Connect with us

កីឡា

មក​ស្គាល់អ្នក​ចាំទី Bayındır កំពុង​ល្បី​នៅ Man Utd

បានផុស

នៅ

ក្រោយជួយឲ្យក្លិប Manchester United ឡើងទៅកាន់ជុំ​ទី​៤ ពានរង្វាន់ FA Cup អ្នកចាំទី Altay Bayındır កំពុងធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍​យ៉ាង​ខ្លាំងតាម​រយៈ​សមត្ថភាព​សង្គ្រោះ​ដ៏​អស្ចារ្យ ហើយ​អ្នក​គាំទ្រ​ពិត​ជា​ចង់​ឃើញ​រូប​គេ​ក្លាយ​ជា​ជម្រើស​ដៃ​ទី១​នៅ​លីគ​អង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Altay Bayındır បានចូលរួមជាមួយក្លិបបិសាចក្រហម Manchester United កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយ​មាន​កិច្ចសន្យារយៈពេល៤ឆ្នាំ ក្នុងតម្លៃផ្ទេរចំនួន៤.៣លានផោន​ប៉ុណ្ណោះ​ ពីក្លិប Fenerbahçe។ ក្រោយផ្លាស់មកកាន់ទឹកដីប្រទេសអង់គ្លេស រូប​គេ​​បានក្លាយជាអ្នកចាំទីជនជាតិតួកគី​ទី​១​ដែល​បាន​លេងឲ្យក្លិប Man Utd។ ជាអ្នកចាំទីដៃទី២ Bayındır បានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ជួយក្លិបឲ្យយកឈ្នះក្លិប Newport County ក្នុងលទ្ធផល ៤-២ ក្នុងពានរង្វាន់ FA Cup ។

អ្នកចាំទីវ័យ២៦ឆ្នាំ ត្រូវបានគេចាប់អារម្មណ៍ខ្លាំង ក្រោយបង្ហាញទម្រង់បានយ៉ាងល្អ ក្នុងការប្រកួតទល់នឹងក្រុមកាំភ្លើងធំ Arsenal កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីសង្គ្រោះបាល់ពិន័យ១១ម៉ែត្រ ស៊ុតដោយកីឡាករ Martin Ødegaard នៅនាទី៧២។ ការប្រកួតបន្ថែមម៉ោង​១៥នាទី​ពីរដង និង​​​ឈាន​ដល់​ការ​ស៊ុត​​កាត់​សេចក្តី​១១​ម៉ែត្រ បន្ទាប់ពីក្រុមទាំង២បញ្ចប់គ្នាត្រឹមស្មើគ្នា ១-១។

Bayındır កាន់តែធ្វើបានល្អ ដោយ​រូប​គេ​បាន​សង្គ្រោះបាល់១១ម៉ែត្រកាត់សេចក្ដីបាន១លើក ជួយឲ្យក្លិប Man Utd យកឈ្នះក្លិប Arsenal ៥-៣ ក្នុងវគ្គប៉េណាល់ទីកាត់សេចក្ដី។ គាត់​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំការប្រកួត។ ក្រោយឃើញបែបនេះអ្នកគាំទ្រក្លិបបិសាចក្រហមសង្ឃឹមថា លោក Ruben Amorim នឹង​បន្ត​​ផ្ដល់​ឱកាស​ឲ្យអ្នកចាំទីរូបនេះ​បាន​បង្ហាញ​ខ្លួន​ញឹក​ញាប់​ ហើយ​អាច​ជម្រើសដំបូងជំនួសអ្នកចាំទីដៃទី១ André Onana ថែម​ទៀត​ផង​៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម