Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង​ តាម​ពី​ក្រោយ​ ភ្នំពេញ​ក្រោន តែ១​ពិន្ទុ

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ដេញ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង​ ភ្នំពេញ​ក្រោន ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ គិត​ត្រឹម​សប្តាហ៍​ទី​១៧ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា ប៉ុន្តែ​ភ្នំពេញ​ក្រោន​នៅ​សល់​១​ប្រកួត​ទៀត​ក្នុង​ដៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លង​កាត់​ការ​ប្រកួត​១៦​លើក ព្រះ​ខ័ន​រាជ​ស្វាយរៀង ​ឈ្នះ​១៣ ស្មើ១ និង​ចាញ់​២ រក​បាន​៤០​ពិន្ទុ ខណៈ ភ្នំពេញ​ក្រោន នៅ​តែ​រក្សា​កំណត់​ត្រា​មិន​ទាន់​ចាញ់​ក្នុង​រដូវ​កាល​នេះ ដោយឈ្នះ​១៣ និង​ស្មើ​២ មាន​៤១​ពិន្ទុ។ ការ​តាម​ក្រោម​ត្រឹម​តែ​១​ពិន្ទុ​នេះ បន្ទាប់​ពី​ភ្នំពេញ​ក្រោន​បាន​ត្រឹម​ស្មើ​ជា​មួយ​​ ណាហ្គាវើលដ៍ ០-០ ក្នុង​សប្តាហ៍​ទី​១៧ កាល​ពី​ម្សិល​មិញ​ ហើយ​ពួក​គេ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត ប៉ុន្តែ​ប្រសិន​បើ​ភ្នំពេញ​ក្រោន​ឈ្នះ​​​ការ​ប្រកួត​ដែល​នៅសល់​គឺ​មាន​​៤​ពិន្ទុ​នាំមុខ។

ការ​ប្រកួត​បន្ទាប់ ភ្នំពេញ​ក្រោន ធ្វើ​ការ​មិនសូវ​ធ្ងន់​ទេ​គឺ​ប៉ះ​ក្រុម ឡាយហ្វ ខេត្ត​ព្រះ​សីហនុ នៅ​ថ្ងៃទី​១៨ ខែ​មករា មុន​ពេល​ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៦ ខែ​មករា នៅ​ទឹក​ដី​ខេត្ត​ស្វាយរៀង។

ផ្ទុយ​ទៅ​វិញ ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​ការ​ធ្ងន់​ណាស់​ក្នុង​រយៈ​ពេល​នេះ។ បន្ទាប់​ពី​ចាញ់​ក្រុម​ឥណ្ឌូណេស៊ី Makassar ដោយ​លទ្ធផល ០-១, ពួក​គេ​បាន​ជួប​បឹងកេត​​ដែល​កំពុង​ឡើង​ជើង​ដោយ​បាន​យក​ឈ្នះ ២-០ និង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង​វៀតណាម Dong A Thanh Hoa FC នៅ​ថ្ងៃ​ទី​២២ ខែ​មករា ក្នុង​ពាន​រង្វាន់ ASEAN Club Championship ហើយ​វិល​មក​ជួប​ភ្នំពេញ​ក្រោន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម១០ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ២០ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៦ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម