Connect with us

កីឡា

ជើង​ខ្លាំង​មិនទាន់ចាញ់ដូច​គ្នា Davis និង Berinchyk ត្រូវដណ្ដើមខ្សែក្រវាត់ខែកុម្ហៈ

បានផុស

នៅ

ជើងខ្លាំងមិនទាន់ស្គាល់ចាញ់ដូច​គ្នា កីឡាករ Keyshawn Davis និង Denys Berinchyk នឹងត្រូវ​ប្រកួតដណ្ដើមក្រវាត់ទម្ងន់ស្រាលពិភពលោក WBO lightweight នៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតនៅថ្ងៃទី១៥ ខែកុម្ភៈ នៅរោងមហោស្រព Madison Square Garden ក្នុងទីក្រុងញូវយ៉ក ម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាល WBO lightweight កីឡាករ​ Denys Berinchyk នឹងត្រូវ​ឡើង​ការពារខ្សែក្រវាត់ខ្លួនជាមួយកីឡាករអាមេរិកមិនធ្លាប់ចាញ់ Keyshawn Davis ដែល​នឹង​ក្លាយ​ជាជំនួបគួរឲ្យចាប់អារម្មណ៍បំផុតក្នុងដើមឆ្នាំ២០២៥។

ជើងខ្លាំង Keyshawn Davis បាន​ប្រកួត​អាជីពតាំងពីឆ្នាំ២០២១ ដោយ​បាន​ឡើង​សង្វៀន​១៣លើក ឈ្នះ១២លើក និង​មិន​ប្រកាសលទ្ធផល១លើក។ រូប​គេ​បាន​ឈ្នះ​ខ្សែក្រវាត់២​ខ្សែ​។ ការប្រកួតចុងក្រោយរបស់​គាត់​បានយកឈ្នះកីឡាករ Gustavo Daniel Lemos កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

ចំណែកកីឡាករ Denys Berinchyk ចាប់ផ្ដើម​អាជីពតាំងពីឆ្នាំ២០១៥ ដោយ​បានឡើង​សង្វៀន​១៩លើក ឈ្នះទាំង១៩លើក និង​ទទួល​បានខ្សែក្រវាត់៤​ខ្សែ​។ ការប្រកួតចុងក្រោយរបស់គាត់​បានយកឈ្នះកីឡាករ Emanuel Navarrete ក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាល WBO lightweight។

ក្នុងនាមជាបេក្ខភាពការពារខ្សែក្រវាត់កីឡាករ Denys Berinchyk ​បាន​និយាយ​ថា ​៖ «​ខ្ញុំ​នឹង​មិន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ធំ​ៗ ឬ​ធ្វើ​ការវាយតម្លៃគូ​ប្រកួតរបស់​ខ្ញុំ​ឡើយ។ ខ្ញុំគ្រាន់តែនិយាយរឿងមួយថា កុំគិតថាជារឿងធម្មតា។ វាមិនមែនជាការងាយស្រួលសម្រាប់អ្នកទេ»។

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៨ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម