baker អាយុ​២៣​ឆ្នាំ, ខ្សែបម្រើ​ការពារ​ជម្រើស​ជាតិ​ហ្វីលីពីន Scott Woods អាយុ២៤​ឆ្នាំ និង​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស Charlie Thomas Scott អាយុ​២៧​ឆ្នាំ ដែលជា​អតីត​យុវជន​របស់​ក្លិប​បិសាច​ក្រហម Manchester United។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​នាំ​ចូលថ្មី​តាម​ក្លិប​មួយ​ចំនួន

  • កីឡាករ Charlie Thomas Scott ចូល​បឹងកេត
  • កីឡាករ Scott Woods ចូល​បឹងកេត
  • កីឡាករ Alexander Kevin Baker ចូល​បឹងកេត
  • កីឡាករ វ៉ាន់ តៃឡាម៉ី ចូល​ណាហ្គាវើលដ៍
  • កីឡាករ Yi-young Park ចូល​ភ្នំពេញ​ក្រោន
  • កីឡាករ David Julien ចូល​ ISI ដង្កោសែន​ជ័យ
  • កីឡាករ នី សុខរី ចូល​រួម​ជា​មួយ ISI ដង្កោសែន​ជ័យ
  • កីឡាករ Samual Erik Strong ចូល ឡាយហ្វ ព្រះ​សីហនុ
  • កីឡាករ រុន ចុងមីង ចូល ឡាយហ្វ ព្រះសីហនុ
  • កីឡាករ ម៉េង សុភា ចូលឡាយហ្វ ព្រះសីហនុ
  • កីឡាករ Kim Seo In ចូលឡាយហ្វ ព្រះសីហនុ

កីឡាករ​ចាក​ចេញពី​ក្លិប​មួយ​ចំនួន

  • កីឡាករ Reo Kunimoto ចាក​ចេញ​ពី​ភ្នំពេញ​ក្រោន
  • កីឡាករ ច្រឹង ពលរដ្ឋ ចាក​ចេញ​ពី​ភ្នំពេញ​ក្រោន​
  • កីឡាករ Hikida Yuta ចាក​ចេញ​ពី បឹងកេត
  • កីឡាករ Mutty ចាក​ចេញ​ពី​បឹងកេត
  • កីឡាករ ជា​ សាវិន ចាក​ចេញ​ពី​គិរីវង់សុខសែន​ជ័យ
  • កីឡាករ Takahashi Mahiro ចាក​ចេញ​ពី​គិរីវង់សុខសែន​ជ័យ
  • កីឡាករ ស៊ុំ សាន់ ចាក​ចេញ​ពី​គិរីវង់សុខសែន​ជ័យ
  • កីឡាករ អ៊ាន ពិសី ចាក​ចេញ​ពី​ព្រះ​ខ័ន​រាជ​ស្វាយរៀង
  • កីឡាករ ថុង សុភាព បាន​ចាក​ចេញ​ពី ISI ដង្កោសែន​ជ័យ
  • កីឡាករ ជឹម ណាវីន បាន​ចាក​ចេញ​ពី ISI ដង្កោសែន​ជ័យ
  • កីឡាករ ឌុច សុភា បាន​ចាក​ចេញ​ពី ISI ដង្កោសែន​ជ័យ
  • កីឡាករ មិន មុនីមករានីកូឡាស បាន​ចាក​ចេញ​ពី ISI ដង្កោសែន​ជ័យ
  • កីឡាករ ត្រាយ វិចិត្រ បាន​ចាក​ចេញ​ពី ISI ដង្កោសែន​ជ័យ
  • កីឡាករ ហៃ លាងហុង ចាក​ចេញ​ពី ឡាយហ្វ ព្រះសីហនុ
  • កីឡាករ រតនៈ មុនី បាន​ចាក​ចេញ​ពី ឡាយហ្វ ព្រះសីហនុ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម