Connect with us

កីឡា

Luvi ក្លាយ​ជា​កីឡាករ​ល្អ​៤​លើក​ជាប់​គ្នា​ក្នុង​ចំណោម៥ប្រកួត នៅ​តេជោលីគ​

បានផុស

នៅ

កីឡាករ​ឥណ្ឌូណេស៊ី Luvi Febrian Nugraha ដែល​ជា​​​អ្នក​ផ្តាច់​ដ៏​ល្អ​របស់​ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ជាប់​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​៤លើក​ជាប់​គ្នា​​ក្នុង​ចំណោម​៥​ប្រកួត​នៃ​​ព្រឹត្តិការណ៍​បាល់ទះ​តេជោលីគ រដូវ​កាល​២០២៥ ដែល​ទើប​ដំណើរ​ការ​បាន​២​សប្តាហ៍។

ថ្ងៃ​បើក​ឆាក​កាល​ពី​ទី​១០ ខែ​មករា មិត្ត​រួម​ក្រុម​ ស៊ុយ ខន បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត បន្ទាប់​ពី​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ បាន​យក​ឈ្នះ ក្រុម​នគរ​បាល​ខេត្ត​តាកែវ ដោយ​លទ្ធផល ៣-០ ប៉ុន្តែ​៤​ប្រកួត​ចុង​ក្រោយ​​​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​សុទ្ធ​តែ​បាន​ទៅ​កីឡាករ​ Luvi។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​បញ្ជាការដ្ឋាន​អង្គរក្ស ​បាន​ឈ្នះ ក្រុម​នគរ​បាល​ខេត្ត​ស្វាយរៀង ដោយ​លទ្ធផល ៣-០ Luvi វាយ​ផ្តាច់​បាន​១៨​ដង។ នៅពេល​បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ឈ្នះ ក្រុម​កងពល​ធំ​អន្តរាគមន៍​លេខ​៣​ដោយ​លទ្ធផល ៣-០ រូបគេ​វាយ​ផ្តាច់​បាន​១១​ដង និង​ប្លុកបាន​២​​ដង។ នៅ​ពេល​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ​បាន​ឈ្នះ ក្រុម​នគរ​បាល​ខេត្ត​ពោធិ៍សាត់ ៣-០ រូប​គេវាយ​ផ្តាច់​បាន​១៣​ដង និង​ប្លុក​បាន​២​ដង និង​ចុង​ក្រោយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ចាញ់ ក្រុម​ក្រសួង​មហា​ផ្ទៃ ១-៣ ក៏ Luvi នៅ​តែ​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ដោយ​វាយ​ផ្តាច់​បាន​២៣​ដង ប្លុក​បាន​៣​ដង និង​វាយ​សេវា​បាន​ពិន្ទុ​១​ដង។​

Luvi បានវិលត្រឡប់​ចូលរួមជាមួយក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស​ជាលើទី២ ក្នុង​ពាន​រង្វាន់​បាល់ទះ​តេជោលីគរដូវកាលទី២។ កើត​ឆ្នាំ​២០០៤​ ​មាន​កម្ពស់​១.៨៨​ម៉ែត្រ Luvi ជា​កម្លាំង​ដ៏​សំខាន់​ដែល​ជួយ​ក្រុម​ឈ្នះ​ជើង​ឯក​តេជោលីគ​កាល​ពី​រដូវ​កាល​មុន។

ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស កំពុង​ឈរ​លេខ​២ ​ដោយ​មាន​​១២​ពិន្ទុ បន្ទាប់​ពី​ឈ្នះ​៤​ប្រកួត និង​ចាញ់​១​ប្រកួត ខណៈ​ក្រុម​ក្រសួង​មហាផ្ទៃ​មិន​ទាន់​ស្គាល់​បរាជ័យ​លើយ​ដោយ​ឈ្នះ​ទាំង​៥​ប្រកួត​រក​​១៥​ពិន្ទុ​ពេញ​ឈរ​លើ​កំពូល​តារាង។

ការ​ប្រកួត​សន្សំពិន្ទុ​ជុំ​ទី១​​នៅ​សល់​២​ប្រកួត​ទៀត ដោយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ត្រូវ​ប៉ះ ក្រុម​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា និង​ចុង​ក្រោយ ប៉ះ ក្រុម​ខ្លាំង វិសាខា នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៥៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៨ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម