Connect with us

កីឡា

វិសាខា នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ថ្មី Karasausks មាន​បទ​ពិសោធ​ច្រើន​

បានផុស

នៅ

ក្លិប​​បាល់ទាត់​វិសាខា​ទើប​តែ​បាន​ប្រកាស​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ Artūrs Karašausks សញ្ជាតិ​ឡាតវី​ដែល​មាន​បទ​ពិសោធ​ជោក​ជាំ​ក្នុង​រយៈ​ពេល​ប្រមាណ​ជាង​១០​​​ឆ្នាំ​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Artūrs Karašausks ដែល​មាន​ដើម​កំណើត​នៅ​​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​១៩៩២​ ​បាន​ចាប់​ផ្តើម​បាល់ទាត់​ដំបូង​ជា​យុវជន​​របស់​​ក្លិប JFC Skanto ​ប្រទេស​ឡាតវី។ រដូវ​កាល​២០០៨-២០០៩ រូប​គេ​លេង​ឲ្យ​ក្លិប JFK Olimps បាន​១៨​ប្រកួត​ រក​បាន​១០​គ្រាប់ ក្នុង​លីគ​​ឡាតវី។ ឆ្នាំ​២០១០-១៦ រូប​គេ​លេង​ឲ្យ​ក្លិប Skonto Riga ដោយ​បាន​បង្ហាញ​ខ្លួន​៥៦​ប្រកួត​រក​បាន​៣២​គ្រាប់​​ក្នុង​លីគ​ឡាតវី​ជា​កន្លែង​ដែល​រូប​គេ​បាន​ឈ្នះ​ជើង​ឯក​លីគ និង​ស្បែក​ជើង​មាស។

ចន្លោះ​ឆ្នាំ​២០១៦-១៧ Artūrs Karašausks បាន​ចូល​រួម​ជា​មួយ​ក្លិប FC Wil លីគ​ទី២​ប្រទេស​ស្វីស និង​ឆ្នាំ​២០១៧-១៨ លេង​ឲ្យ​ក្លិប FK Liepaja ​បាន​២២​ប្រកួត រក​បាន​១០​គ្រាប់។ បន្ទាប់​មក រូប​គេ​ចូល​រួម​ជា​មួយ​ក្លិប FC Akzhayik, Pafos FC និង ខ្ចី​ជើង​ទៅ Riga FC មុន​ពេល​ចូល​រួមក្លិប FK Liepaja វិញ​ក្នុង​រដូវ​កាល​២០២០-២១ ដែល​លេង​បាន​​២៩​ប្រកួត រក​បាន​១៣​គ្រាប់។ ​ឆ្នាំ២០២២ រូប​គេ​ចូល​រួម​ជា​មួយក្លិប​ FK Liepaja វិញ បន្ទាប់​ពី​ចូល​រួមក្លិប Ethnikos Achna បាន​រយៈ​ពេល​ខ្លី។

ចន្លោះ​ឆ្នាំ​​២០២២ ដល់​ឆ្នាំ​​២០២៤ រូប​គេ​ចូល​រួម​ជា​មួយ​ក្លិប Ypsonas Krasava លីគ​ទី២​ប្រទេស​ស៊ីប ដោយ​លេង​បាន​៥៤​ប្រកួត​រក​បាន​២៨​គ្រាប់ និង​ដើម​ឆ្នាំ​២០២៤​បាន​វិល​ត្រឡប់​ចូល​ក្លិប FK Liepaja វិញ​ដោយ​លេង​បាន​៨​ប្រកួត រក​បាន១​គ្រាប់ ហើយ​ចុង​​ក្រោយ​​ផ្លាស់​មក​ទឹក​ដី​កម្ពុជា​ក្នុង​ជើង​ទី​២។

កីឡាករ Artūrs Karašausks បាន​ឈ្នះ​ពាន​រង្វាន់​៣ផ្សេង​គ្នា​ ​​​ជា​មួយ​ក្លិប Skonta Riga គឺ​​ជើង​ឯក​លីគ​កំពូល​ឡាតវី ក្នុង​ឆ្នាំ​២០១០​, ឈ្នះ​ជើង​ឯក​ Baltic League ឆ្នាំ​២០១១ ដែល​ជា​កម្មវិធី​ប្រកួត​ក្លិប​កំពូល​របស់​ប្រទេសអេស្តូនី ឡាតវី និងលីទុយអានី និង​ឈ្នះជើង​ឯក Latvian Cup ឆ្នាំ​២០១២។

រូប​គេ​បាន​ឈ្នះ​ពាន​ស្បែក​ជើង​មាស​២​លើក​នៅ​លីគ​កំពូល​ឡាតវី​គឺ​នៅ​​ឆ្នាំ​​២០១៣ និង​ឆ្នាំ​២០១៧ ព្រម​ទាំងធ្លាប់​ឈ្នះ​ពាន​​កីឡាករ​វ័យ​ក្មេង​ប្រចាំ​លីគ​ឡាតវី​ក្នុង​ឆ្នាំ​២០០៩៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Angkor Tiger
កីឡា៣ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ៥ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានជាតិ១០ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានជាតិ១៣ នាទីutes មុន

សមាជិក ប.ស.ស អាចទៅពិនិត្យ-ព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនកំណត់ចំនួនចូលប្រើប្រាស់សេវា និងមិនបង់ថ្លៃព្យាបាល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម