Connect with us

កីឡា

នារី​២​រូប​ចូល​រួម​ប្រកួត Frenzy Freestyle ឈាន​ដល់​វគ្គ១/៨​ផ្តាច់​ព្រ័ត្រ

បានផុស

នៅ

ការប្រកួត​បាល់ទាត់​កម្មវិធី ហ្វ្រេនហ្ស៊ី​ ហ្វ្រីស្ទាយល៍ (Frenzy Freestyle) បាន​ឈាន​ដល់​វគ្គ​​​តម្រង់​ទិស ក្នុង​វគ្គ​១៦នាក់ចុងក្រោយ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គជម្រុះដំបូងកាលពីថ្ងៃអាទិត្យ ទី​១២ ខែ​មករា ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​​គឺ​មាន​បេក្ខនារី​២រូប​បាន​ចូល​រួម​ប្រកួត​ប្រជែង​ជា​មួយ​បុរស​។ ចំពោះការ​ប្រកួត​ក្នុងកម្មវីធីមួយនេះ​មិន​មែន​ផ្តោត​សំខាន់​លើ​ជំនាញ​​បាល់ទាត់​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​ក៏មានលាយបញ្ចូលទាំង​ក្បាច់​រាំ Breakdance ផង​ដែរ។

បេក្ខនារី ឌី គឹមយាន អាយុ២៤ឆ្នាំ ជា​គ្រូបង្ហាត់បាល់ទាត់ មក​ពី​​ភូមិតាងួន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្ហាញសមត្ថភាព និងទេពកោសល្យបានយ៉ាងល្អ ក្នុងការប្រកួតវគ្គជម្រុះដំបូងកាល ហើយទទួលបាន​ឱកាស​ឡើងដល់វគ្គ១៦នាក់ចុងក្រោយ។

បេក្ខនារី យ៉ែម នារតី អាយុ២២ឆ្នាំ ជា​សិស្ស មក​ពី​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏មានសមត្ថភាពមិនធម្មតាដែរ។ ក្នុងការប្រកួតវគ្គជម្រុះដំបូងកាល កញ្ញា​បានបង្ហាញសមត្ថភាពដ៏​រស់​រវើក​ ​បាន​ធ្វើឲ្យ​គណៈកម្មការជំនាញ​ទាំង៤រូប​គឺ លោក ឃួន ឡាបូរ៉ាវី, លោក រៀម សុខភិរម្យ, លោក ឡុង គីមហេង និងកញ្ញា សុខ សុខា ពេញចិត្ត ហើយ​បាន​ផ្តល់​ពិន្ទុ​ឲ្យ​ឡើងដល់វគ្គ១៦នាក់ចុងក្រោយ។

កាល​ពី​ថ្ងៃអាទិត្យ ទី​១៩​ ខែ​មករា ឆ្នាំ​២០២៥ ការ​ប្រកួត​បានឈាន​ដល់​វគ្គ​តម្រង់​ទិស​​ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​ផេក Preah Khan Reach Svay Rieng FC។

លក្ខន្តិកៈ​ខ្លះ​ៗ​ក្នុងការប្រកួតវគ្គ១៦នាក់ចុងក្រោយ៖

-គូប្រកួតនីមួយៗនឹងត្រូវបានផ្តល់ពេលមិនលើសពី៤នាទីដើម្បីបង្ហាញ ដោយពួកគេត្រូវប្តូរ វេនគ្នាបង្ហាញ រាល់ ៣០-៤០វិនាទីម្តង

-បេក្ខជននឹងបង្ហាញពីវិញ្ញាសាក្នុងការប្រកួតរបស់ពួកគេ ដែលពួកគេបានជ្រើសរើសក្នុងវគ្គតម្រង់ទិស

-គណៈកម្មការវាយតម្លៃ នឹងផ្តល់មតិយោបល់ រួមទាំងផ្តល់ពិន្ទុដោយផ្អែកលើជំនាញ

-អ្នកឈ្នះនឹងត្រូវបានប្រកាស ដោយផ្អែកលើលទ្ធផលដែលទទួលបានពីគណៈកម្មការវាយតម្លៃទាំង៤រូប

-ក្នុងករណីគូប្រកួតពិន្ទុស្មើគ្នានឹងត្រូវបានថែមចំនួន ១នាទី ដើម្បីប្រកួតបន្ត

-អ្នកចាញ់ក្នុងជុំនេះនឹងត្រូវជម្រុះចេញពីកម្មវិធី

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Cambodian Women League
កីឡា៧ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ២៤ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ៥៣ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

Sokha Hotels

ព័ត៌មានពេញនិយម