Connect with us

កីឡា

សោក​ស្តាយ ចាន់ វឌ្ឍនាកា របួសដាច់​សរសៃ ACL ជា​ថ្មី

បានផុស

នៅ

ក្លិប​បាល់ទាត់​បឹងកេត​បាន​ប្រកាស​ពី​កីឡាករ ចាន់ វឌ្ឍនាកា​ ​ដាច់​សរសៃ ACL ​ដែល​របួស​បាន​កើត​មាន​ឡើង​ក្នុង​ការ​ប្រកួត​របស់​ក្លិប​ជា​មួយ​ក្រុម​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២៥ ជើង​ទី១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ រដូវ​កាល​២០២៤-២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប​បាន​ប្រកាស​ព័ត៌មាន​ជា​ផ្លូវ​ការ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៥​ថា ៖«ក្លិប​កីឡាបាល់ទាត់បឹងកេតពិតជាសោកស្ដាយ បន្ទាប់​ពីទទួលបានលទ្ធផលស្គែន MRI ជង្គង់​ខាង​ឆ្វេងរបស់​កីឡាករ​ ចាន់​ វឌ្ឍនាកា​ នៅថ្ងៃនេះ ដែលបង្ហាញថា ACL ជង្គង់ឆ្វេងរបស់​ វឌ្ឍនាកា​ បានដាច់ ហើយ​ទ្រនាប់ឆ្អឹងខ្ចីជង្គង់របស់គេបានបែក​ បន្ទាប់​ពីបានរងរបួស​អំឡុងការប្រកួតទល់នឹង ក្រុមខេត្តកំពង់ចាម ម្សិលមិញ​ ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន២០២៤-២៥។ ក្លិបសូមជូនពរ​ វឌ្ឍនាកា​ ឆាប់បានជាសះស្បើយ»។

ចាន់ វឌ្ឍនាកា បាន​​​វិល​ត្រឡប់​មក​កាន់​ទី​លាន​វិញ​កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​របូស​ ACL ជង្គង់​ខាង​ស្តាំ​​ក្នុង​ការ​ប្រកួត​ជា​មួយ​​វិសាខា ក្នុង​ពានរង្វាន់ Prince Beer Pre-season Cup ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ២០២២ នៅ​កីឡដ្ឋាន​ព្រី​នស៍។

រូប​គេ​បាន​សម្រាក​ព្យាបាល​រយៈ​ពេល​ជាង​១​ឆ្នាំ​ទើប​បាន​ចូល​ប្រកួត​វិញ​នាម​ជា​កីឡាករ​ផ្លាស់ប្ដូរ​ចូល នៅ​នាទី​៦២ ​ពេល​បឹងកេត ប្រកួត​ ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២៣។ ការ​វិល​ត្រឡប់​មក​កាន់​ទី​លាន​វិញ រូប​គេ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ញឹក​ញាប់​ទេ។ ម្តង​ម្កាល រូប​គេ​ត្រូវ​បាន​ប្តូរ​ចូល​ក្នុង​វគ្គ​ទី២ ​ប៉ុន្តែ​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​កម្ពុជា​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៣ ក្រោម​ការ​ដឹក​នាំ​របស់​លោក Felix Dalmas ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​ជា​មួយ​ហុងកុង។

ក្រោយ​មក ចាន់ វឌ្ឍនាកា ក៏​បាន​របួស​ជា​ថ្មី​ដែល​ធ្វើ​ឲ្យ​រូប​គេ​មិន​សូវបាន​បង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន​នៅ​ដើម្បី​រដូវ​កាល​ថ្មី​​២០២៤-២៥ ​ហើយ ពេល​នេះ​របួស​ដាច់ ACL ខាង​ឆ្វេង​វិញ​ម្តង។

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ចាន់ វឌ្ឍនាកា បាន​ប្តេជ្ញា​ខិត​ខំ​ប្រឹង​ប្រែង​ជា​ថ្មី​ដើម្បី​ទទួល​បាន​ឱកាស​ជាប់​ជម្រើស​១១នាក់​ដំបូង និង​ជាប់​ជម្រើស​ជាតិ​កម្ពុជា​ជា​ថ្មី បន្ទាប់​ពី​ខក​ខាន​ជា​ច្រើន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម