Connect with us

កីឡា

សិក្ខាសាលាគ្រូ​បច្ចេកទេស​ត្រៀម​ពាន​សម្តេច​ធិបតី​លើក​ទី២​បញ្ចប់​ដោយ​ជោគជ័យ

បានផុស

នៅ

វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះលើកទី១ ដើម្បីត្រៀម​ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់ សម្តេចបវរធិបតី លើកទី២ បញ្ចប់ទៅដោយភាពជោគជ័យ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាកាមចំនួន៧០រូប រួមមានគ្រូបង្វឹកមកពីបណ្តាខេត្តចំនួនឆ្ងាយៗ ចំនួន៣០រូប និងនៅរាជធានីភ្នំពេញ ព្រម​ទាំង​ខេត្តកណ្តាល ចំនួន៤០រូប បាន​ចូលរួមក្នុងសិក្ខាសាលាបច្ចេកទេសនៃក្បាច់គុនចម្រុះខ្មែរបុរាណលើកទី១ ក្នុងគោលបំណងបំប៉នបច្ចេកទេស ក្រមសីលធម៌ដល់គ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះ ដើម្បីពង្រឹងសមត្ថភាព និងគុណភាពរបស់យុទ្ធគុនខ្មែរ ជាព្រលឹងជាតិខ្មែរ។

នៅក្នុងពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា ៖«ធនធានមនុស្សសំខាន់ក្នុងការប្រកួតកីឡានីមួយៗគឺគ្រូបង្វឹក។ ​ធនធាន​មនុស្ស​ទី១ ត្រូវពង្រឹងសមត្ថភាពគឺគ្រូបង្វឹក។ ក្រោយចប់វគ្គនេះគ្រូបង្វឹក គាត់អាចយកអ្វីដែលគាត់បានរៀនបាន៣ថ្ងៃនេះ យកទៅបង្ហាត់​កីឡាករ កីឡាការិនី ដែល​ជា​កូន​សិស្ស​ផ្ទាល់​ ដើម្បីពង្រឹងបន្ថែមទាំងផ្នែកកម្លាំងកាយ បច្ចេកទេស ចិត្តសាស្រ្ដនិងស្មារតី»។

ចំពោះវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះលើកទី១ ជាការយកគិតគូរយ៉ាងយកចិត្តទុកដាក់ពី​សម្តេច​​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គោល​បំណងសំខាន់ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលគឺដើម្បីចូលរួមចំណែកអភិវឌ្ឍនក្រុមជំនាញកីឡាយុទ្ធគុនចម្រុះក្នុងសហព័ន្ធកីឡាគុនចម្រុះកម្ពុជាទាំងអស់ ក្នុងការដាស់ស្មារតីឲ្យមានការខិតខំប្រឹងប្រែងក្នុងការធ្វើការងារ ដោយមានការទទួលខុសត្រូវខ្ពស់ឲ្យចេញជាលទ្ធផលជាក់ស្តែង ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់ សម្តេចបវរធិបតី លើកទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៥ ដែលត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នេះ​ជា​វគ្គ​បណ្តុះ​បណ្តាល​លើក​ទី​១​ និង​នៅ​មាន​៤​វគ្គ​ទៀត​គឺ​ វគ្គ​បណ្តុះ​បណ្តាលអាជ្ញា​កណ្តាល-ចៅ​ក្រម ក្នុង​ខែ​មីនា, វគ្គ​បណ្តុះ​បណ្តាលបច្ចេកទេស​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ ​ក្នុង​ខែ​ឧសភា និង​វគ្គ​​បណ្តុះ​បណ្តាល​អាជ្ញាកណ្តាល-ចៅ​ក្រម ក្នុង​ខែ​សីហា៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៥៦ នាទីutes មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៥៨ នាទីutes មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម