Connect with us

កីឡា

យុវជនស្រឡាញ់កីឡាមួយក្រុម រួមគ្នារៃអង្គាសថវិកា​ ទិញសម្ភារសិក្សាជូនសាលាបឋមសិក្សាអូរក្បុល

បានផុស

នៅ

នៅថ្ងៃស្អែកទី១១ ខែមករា ឆ្នាំ២០២៥នេះ យុវជនស្រឡាញ់កីឡាមួយក្រុម គឺក្រុមបាល់ទាត់ដំរីព្រៃ ដែលដឹកនាំក្រុមដោយ លោក នីសំអាន មុនីឧត្ដម និងតារាចម្រៀង លោក ថុល សុភិទិ បានរួមគ្នារៃអង្គាសថវិកាក្នុងក្រុមដើម្បីទិញសម្ភារសិក្សា និងសម្ភារកីឡា ក្នុងនោះមមានដូចជា៖ កាតាប ប៊ិក សៀវភៅ ខ្មៅដៃ ជ័រលុប ដបទឹក បាល់ទាត់ និងថវិកាមួយចំនួនទៀត ដើម្បីចែកជូនដល់លោកគ្រូ/អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលារៀនបឋមសិក្សាអូរក្បុល ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នីសំអាន មុនីឧត្តម ប្រធានក្រុមបាល់ទាត់ដំរីព្រៃ បានឱ្យដឹងថា បន្ទាប់ពីកិច្ចការមនុស្សធម៌ជាមួយសាលាបឋមសិក្សាអូរក្បុលរួច កម្មវិធីនឹងចាប់ផ្ដើមនៅម៉ោង៣រសៀល ដោយក៏នឹងមានការប្រកួតបាល់ទាត់មិត្ត រវាងក្រុមបាល់ទាត់ដំរីព្រៃ និងក្រុមបាល់ទាត់យុវជនសម្ភុបុរៈ ដឹកនាំដោយ លោក គង់ មេត្តា អភិបាលនៃគណៈអភិបាលស្រុកសំបូរផ្ទាល់ ក្រោមមូលបទ៖ «កីឡា-ទេសចរណ៍-ចែករំលែក ស្ថិតនៅក្នុងវិទ្យាល័យហ៊ុន សែនសម្ភុបុរ:» នៅថ្ងៃស្អែកនេះតែម្ដង។

លោក នីសំអាន មុនីឧត្តម បានបង្ហើបឱ្យដឹងទៀតដែរថា គោលបំណងនៃការបង្កើតកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌នេះឡើងមក គឺមានបុព្វហេតុចម្បងចំនួន៣ ក្នុងនោះរួមមាន៖

 ទី១. មនុស្សធម៌ (ធ្វើសប្បុរសធម៌ និងកិច្ចការសង្គម) ទី២.ទេសចរណ៍ (ធ្វើដំណើរកម្សាន្ត ផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក) និងទី៣. កីឡា (រាល់សកម្មភាពកិច្ចការមនុស្សធម៌ និងទេសចរណ៍កម្សាន្ត គឺស្ដែងឡើងតាមរយ:សកម្មភាពកីឡា ដើម្បីបណ្ដុះស្មារតី ជម្រុញឱ្យសិស្សានុសិស្សទាំងអស់ ពិសេសយុវជនចូលរួមលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន និងអបាយមុខផ្សេងៗទៀត)។

គួរជម្រាបថា ក្រុមបាល់ទាត់ដំរីព្រៃ បានបង្កើតឡើងគិតមកទល់ពេលនេះមានរយៈពេល២ឆ្នាំមកហើយ ក្រៅពីសកម្មភាពកីឡា ក្រុមបាល់ទាត់ដំរីព្រៃ ក៏គោលបំណងជាច្រើនដែលទាក់ទងនឹងកម្មវិធីសប្បុរសធម៌ ពិសេសការជួយដល់សិស្សានុសិស្សដែលរស់នៅតំបន់ដាច់ស្រយោល ដែលកំពុងខ្វះខាតសម្ភារសិក្សា ក្នុងដំណើរការសិក្សារៀនសូត្រ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម