កីឡា
ជើងខ្លាំងទម្ងន់ធ្ងន់ Tyson Fury ប្រកាសចូលនិវត្តន៍ពីអាជីពប្រដាល់ជាថ្មី
អ្នកប្រដាល់ទម្ងន់ធ្ងន់អង់គ្លេស Tyson Fury បានប្រកាសពីការចូលនិវត្តន៍ពីកីឡាប្រដាល់សកល ក្រោយបរាជ័យក្រោមស្នាដៃកីឡាករអ៊ុយក្រែន Oleksandr Usyk លើកទី២ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីខែធ្នូ ឆ្នាំ២០២៤។

កីឡាករ Fury ធ្លាប់បានប្រកាសចូលនិវត្តន៍ម្តងហើយកាលពីឆ្នាំ២០២២ ប៉ុន្តែលោកបានវិលត្រឡប់មកកាន់សង្វៀនវិញនៅមួយឆ្នាំបន្ទាប់។ ជាថ្មីម្ដងទៀតអតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករូបនេះបានចេញមកប្រកាសចូលនិវត្តន៍នៅដើមឆ្នាំ២០២៥នេះ។
អ្នកប្រដាល់អង់គ្លេសរូបនេះបាននិយាយតាមរយៈការបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ៖«ខ្ញុំនឹងធ្វើឲ្យខ្លី និងមានន័យជាងនេះ។ ខ្ញុំចង់ប្រកាសចូលនិវត្តន៍ពីប្រដាល់។ ខ្ញុំស្រលាញ់អាជីពនេះគ្រប់នាទី ហើយខ្ញុំនឹងបញ្ចប់ត្រឹមនេះ»។

កីឡាករ Tyson Fury បានយកឈ្នះម្ចាស់ជើងឯកពិភពលោកកីឡាករ Wladimir Klitschko ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងឆ្នាំ២០១៥ ដើម្បីខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកចំនួន៤ស្ថាប័នផ្សេងគ្នាគឺ WBA (Super), IBF, WBO, IBO, និង The Ring heavyweight ។
ក្រោយចេញពីសង្វៀនអស់រយៈពេលជាង២ឆ្នាំកន្លះ លោកបានដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត និងបានវិលត្រឡប់ចូលសង្វៀនវិញនៅឆ្នាំ២០១៨ ហើយបានក្លាយជាម្ចាស់ជើងឯក២សម័យកាលដោយផ្តួលកីឡាករ Deontay Wilder ដើម្បីដណ្តើមបានខ្សែក្រវាត់ WBC ក្នុងឆ្នាំ២០២០៕

ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?