កីឡា
សហព័ន្ធបាល់ទះនឹងស្វែងរកកូនកាត់នៅក្រៅប្រទេសដើម្បីពង្រឹងជម្រើសជាតិនារី
សហព័ន្ធកីឡាបាល់ទះកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាប៉ុន្មានថ្ងៃចុងក្រោយនេះដែលមហាជនចាប់អារម្មណ៍ពីកីឡាការិនីបាល់ទះក្នុងការប្រកួតបាល់ទះពានរង្វាន់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ដើម្បីអបអរសាទរថ្ងៃទី៧មករា ឆ្នាំ២០២៥។

ក្រោយចប់ការប្រកួតដែលជើងឯកផ្នែកនារីបានទៅក្រុមកីឡាការិនីបាល់ទះខេត្តពោធិ៍សាត់ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា សហព័ន្ធបានសម្លឹងឃើញកីឡាការិនីបាល់ទះកម្ពុជាមួយចំនួនហើយដែលមានកាយសម្បទា និងកម្ពស់ខ្ពស់អាចជ្រើសរើសពួកគាត់មកបង្វឹកបង្ហាត់ឲ្យកាន់តែខ្លាំងឡើង។ កាយសម្បទាពិតជាសំខាន់ណាស់នៅក្នុងវិស័យបាល់ទាត់កម្ពុជា ពីព្រោះបើកាយសម្បទាចាញ់ប្រៀបគេគឺពិតជាពិបាកប្រកួតប្រជែងណាស់។
លោករម្លឹកថា ជាក់ស្តែងកីឡាករ ពិន សារ៉ុន កាលពីមុនមិនមែនជាកីឡាករល្អកម្រិតអាជីពទេ ប៉ុន្តែដោយសាររូបគេមានកាយសម្បទាល្អគឺកម្ពស់ខ្ពស់ ដូច្នេះក្លិបបាល់ទះវិសាខាដែលកាលពីមុនឈ្មោះក្រុមបាល់ទះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានជ្រើសរើសយករូបគេមកបង្វឹកបង្ហាត់។ ទីបំផុត ពិន សារ៉ុន បានក្លាយជាកីឡាករបាល់ទះអាជីពកម្រិតខ្ពស់។

លោក អាំង សិរីពិសិដ្ឋ បានបន្តថា ៖«សហព័ន្ធកីឡាបាល់ទះកម្ពុជានឹងខិតខំប្រឹងប្រែង ស្វះស្វែងរកកីឡាការិនីជាកូនកាត់ក្តី កូនខ្មែរនៅក្រៅប្រទេសក្តី ឲ្យតែមានសញ្ជាតិកម្ពុជា មានកាយសម្បទាល្អ យើងនឹងជ្រើសរើសពួកគាត់មកបំពាក់បំប៉នបច្ចេកទេស សមត្ថភាព ដើម្បីក្លាយជាក្រុមជម្រើសជាតិនារីដែលអាចប្រកួតប្រជែងលើឆាកអន្តរជាតិបាន»។
តាមប្រការនេះមានន័យថា សហព័ន្ធបាល់ទះកម្ពុជាមិនមែនផ្តោតលើតែកីឡាការិនីអាជីពស្រាប់នោះទេ ប៉ុន្តែជាកីឡាការិនីដែលអាចចេះលេងបាល់ទះ និងមានកម្ពស់ចាប់ពី១.៧៥ម៉ែត្រឡើងដែលជាកម្ពស់ស្តង់ដាដើម្បីយកមកប្រមូលផ្តុំហ្វឹកហាត់ក្នុងនាមជាក្រុមបាល់ទះជម្រើសជាតិនារី។

ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ដើម្បីអបអរសាទរថ្ងៃទី៧មករា ដែលបានបញ្ចប់ទៅកាលពីល្ងាចថ្ងៃទី៥ ខែមករា ទទួលបានការចាប់អារម្មណ៍ពីមហាជនអំពីកីឡាការិនីបាល់ទះកម្ពុជា ក្នុងនោះទាំងផ្នែកបច្ចេកទេស និងរូបកាយដ៏ស្រស់ស្អាតរបស់ពួកគេ។
ជាលទ្ធផលក្រុមបាល់ទះនារីខេត្តពោធិ៍សាត់បានក្លាយជាជើងឯក បន្ទាប់ពីយកឈ្នះក្រុមចំណាត់ថ្នាក់លេខ២គឺក្រុមបាល់ទះខេត្តកណ្តាលដោយលទ្ធផល ៣-១ ខណៈលេខ៣បានទៅក្រុមបាល់ទះនារីស្នងការដ្ឋានរាជធានីភ្នំពេញ បន្ទាប់ពីឈ្នះក្រុមបាល់ទះនារីក្រសួងមហាផ្ទៃ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ