កីឡា
ស្ត្រីខ្មែរ៥នាក់ចុះឈ្មោះរត់ចម្ងាយឆ្ងាយបំផុត១០០គីឡូម៉ែត្រនៅ Angkor Ultra Trail 2025
គណៈកម្មការរៀបចំការរត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ លើកទី៨ (Angkor Ultra Trail 2025) បានឲ្យដឹងពីស្ត្រីខ្មែរ៥រូបបានចុះឈ្មោះចូលរួមរត់លើវិញ្ញាសាចម្ងាយ១០០គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍លើកទី៨ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមករា នៅខេត្តសៀមរាប។

លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ថា គិតត្រឹមថ្ងៃទី៥ ខែមករា កន្លងទៅនេះមានអ្នកចុះឈ្មោះចូលរួមចំនួន១៣៦៨នាក់ មកពី៤៤ប្រទេសទូទាំងពិភពលោក។ តាមការប៉ាន់ស្មានរបស់អ្នករៀបចំព្រឹត្តិការណ៍នឹងមានអ្នកចូលរួមប្រមាណ១៧០០នាក់។
លោក ថោង ខុន បានបន្តថា ៖«សម្រាប់វិញ្ញាសាចម្ងាយបំផុតហៅ Ultra Trail គឺ១០០គីឡូម៉ែត្រ មានប្រជាជនកម្ពុជាបានចុះឈ្មោះ២៥% ក្នុងនោះមានស្ត្រីខ្មែរ៥នាក់គឺពិតជាមិនធម្មតាទេដែលមានស្ត្រីខ្មែរចូលរួមរត់ចម្ងាយ១០០គីឡូម៉ែត្រ»។ ក្រៅពីស្ត្រីខ្មែរ៥នាក់ ក្នុងចំណោមអ្នកចុះឈ្មោះជាប្រជាជនខ្មែរ២៥%គឺជាបុរសខ្មែរ។
ការរៀបចំ៧លើកកន្លងមកគឺមិនសូវមានស្ត្រីខ្មែរច្រើនទេដែលចូលរួមរត់ចម្ងាយ១០០គីឡូម៉ែត្រ ប៉ុន្តែភាគច្រើនជាបុរសខ្មែរ។ ទើបតែឆ្នាំ២០២៥ មានស្ត្រីខ្មែរចុះឈ្មោះ៥នាក់។ ប្រទេសដែលបានចុះឈ្មោះចូលរួមច្រើនជាងគេគឺបារាំងបានចុះឈ្មោះជាង៤០០នាក់។ បន្ទាប់មកមានប្រជាជនកម្ពុជា អង់គ្លេស ថៃ វៀតណាម សិង្ហបុរី និងប្រទេសជាច្រើនមកពីតំបន់អឺរ៉ុប។

គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយបំផុតនៅកម្ពុជានេះមាន៣គឺទី១ ផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឲ្យពិភពលោកបានស្គាល់, ទី២ ផ្សព្វផ្សាយពីប្រាសាទបុរាណខ្មែរឲ្យពិភពលោកបានស្គាល់ និងទី៣ ដើម្បីកិច្ចការសប្បុរសធម៌សម្រាប់ចំណូលដែលទទួលបានពីរការចូលរួម។
ឆ្នាំ២០២៥ ជាព្រឹត្តិការណ៍លើកទី៨បានកើនឡើងនូវចំនួនអ្នកចុះឈ្មោះប្រមាណជាង២០% បើប្រៀបធៀបនឹងឆ្នាំមុនៗ។ កាលពីឆ្នាំ២០១៦ មានអ្នកចូលរួមតែ២៣២នាក់, ឆ្នាំ២០១៧ មានអ្នកចូលរួមជាង៥០០នាក់, ឆ្នាំ២០១៨ មានអ្នកចូលរួមជាង៧០០នាក់, ឆ្នាំ២០១៩ មានអ្នកចូលរួមជាង៨០០នាក់, ឆ្នាំ២០២០ មានអ្នកចូលរួមចំនួន១១១០នាក់, ឆ្នាំ២០២៣ មានអ្នកចូលរួម១៣០០នាក់ និងឆ្នាំ២០២៤ មានអ្នកចូលរួម១២០០នាក់ មកពី៥១ប្រទេស។
ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ លើកទី៨ ឆ្នាំ២០២៥ មាន៦វិញ្ញាសាដែលមានការចេញដំណើរខុសម៉ោងគ្នា និងទីកន្លែងផ្សេងគ្នា។ វិញ្ញាសា១០០គីឡូម៉ែត្រ ចាប់ផ្តើមរត់មុនគេនៅវេលាម៉ោង៣:៣០នាទីទៀបភ្លឺ ចេញពីលានជល់ដំរី, វិញ្ញាសា៦៤គីឡូម៉ែត្រ ចេញដំណើរនៅប្រាសាទបាយ័ន, វិញ្ញាសា៤២គីឡូម៉ែត្រ ចេញដំណើរនៅស្ពានជិតប្រាសាទបន្ទាយសំរ៉ែ ហើយមានវិញ្ញាសា៣២គីឡូម៉ែត្រ, វិញ្ញាសា១៨គីឡូម៉ែត្រ និងវិញ្ញាសា៨គីឡូម៉ែត្រ។

តាមការបញ្ជាក់ពីលោក ថោង ខុន ថា ការចាប់ផ្តើមរត់ចេញដំណើរគឺមិនមានរៀបចំពិធីអ្វីឡើយពោលគឺមានតែក្រុមការងារបច្ចេកទេស និងអ្នករត់ទៅដល់ទីកន្លែង ហើយដល់ម៉ោងចាប់ផ្តើមរត់តែម្តង ប៉ុន្តែពិធីបិទ ប្រគល់មេដាយ និងរង្វាន់ផ្សេងៗរៀបចំធ្វើពិធីផ្លូវការនៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅទីលានជល់ដំរី៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ