Connect with us

កីឡា

លោក Amorim ស្នើក្លិប Man United រក​​កីឡាករថ្មីជំនួស Antony

បានផុស

នៅ

ក្រោយលោក Ruben Amorim បានចូលកាន់តំណែងជាគ្រូបង្វឹកក្លិប​ Manchester United សង្កេតឃើញពី​ការផ្លាស់ប្ដូរកីឡាករច្រើន ក្នុង​នោះ​ខ្សែបម្រើ Antony ត្រូវបានប៉ាន់ស្មាន​នឹងត្រូវចាកចេញពីក្លិបនៅខែមករានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអ្នករាយការណ៍ព័ត៌មានកីឡាបាល់ទាត់ដល់ល្បីឈ្មោះលើពិភពលោក Fabrizio Romano បានផ្តល់ព័ត៌មានស៊ីជម្រៅ​ថា ក្លិប Manchester United កំពុងរកកីឡាករថ្មីជំនួស Antony។ ខ្សែ​បម្រើ​ស្លាប​ប្រេស៊ីលរូបនេះអាចនឹងចាកចេញពីទឹកដី Old Trafford ទៅ​ចូលរួម​ជាមួយក្លិប Real Betis នៅប្រទេសអេស្ប៉ាញ។ រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​របស់ក្លិបបិសាចក្រហម ក្រោយផ្លាស់មកចួលរួមជាមួយក្រុម​ដោយ​មាន​​តម្លៃ៨១.៣លាន​ផោន​ កាលពី​ខែ​សីហា ឆ្នាំ២០២២។

ឱកាសក្នុងការបង្ហាញខ្លួនក្នុងជម្រើសដំបូងរបស់ Antony បានថយចុះកាន់តែខ្លាំងក្នុងរដូវកាលនេះ។ លោក Ruben Amorim ជាគ្រូបង្វឹកថ្មីរបស់ក្លិប Man Utd កំពុងពិភាក្សាជាមួយក្លិប ដើម្បីស្វែងរកកីឡាករមកជំនួសតំណែងខ្សែបម្រើសញ្ជាតិប្រេសុីលរូបនេះ។ បច្ចុប្បន្នក្រុមរបស់លោកកំពុងឈរនៅលេខ១៣ នៅក្នុងតារាងចំណាត់ថ្នាក់លីគកំពូលប្រទេសអង់គ្លេស។  

ក្លិបបិសាចក្រហម Manchester United នឹង​រៀបចំក្រុម​ជា​ថ្មី។ ពួកគេបានផ្ដោតសំខាន់លើយុវជន និង​កាត់បន្ថយ​កីឡាករ​វ័យចំណាស់ ដែល​មាន​​ប្រាក់ឈ្នួលខ្ពស់​។ មូល​ហេតុនេះ​ហើយ​បាន​នាំឲ្យក្លិប​​នឹង​បញ្ចេញ​កីឡាករវ័យចំណាស់មួយចំនួន។ មិន​មែន​មានតែកីឡាករ​ Antony សូម្បីតែកីឡាករ Marcus Rashford ក៏អាច​នឹងចាកចេញ​ដែរ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម