Connect with us

កីឡា

ភរិយា​លោក អេ ភូថង បដិសេធ​ទាំង​ស្រុង​​រឿងចង់​ប្រជែង​ប្រធាន​សហព័ន្ធ​គុន​ខ្មែរ

បានផុស

នៅ

លោក​ស្រី សាំង សុម៉ាលី ​បាន​បដិសេធ​រាល់​ព័ត៌មាន និង​ការផ្សព្វផ្សាយ​ទាំង​ឡាយ​ណា​ដែល​លើក​ឡើង​ពី​ លោក​គ្រូ អេ ភូថង ដែល​ចង់​ឈរ​ឈ្មោះ​​ប្រជែង​តំណែង​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អាណត្តិ​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចេញ​មុខ​បដិសេធ​របស់​លោកស្រី សាំង សុម៉ាលី បន្ទាប់​ពី​មាន​ផេក​​ខ្លះ​ផ្សព្វផ្សាយ​ពី​លោក​គ្រូ អេ ភូថង មាន​បំណង​ចង់​ឈរ​ឈ្មោះ​​ដើម្បី​បោះ​ឆ្នោត​ប្រជែង​តួនាទី​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដែល​ជិត​ផុត​អាណត្តិ។

លោក​ស្រីបាន​រៀប​រាប់​លើ​គណនី Facebook ផ្ទាល់​ខ្លួន​ថា ៖«ផេក​មួយ​ចំនួន​កុំ​ដោយ​សារប្រយោជន៍​ផ្ទាល់​ខ្លួននិយាយ​មិនពិត​​យល់។ ​ប្ដីខ្ញុំបាននិយាយពេលណាម៉ោងណាថាចង់ឈរឈ្មោះជាប្រធានសហព័ន្ធនោះ។ អ្នកណាចង់ធ្វើធ្វើទៅកុំយកឈ្មោះគាត់ទៅលាបពណ៌ចឹង។លោកសុំតាម៉ារស់ទេ សុំតាម៉ាសុខទេយល់។ គាត់សាងគុនខ្មែរមកតាំងពីគេមិនទាន់ស្គាល់រហូតដល់គេស្គាល់ច្រើន។ គាត់គ្មានចង់បានអីទេចង់​ឲ្យ​តាគុនខ្មែរដែលជារបស់ខ្មែរនឹងវានៅគង់វង្សយូអង្វែងតដល់កូនចៅរបស់ខ្ញុំថា តាវាបានសាងគុនខ្មែរទុកអោយចៅៗស្គាល់។ ប្ដីខ្ញុំឈឺរាល់ថ្ងៃម៉ាថ្ងៃកាត់ម៉ាថ្ងៃកោទេ ចា៎សុំម៉ារស់ម៉ាសុខ។ ជាចុងក្រោយសូមអោយហ្វែនៗសុខភាពល្អសំណាងល្អគ្រប់ក្រុមគ្រួសារ»។

បច្ចុប្បន្ន​នេះ សុខភាព​របស់លោក​គ្រូ អេ ភូថង មិន​សូវ​ល្អ​ប្រសើរ​ទេ។ លោក​មាន​ជំងឺ​ជា​ប្រចាំ​កាយ​ហើយ ត្រូវ​ខំ​ប្រឹង​បង្វឹក​បង្ហាត់​ដល់​កូន​សិស្ស​ជា​ច្រើន​ទៀត។

លោក ខូវ ឆាយ ត្រូវ​បាន​ឡើង​ជា​ប្រធាន​សហព័ន្ធ​គុន​ខ្មែរ ​កាល​ពី​ខែ​មីនា ឆ្នាំ​២០២៤ ដែល​​ជា​ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​ទី​៧ បន្ត​ពី​​លោក តែម ម៉ឺន ដែល​បាន​លា​ឈប់​ពី​តួនាទី និង​​​ធ្វើ​ជា​ប្រធាន​កិត្តិយស។ ​២០២៥​គឺ​ជា​ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​ទី​៧ ដែល​ត្រូវ​បោះ​ឆ្នោត​ជ្រើស​ប្រធាន និង​គណៈកម្មការ​ប្រតិបត្តិ​ថ្មី​សម្រាប់​អាណត្តិ​ទី​៨៕​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម