Connect with us

កីឡា

Neymar ប្រាប់​ថា World Cup 2026 ជាការប្រកួតចុងក្រោយរបស់ខ្លួន

បានផុស

នៅ

ខ្សែប្រយុទ្ធ Neymar ​​បាន​ចាត់​ទុក​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ នឹងក្លាយជាការប្រកួតចុងក្រោយរបស់​ខ្លួន​ជា​មួយ​ភាព​ជឿជាក់​លើ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​អាច​​ឆ្លងផុតវគ្គជម្រុះនៅតំបន់​អាមេរិកខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Neymar បាននិយាថា ៖«នេះនឹងក្លាយជាការប្រកួត​ជើង​ឯក​ពិភពលោកចុងក្រោយរបស់ខ្ញុំ។ វា​​ជាគោលដៅ និងជាឱកាសចុងក្រោយរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើអ្វីគ្រប់​យ៉ាង​ដើម្បីបានលេង»។

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះមិនបានលេងឲ្យប្រេស៊ីលអស់រយៈពេលជាងមួយឆ្នាំ​ហើយ​ បន្ទាប់ពីជួបបញ្ហារបួស។ ថ្មី​ៗ​រូប​គេ​បានប្រាប់បណ្តាញព័ត៌មានអាមេរិកថា ខ្លួន​មិនបដិសេធក្នុងកាទៅលេង​ជួប​ជុំ​គ្នា​ជាមួយអតីតមិត្តរួមក្រុម Barcelona គឺ​ កីឡាករ Lionel Messi និង Luis Suarez នៅក្លិប Inter Miami លើ​ទឹកដីសហរដ្ឋអាមេរិកនោះទេ។

ក្រុមជម្រើសជាតិប្រេស៊ីលបានជួបការលំបាកយ៉ាង​ខ្លាំង​ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup នៅ​តំបន់អាមេរិកខាងត្បូង ក្រោយប្រកួត១២លើក ឈ្នះ៥ ស្មើ៣ ចាញ់៤ មាន១៨ពិន្ទុ ឈរ​លេខ៥ក្នងតារាងចំណាត់ថ្នាក់។ Neymar បានលេងក្នុងការប្រកួតវគ្គជម្រុះ៤លើកដំបូងជាមួយក្រុមជម្រើសជាតិប្រេស៊ីល ប៉ុន្តែបានរងរបួស​តាំង​ពី​ខែតុលា ឆ្នាំ​២០២៣​ ដែល​ធ្វើ​ឲ្យ​រូប​គេ​អវត្តមាន​រហូត​ដល់​ឥឡូវ។

កីឡាករ ​Neymar​ បានបន្ត​ថា ​៖«​ខ្ញុំ​មាន​ជំនឿ​​ខ្ពស់​លើ​ក្រុម កីឡាករ​​ក្មេង​ៗ​ដែល​កំពុង​លេច​ធ្លោ​។ យើង​មិន​បានស្ថិត​នៅ​ក្នុង​ទីតាំង​ដែល​យើង​ចង់​បាន​នោះ​ទេ។ ខ្ញុំគិតថា យើងរួម​គ្នា​គឺ​អាចសម្រេច​លទ្ធផល​ធំ។ យើងមាន​ពេល​មួយឆ្នាំកន្លះដើម្បី​ត្រៀម​ខ្លួន​ និងធ្វើរឿងត្រឹមត្រូវ​ឆ្ពោះ​ទៅដល់ World Cup»៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម