កីឡា
Arteta កំពុងស្វែងរកខ្សែប្រយុទ្ធថ្មី ជំនួស Jesus រងរបួស ACL
លោក Mikel Arteta បានសារភាពពីក្លិប Arsenal កំពុងរៀបចំផែនក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ទៀតនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។

ក្រុមកាំភ្លើងធំកំពុងប្រឈមបញ្ហារបួសកីឡាករក្នុងតំបន់ប្រយុទ្ធ ក្រោយកីឡាករជម្រើសជាតិប្រេស៊ីល Gabriel Jesus បានរងរបួសដាច់សរសៃជង្គង់ (ACL) ។ គ្រូបង្វឹកក្លិបលោក Arteta ត្រូវបានសារព័ត៌មាន TNT Sports ត្រូវបានចោទសួរថានឹងមានគម្រោងនាំយកខ្សែប្រយុទ្ធថ្មីមកបន្ថែមទៀតនៅក្នុងខែមករានេះ។
លោក Mikel Arteta បានតបថា ៖«ប្រាកដហើយ។ យើងបាត់បង់កីឡាករសំខាន់២នាក់ដូចជា Bukayo Saka ដែលអាចវត្តមានរហូតដល់៣ខែ។ ចំណែក Gabby Jesus វត្ដមានរយៈយូរទៀត។ យើងនឹងព្យាយាមរកកីឡាករថ្មីប្រាកដណាស់។ ខ្ញុំគិតថា យើងបានបាត់បង់កីឡាករសំខាន់២នាក់។ យើងមានកីឡាករ១៤នាក់ក្នុងក្រុម ហើយយើងលេងជារៀងរាល់៣ថ្ងៃ។ យើងនឹងព្យាយាម ប៉ុន្តែចាំមើលថាយើងអាចនាំយកកីឡាកររូបណាបាន»។

ក្រុម Arsenal រកបាន២គ្រាប់ក្នុងការប្រកួត Derby ចុងក្រោយរបស់ពួកគេជាមួយនឹងគូប្រជែង Tottenham ក្នុងការប្រកួតភាគខាងជើងទីក្រុងឡុងដ៍។ បច្ចុប្បន្នពួកគេឈរនៅលេខ២ ក្នុងតារាងចំណាត់ថ្នាក់លីគកំពូលអង់គ្លេសដោយ មាន៤៣ពិន្ទុ ក្រោយឈ្នះ១២ ស្មើ៧ និងចាញ់២៕

ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ