កីឡា
អ្នកប៉ះសេ៤រូបមិនគួរឲ្យរំលងក្នុងតេជោលីគ ក្រៅពី សួន ចាន់ណារ៉ូ
នៅពេលនិយាយដល់កីឡាករលើកបាល់(អ្នកប៉ះសេ) អ្នកគាំទ្របាល់ទះកម្ពុជាប្រាកដច្បាស់នឹកដល់ សួន ចាន់ណារ៉ូ ដែលជាអតីតអ្នកប៉ះសេជម្រើសជាតិកម្ពុជា និងវិសាខា ប៉ុន្តែក្នុងការប្រកួតបាល់ទះតេជោលីគ រដូវកាល២០២៥ មានកីឡាករប៉ះសេមួយចំនួនកំពុងបង្ហាញសមត្ថភាពដ៏ល្អ។
ហួត សុភា
កីឡាករលេខ១២ ហួត សុភា របស់ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ នៅតែបង្ហាញខ្លួនដ៏អស្ចារ្យ បើទោះបីជាវ័យចំណាស់ក្តី។ រូបគេជាកីឡាករដែលមានអាយុច្រើនជាងគេក្នុងព្រឹត្តិការណ៍បាល់ទះតេជោលីគ និងមានបទពិសោធស្ទើរ២០ឆ្នាំទៅហើយជាមួយក្រុមកងពលធំអន្តរាគមន៍លេខ៣។

ឆ្លងកាត់៥ប្រកួត ក្នុង២សប្តាហ៍នៃតេជោលីគ បុរស«ផ្ការីកគ្រប់រដូវ» តែងតែបង្ហាញខ្លួនរហូត ហើយលេងស្ទើរពេញម៉ោងគ្រប់ការប្រកួត។ រូបគេជាកម្លាំងដ៏សំខាន់មួយរួមចំណែកជួយ ក្រុមកងពលធំអន្តរាគមន៍លេខ៣ យកឈ្នះលើវិសាខា ៣-២, ឈ្នះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៣-១ និងឈ្នះ ក្រុមខេត្តតាកែវ ៣-២ ប៉ុន្តែចាញ់ បញ្ជាការដ្ឋានអង្គរក្ស និងក្រសួងមហាផ្ទៃ ៣-០ ដូចគ្នា។
កែវ ស្រេងលីហួរ
កីឡាករវ័យក្មេងលេខ១៨ កែវ ស្រេងលីហួរ ជាកម្លាំងដ៏សំខាន់ក្នុងការលើកបាល់ឲ្យកំពូលអ្នកវាយផ្តាច់ប្រចាំក្រុមគឺ ធី ម៉េងហួង និង មឿន ម៉េងឡាយ។ ក្រៅតែពីជំនាញប៉ះសេ កីឡាកររូបនេះក៏អាចលោតបាំងការពារបានខ្ពស់ និងវាយសេវាដ៏ល្អផងដែរ។ រូបគេនេះហើយដែលរៀមច្បង សួន ចាន់ណារ៉ូ សរសើរពីសមត្ថភាពដ៏ល្អដែលស្នងតំណែងរូបគេបាននៅក្រុមជម្រើសជាតិកម្ពុជា។

ដោយមាន កែវ ស្រេងលីហួរ ជាអ្នកប៉ះសេដ៏ល្អ ជាមួយ ធី ម៉េងហួង និង មឿន ម៉េងឡាយ ជាអ្នកផ្តាច់ដ៏មានប្រសិទ្ធភាព ក្រុមក្រសួងមហាផ្ទៃបានក្លាយជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់បរាជ័យ។ ពួកគេទទួលបានជ័យជម្នះទាំង៥ប្រកួត រកបាន១៥ពិន្ទុ កំពុងឈរលើកំពូលតារាង។ ពួកគេបានយកឈ្នះ ក្រុមខេត្តពោធិ៍សាត់ ៣-០, ឈ្នះ ក្រុមនគរបាលរាជធានីភ្នំពេញ ៣-០, ឈ្នះ ក្រុមខេត្តតាកែវ ៣-០, ឈ្នះ ក្រុមកងពលធំអន្តរាគមន៍លេខ៣ ៣-០ និងឈ្នះបញ្ជាការដ្ឋានអង្គរក្ស ៣-១។ ពួកគេជាក្រុមល្អដោយប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធ។
Viko Zulfan
សមាជិកថ្មីរបស់ក្រុមបញ្ជាការដ្ឋានអង្គរក្សគឺកីឡាករឥណ្ឌូណេស៊ីលេខ២៤ Viko Zulfan បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកបាល់។ អំណោយផលខាងកាយសម្បទា រូបគេជាអ្នកវាយផ្តាច់ និងជាអ្នកលោតបាំងការពារផងដែរ។ យ៉ាងណា តួនាទីដែលរូបគេជួយដល់មិត្តរួមក្រុមគឺប៉ះសេដែលបានផ្តល់មិត្តរួមជាតិ Luvi ផ្តាច់យ៉ាងមានប្រសិទ្ធភាព។

ឆ្លងកាត់៥ប្រកួតកន្លងទៅ ក្រុមបញ្ជាការដ្ឋានអង្គរក្ស រកបាន១២ពិន្ទុ កំពុងឈរលេខ២ តាមរយៈជ័យជម្នះ៤លើកប្រកួត និងចាញ់១ប្រកួតគឺឈ្នះ ក្រុមខេត្តតាកែវ ៣-០, ឈ្នះ ក្រុមខេត្តស្វាយរៀង ៣-០, ឈ្នះ ក្រុមកងពលធំអន្តរាគមន៍លេខ៣ ៣-០, ឈ្នះ ក្រុមខេត្តពោធិ៍សាត់ ៣-០ និងចាញ់ ក្រុមក្រសួងមហាផ្ទៃ ១-៣។
ឡាង រាសីកែវ
ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ក្នុងសប្តាហ៍ទី២ ដោយបានយកឈ្នះក្រុមខ្លាំង វិសាខា ក្នុងលទ្ធផល ៣-២។ កីឡាករសញ្ជាតិគុយបា Mendez និង ចាន់ វាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរកពិន្ទុតាមរយៈការលោតផ្តាច់ពីការលើកបាល់ដ៏ល្អរបស់អ្នកប៉ះសេ ឡាង រាត្រី។

កីឡាករលេខ១៩ ឡាង រាសីកែវ បានរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងលើការប្រកួត។ កីឡាកររូបនេះទទួលបានការសរសើរច្រើនពីអ្នកគាំទ្រដែលបានចាត់ទុកជាអ្នកប៉ះសេដ៏ល្អម្នាក់នៅក្នុងប្រទេសកម្ពុជា។ ឆ្លងកាត់៥ប្រកួតនៃតេជោលីគ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានយកឈ្នះវិសាខា, ឈ្នះក្រុមខេត្តស្វាយរៀង និងឈ្នះ ក្រុមខេត្តពោធិ៍សាត់ ប៉ុន្តែចាញ់ ក្រសួងមហាផ្ទៃ និងបញ្ជាការដ្ឋានអង្គរក្ស ដើម្បីរកបាន៨ពិន្ទុ ស្ថិតនៅលេខ៤៕
អត្ថបទ៖ វីរបុត្រ
រូបថត៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច