កីឡា
ថៃគ្រោងអញ្ជើញវៀតណាមចូលរួមប្រកួតពាន King’s Cup 2025
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាចនឹងចូលរួមប្រកួតពានស្តេចថៃ King’s Cup ឆ្នាំ២០២៥ បន្ទាប់ពីលោកស្រី Pang ប្រធានសមាគមបាល់ទាត់ថៃគ្រោងនឹងអញ្ជើញពួកគេចូលរួម។

យោងតាមការផ្សាយរបស់ Siam Sport ប្រធានសមាគមកីឡាបាល់ទាត់ថៃ លោកស្រី Madam Pang ចង់អញ្ជើញវៀតណាម ដែលជាម្ចាស់ជើងឯក ASEAN Cup ឆ្នាំ២០២៤ មកចូលរួមប្រកួតពានរង្វាន់ King’s Cup ឆ្នាំ២០២៥។
លោកស្រី Pang បាននិយាយថា ៖«យើងចង់អញ្ជើញក្រុមវៀតណាមឲ្យចូលរួមក្នុងការប្រកួតពាន King’s Cup ឆ្នាំ២០២៥។ ការចូលរួមរបស់ពួកគេអាចជួយយើងឲ្យទទួលបានជោគជ័យ ក្នុងការនាំយកការប្រកួតទៅកាន់ខេត្តផ្សេងៗដូចជា Chiang Mai និង Songkhla»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសថៃបានផ្លាស់ប្តូរទីតាំងការប្រកួតក្នុងពានរង្វាន់ King’s Cup ពីកន្លែងដែលធ្លាប់ធ្វើនៅកីឡដ្ឋានជាតិ Rajamangala ទៅកាន់កីដ្បដ្ឋានតូចៗ ដើម្បីបង្កើនភាពទាក់ទាញ។
សម្រាប់ឆ្នាំ២០២៥ កីឡដ្ឋាន Supachalasai ក្នុងទីក្រុងបាងកក កំពុងស្ថិតក្រោមការពិចារណា។ កីឡដ្ឋាននេះត្រូវបានសាងសង់តាំងពីឆ្នាំ១៩៣៧ បានទាក់ទាញសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សម្រាប់ការកែប្រែមុខមាត់ឡើងវិញ។ FIFA ត្រូវបានគេរាយការណ៍ថា គ្រោងផ្តល់កញ្ចប់ថវិកា ២.៨៨លានដុល្លារ ក្នុងការជួសជុលកីឡដ្ឋាននេះ។

ទោះយ៉ាងណា មិនប្រាកដថា ក្រុមវៀតណាមនឹងទទួលយកការអញ្ជើញនោះឬយ៉ាងណា។ ឆ្នាំ២០២៤ វៀតណាមក្រោមការបង្វឹក Kim Sang-sik មិនបានចូលរួមក្នុងការប្រកួតពាននោះទេ។ វៀតណាមបានប្រកួតចុងក្រោយក្នុងពានរង្វាន់ King’s Cup ក្នុងឆ្នាំ២០១៩។ ពានរង្វាន់ King’s Cup ឆ្នាំ២០២៤ មានម្ចាស់ផ្ទះថៃ តាហ្ស៊ីគីស្ថាន ស៊ីរី និងហ្វីលីពីន។ ទីបំផុតថៃឈ្នះជើងឯកដោយយកឈ្នះស៊ីរី ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា