Connect with us

កីឡា

កីឡាករ Bentancur បានធូរស្រាល ក្រោយ​ប៉ះទង្គិចក្បាលរហូត​សន្លប់

បានផុស

នៅ

កីឡាករ Rodrigo Bentancur បានដួលនៅទីលានក្នុង​ពាក់កណ្ដាលវគ្គទី១ ក្រោយការព្យាយាមប្រើក្បាលស៊ុត បញ្ចូលទីបាល់ជ្រុងក្នុងជំនួបរវាងក្រុម Tottenham Hotspur ទល់នឹងក្រុម Liverpool។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីត្រូវបានបញ្ចូលទៅមន្ទីរ​ពេទ្យ ពេលនេះកីឡាករ Rodrigo Bentancur បានបញ្ជាក់ថា អ្វីៗបានល្អប្រសើរ ស្របពេលមានការព្រួយបារម្ភយ៉ាងខ្លាំងពីអ្នកគាំទ្រ។ ដើមហេតុគឺនៅពេលក្រុម Spurs មានបាល់ជ្រុង គាត់បានព្យាយាមប្រើក្បាល ដើម្បី​តែត​បញ្ចួនទី ប៉ុន្តែមិនបានប៉ះបាល់ទេ តែបែរជា​ដួល​ផ្ដាប់មុខទៅ​លើ​ស្មៅបាត់បង់ស្មារតី។ បុគ្គលិកពេទ្យត្រូវបានហៅឲ្យចូលទៅកាន់ទីលានភ្លាមៗ ពេលនោះកីឡាករអ៊ុយរូហ្គាយទទួលបានអុកស៊ីហ្សែនតាមរយៈរបាំងមុខ មុនពេលត្រូវបានសែងចេញពីទីឡាន បន្ទាប់ពី​សង្រ្គោះបឋមរយៈពេល៨នាទី។

ក្លិប Tottenham បានបញ្ជាក់ពី​ស្ថានភាពរបស់ Bentancur ថា គាត់ត្រូវ​បាន​បញ្ជូន​ទៅកាន់មន្ទីរពេទ្យ ហើយ​ពេល​​ដឹង​ខ្លួន និងអាចនិយាយបាន។ នៅក្នុង Instagram របស់កីឡាករ Bentancur បានបង្ហោះថា គាត់មានអារម្មណ៍ធូរស្រាល និងកំពុងសម្រាកព្យាបាល។

ការប្រកួតយប់មិញ ទោះបីអវត្ដមានរបស់ Bentancur ប៉ុន្តែក្រុមរបស់លោក Ange Postecoglou បានបន្តធ្វើបានល្អ ដោយ​បានយកឈ្នះក្រុមខ្លាំង Liverpool ក្នុងលទ្ធផល ១-០ ក្នុងជើងទី១ ពានរង្វាន់ League Cup៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម១០ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ២០ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៦ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម