កីឡា
នាគមាស ឃីម បូរ៉ា វិលមកកាន់សង្វៀនគ្រុឌគុនខ្មែរ នឹងមិនធ្វើឲ្យអ្នកគាំទ្រខកបំណង
បន្ទាប់ពីខកខានក្នុងការឡើងសង្វៀនអស់រយៈពេលជាច្រើនខែ នាគមាស ឃីម បូរ៉ា នឹងវិលត្រឡប់មកកាន់សងង្វៀនគ្រុឌគុនខ្មែរ ដែលនឹងមិនធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងឡើយ។
ឆ្នាំថ្មី បើកទំព័រសករាជថ្មី នាគមាស ឃីម បូរ៉ា នឹងបង្ហាញអ្វីដែលថ្មី បន្ទាប់ពីបាត់មុខពីសង្វៀនយូរដោយសារសម្រាកព្យាបាលរបួសដៃ។ ពេលនេះគឺដំណឹងដ៏រីករាយសម្រាប់អ្នកគាំទ្រ។ ប្អូនប្រុសបង្កើតរបស់ ឃីម ឌីម៉ា បានសម្រេចវិលមកកាន់សង្វៀន គ្រុឌ គុនខ្មែរ ដើម្បីទទួលស្វាគមន៍ ខ្លាកំណាចឆ្លងដែនមកពីប្រទេសចិន ហៅ ជីឡុង នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ នៅឧទ្យានសាន់សាញ បឹងកក់ រាជធានីភ្នំពេញ។ នេះជាអ្វីដែលអ្នកគ្រប់គ្នាទន្ទឹមរង់ចាំជាមកយូរមកហើយដើម្បីទទួលបានចំណីចក្ខុដ៏ពិសេសពីអ្នកលេងគុនខ្មែរដ៏ល្បីល្បាញរូបនេះ។
ការវិលត្រឡប់មកកាន់សង្វៀនគ្រុឌគុនខ្មែរ ឃីម បូរ៉ា ដែលជានាគកំណាចមួយរូបនឹងធ្វើឲ្យសង្វៀន គ្រុឌគុនខ្មែរ រង្គោះរង្គើ កក្រើក និងជក់ចិត្តដិតអារម្មណ៍ដែលនឹងមិនធ្វើឲ្យអ្នកគាំទ្រ ខកចិត្តឡើយ។ សម្រាប់ការប្រកួតនេះដែរ សង្វៀនគ្រុឌគុនខ្មែរ ក៏កាន់តែធ្វើឱ្យបងប្អូនជក់ចិត្តកាន់តែខ្លាំង ទស្សនាហើយដកភ្នែកមិនរួច។
ឃីម បូរ៉ា ក៏គ្មានការប្រកួតជាមួយកីឡាកររូបណានោះដែរ មិនដូចដែលគេបាននិយាយនោះទេ។ ជាក់ស្តែង នាគមាស មានតែសង្វៀនគ្រុឌគុនខ្មែរ តែមួយគត់ ដែលបានឧបត្ថម្ភធំផ្តាច់មុខសម្រាប់កូនប្រុសរបស់លោកគ្រូ ហេង ប៊ុនឃីម។ នេះមិនមែនជាការប្រកួតមិត្តភាពធម្មតានោះទេ ប៉ុន្តែជាការប្រកួតដណ្តើមខ្សែក្រវាត់គ្រុឌគុនខ្មែរ។ ថាតើម្ចាស់ផ្ទះ ឃីម បូរ៉ា ឬ ហៅ ជីឡុង ជាអ្នកស្ពាយខ្សែក្រវាត់វិលត្រឡប់ទៅផ្ទះវិញ?
ចម្លើយមាននៅឧទ្យានសាន់សាញ បឹងកក់ ភ្នំពេញ ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ និងផេក TVK ព្រមទាំងផេកផ្លូវការ Krud Energy និង Krud Kun Khmer វេលាម៉ោង ៦:៣០នាទីយប់តទៅ ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥៕



-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់