Connect with us

កីឡា

ក្រុម Fire Unstoppable ឈ្នះ​ជើងឯក RTNK ជាមួយប្រាក់៤លានរៀល

បានផុស

នៅ

ក្រោយដំណើរការប្រកួតជាង១ខែ ទីបំផុតរកឃើញរកក្រុមគ្រងជាម្ចាស់ឯកពានរង្វាន់ RTNK ឆ្នាំ២០២៥ តាម​រយៈ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មករា ឆ្នាំ​២០២៥​ដែល​ពិធី​បិទ​ការ​សម្តែង​គុន​ល្បុក្កតោ និង​ចម្រៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទាត់ Fire Unstoppable បាន​ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ RTNK ឆ្នាំ២០២៥ ក្រោយយកឈ្នះក្រុម CE&P FC ​ដោយ​លទ្ធផល ៤-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពិតជាតានតឹង បន្ទាប់ពីក្រុមទាំង២ បានត្រឹមស្មើគ្នា ១-១ ក្នុងការប្រកួតទាំង២វគ្គ សរុប៦០នាទី។ ការប្រកួតបានបន្ដដល់ម៉ោងបន្ថែម១០នាទី​ពីរ​ដង ដើម្បីស្វែងរកក្រុមឈ្នះ។ ចូលដល់វគ្គបន្ដែមម៉ោង ក្រុម Fire Unstoppable ​ពិតជាធ្វើបានល្អ ដោយបង្កើតឱកាស​ស៊ុតបញ្ចូលទីបាន៣គ្រាប់ លើក្រុម CE&P FC ដើម្បីឈ្នះ​ជើង​​ឯក RTNK។

លោក ឈាង សុវណ្ណរតនៈ ស្ថាបនិក និងជា​អគ្គនាយក​ក្រុមហ៊ុន RTNK Group ​បាន​អញ្ជើញជាគណធិបតី​ក្នុង​ពិធី​បិទការប្រកួត។ លោក​បាននិយាយថា​​​ ៖«ការ​បង្កើត​កម្មវិធី​ប្រកួត​បាល់ទាត់​​​នេះ​គឺ​បាន​ផ្តល់​ឱកាស​ឲ្យ​យុវ​ជន មក​ពី​កន្លែង​ផ្សេង​ៗ​គ្នា ដើម្បី​បង្កើន​ទំនាក់​ទំនង​ បង្ហាញ​ពី​​ចំណង់​ចំណូល​​ចិត្ត​លេង​បាល់ទាត់​ ​ជូបជុំគ្នា​បង្ហាញសមត្ថភាព។ នេះ​ជា​​ការ​រួម​ចំណែក​ក្នុង​ការ​ជំរុញ​វិស័យ​កីឡា​បាល់ទាត់​ឲ្យ​ផុល​ផុស និង​រីក​ចម្រើន​នៅ​​ក្នុង​​ប្រទេស​កម្ពុជា»។

ក្នុង​ពិធី​បិទ​នេះ​ក៏​មាន​ការ​សម្តែង​គុន​​ការ៉ាតេ ការ​សម្តែង​ល្ខោនខោល និង​ការ​សម្តែង​របស់​តារា​ចម្រៀង​រ៉េប លោក Kwan។

ចំណាត់ថ្នាក់ការប្រកួតក្នុងពានរង្វាន់ RTNK ឆ្នាំ២០២៤

  • ចំណាត់ថ្នាក់លេខ១៖ Fire Unstoppable ទទួល​ពាន​ មេដាយ​មាស និង​ប្រាក់​រង្វាន់​៤លាន​រៀល
  • ចំណាត់ថ្នាក់លេខ២ CE&P FC ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់​៣​លាន​រៀល
  • ចំណាត់ថ្នាក់លេខ៣ AISAKI ទទួល​បាន​មេដាយ​សំរិទ្ធ និង​ប្រាក់​រង្វាន់​២​លាន​រៀល
  • ចំណាត់លេខ៤ MIZUNA FC ទទួល​បាន​ប្រាក់​រង្វាន់​១​លាន​រៀល

អត្ថនបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម