កីឡា
Luvi ប្រាប់ថា មកលេងនៅកម្ពុជាលើកទី២ ពិសេសលើសពីការប្រកួតបាល់ទះ
កីឡាករបាល់ទះឥណ្ឌូណេស៊ី Luvi Febrian Nugraha បានវិលត្រឡប់មកលេងឲ្យក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្សជាលើកទី២ បន្ទាប់ពីបានជួយឲ្យក្លិបកម្ពុជាមួយនេះបានឈ្នះជើងឯកតេជោលីគកាលពីរដូវកាល២០២៤។

ក្រោយចប់សន្និសីទសារព័ត៌មានស្តីពីការប្រកួតតេជោលីគរដូវកាល២០២៥ កីឡាករ Luvi បានប្រាប់ថា រូបគេសម្រេចមកលេងនៅប្រទេសកម្ពុជាជាលើកទី២គឺមានអ្វីពិសេសជាងពីការលេងបាល់ទះថែមទៀត។

កីឡាករបាននិយាយតាមរយៈអ្នកបកប្រែថា ៖«ខ្ញុំសប្បាយរីករាយណាស់ ពីព្រោះខ្ញុំបានចូលរួមជាមួយក្លិបដែលខ្ញុំធ្លាប់បានលេងជាមួយគ្នាកាលពីមុន។ ខ្ញុំអាចនិយាយបានថា យើងមានអនុស្សាវរីយ៍កម្សត់ជូរចត់ជាមួយគ្នា ហើយមានមិត្តភក្តិច្រើននៅកម្ពុជា។ ការមកកម្ពុជាលើកទី២នេះគឺមិនមែនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ តែអ្នកគាំទ្រកម្ពុជាទទួលរាក់ទាក់យ៉ាងកក់ក្តៅ មានមិត្តភក្តិល្អៗ ក្លិបទទួលផ្តល់ភាពកក់ក្តៅ ជាពិសេសក្លិបតែងតែបំពេញតាមអ្វីដែលខ្ញុំចង់បាន»។

កីឡាករ Luvi Febrian Nugraha បានបន្ថែមថា រូបគេសូមអរគុណយ៉ាងខ្លាំងដល់អ្នកគាំទ្រកម្ពុជាដែលស្រឡាញ់ពេញចិត្ត និងលើកទឹកចិត្តដល់លោក ព្រមទាំងក្រុមទាំងមូល ហើយលោកសង្ឃឹមធ្វើបានល្អដើម្បីយកពានរង្វាន់ជូនអ្នកគាំទ្រជាលើកទី២។
Luvi ជាកីឡាករឥណ្ឌូណេស៊ីម្នាក់ក្នុងចំណោមកីឡាករឥណ្ឌូណេស៊ី៤នាក់ដែលមកចូលរួមជាមួយក្លិបបញ្ជាការដ្ឋានអង្គរក្សគឺ Febri, Okky និងViko ប៉ុន្តែមានតែរូបគេម្នាក់ប៉ុណ្ណោះដែលបានលេងជាលើកទី២ ខណៈ៣នាក់ផ្សេងទៀតទើបមកចូលរួមលើកទី១។

សូមបញ្ជាក់ថា តេជោលីគ រដូវកាល ២០២៥ មានក្រុម៨គឺ
- វិសាខា
- ក្រសួងមហាផ្ទៃ
- បញ្ជាការដ្ឋានអង្គរក្ស
- កងពលធំអន្តរាគមន៍លេខ៣
- នគរបាលរាជធានីភ្នំពេញ
- នគរបាលខេត្តតាកែវ
- នគរបាលខេត្តពោធិ៍សាត់
- នគរបាលខេត្តស្វាយរៀង
ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច