Connect with us

កីឡា

ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​​ធ្វើ​ការ​ធ្ងន់​ក្នុង​​​ពាន​រង្វាន់​៤​ផ្សេង​គ្នា​ដ៏​មមាញឹក

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ពិត​ជា​ធ្វើ​ការ​ធ្ងន់ និង​មមាញឹក​ខ្លាំង​​​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់៤​ផ្សេង​គ្នា​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

បន្ទាប់​ពី​ឆ្លង​កាត់​២​ប្រកួត​ចុង​ក្រោយ​ដ៏​លំបាក​ដោយ​បាន​ចាញ់​ក្រុម​មក​ពី​ឥណ្ឌូណេស៊ី Makassar ដោយ​លទ្ធផល ០-១ ក្នុង​ពាន​រង្វាន់ ASEAN Club Championship និង​ឈ្នះ​ក្រុម​កំពុង​ឡើង​ជើង​ បឹងកេត ដោយ​លទ្ធផល ២-០ ក្នុងលីគ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​ជា​មួយ ក្រុម​ខេត្ត​កែប ជើង​ទី១​ វគ្គ​១៦​ក្រុម​ចុង​ក្រោយ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ​ រដូវ​កាល​២០២៤-២៥ ប៉ុន្តែ​ការ​ប្រកួត​នេះ​មិន​ជា​ធ្វើ​ការ​ធ្ងន់​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ដែល​ធ្វើ​ការ​ធ្ងន់​បំផុត គឺ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​ដំណើរ​ទៅ​ជួប​ម្ចាស់​ផ្ទះវៀតណាម​ Thanh Hoa នៅ​​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៥ ក្នុង​ពាន​រង្វាន់ ASEAN Club Championship។ ការ​ប្រកួត​ត្រូវ​ការ​ឈ្នះដាច់​ខាត ប៉ុន្តែ​ចាញ់​គឺ​ស្ទើរ​តែ​អស់​ឱកាស។

ក្រោយ​ចប់​ការ​ប្រកួត​នៅ​ទឹក​ដី​វៀតណាម​ត្រឹម​តែ​​៤​ថ្ងៃ​ប៉ុណ្ណោះ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ជួប​នឹង​ក្រុម​កំពូល​តារាង​​លីគ​កំពូល​កម្ពុជាគឺ​ ភ្នំពេញ​ក្រោន ​ថ្ងៃ​ទី​២៦ ខែ​មករា នៅ​​ទឹក​ដី​ខេត្ត​ស្វាយរៀង និង​បន្ត​ដំណើរ​ទៅ​ខេត្ត​សៀម​រាប ជួប អង្គរថាយហ្គឺរ នៅថ្ងៃ​ទី​១ ខែ​កុម្ភៈ។

៤​ថ្ងៃ​ក្រោយ​មក ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ទទួល​ភ្ញៀវមក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ Shan United នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​​រង្វាន់ ASEAN Club Championship នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ដោយ​មិន​រៀប​រាប់​ពី​ការ​ប្រកួត​ពាន​ក្នុង​ស្រុក​​នា​ខែ​កុម្ភៈ គឺ​ឈាន​ចូល​ខែ​មីនា ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​ជា​ក្រុម​ Shan United ដល់​ពីរ​ដង​ វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ពាន​រង្វាន់ AFC Challenge League។ ជើង​ទី១ ក្រុម​តំណាង​កម្ពុជា​ហោះ​ទៅ​ទឹក​ដីមីយ៉ាន់ម៉ា ដើម្បី​ប្រកួត​នៅ​ថ្ងៃ​ទី​១ ខែ​មីនា និង​ជើង​ទី២ បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​​អូឡាំពិក នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា។

ប្រសិន​បើ​ធ្វើ​បាន​ល្អ​​​ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ក្លាយ​ជា​ក្លិប​កម្ពុជា​ទី១​ដែល​បានឡើង​វគ្គ​បន្ត​ក្នុង​ពាន​រង្វាន់​អន្តរជាតិ​២​ក្នុង​ពេល​តែ​មួយ។ ព្រះ​ខ័ន​រាជ​ស្វាយរៀង សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​ AFC Challenge League ប៉ុន្តែ​សម្រាប់​ពាន ASEAN Club Championship គឺ​មិន​សូវច្រើន​ប៉ុន្មាន​ទេ។

យ៉ាង​ណាមិញ ស្រប​ពេល​​ការ​ប្រកួត​ដ៏​មមាញឹក​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​កីឡាករ​របួស​ជា​ច្រើន​នាក់​ដែល​ជា​កង្វល់​​ធំ​របស់​គ្រូ​បង្វឹក​ដើម្បី​រៀបចំ​ក្រុម​ក្នុង​ការ​ប្រកួត​នីមួយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៤ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៥ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣១ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម