កីឡា
ក្រសួងអប់រំ ណែនាំ៣ចំណុចឲ្យ សហព័ន្ធគុនខ្មែរបោះឆ្នោតជ្រើសរើសប្រធានថ្មី
ក្រសួងអប់រំ យុវជន និងកីឡាបានចេញគោលការណ៍ណែនាំ៣ចំណុចដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរសម្រាប់ការរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងគណៈកម្មការប្រតិបត្តិអាណត្តិទី៨។
ប្រធាន និងគណៈកម្មការប្រតិបត្តិ អាណត្តិទី៧ (២០២១-២០២៥) នឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខនេះ ហើយត្រូវជ្រើសរើសប្រធាន និងគណៈកម្មការប្រតិត្តិថ្មី អាណត្តិទី៨ (២០២៥-២០២៩) តាមរយៈការបោះឆ្នោត។ សម្រាប់ការជ្រើសរើសសមាសភាពដឹកនាំអាណត្តិថ្មីនេះហាក់ដូចជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសាធារណជនដែលខុសប្លែកទៅនឹងអាណត្តិមុនៗស្ងប់ស្ងាត់។

បច្ចុប្បន្ន លោក ខូវ ឆាយ ជាប្រធានសហព័ន្ធគុនខ្មែរដែលបានដឹកនាំត្រឹមតែជាងមួយឆ្នាំចុងក្រោយនៃអាណត្តិទី៧ បន្តពីលោក តែម ម៉ឺន ដែលបានលាឈប់។ ដូច្នេះលោក ខូវ ឆាយ មិនមែនទទួលបានតួនាទីជាប្រធានតាមរយៈការបោះឆ្នោតឡើយ ប៉ុន្តែតាមរយៈការតែងតាំងពីថ្នាក់លើ។
សហព័ន្ធកីឡាប្រដាល់ខ្មែរស្ម័គ្រចិត្តត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ១៩៩៦ រហូតដល់ពេលនេះមានរយៈពេល២៨ឆ្នាំ។ សហព័ន្ធនេះគ្រប់គ្រងលើកីឡាប្រដាល់សកល និងកីឡាគុនខ្មែរ ប៉ុន្តែក្រោយមកក៏បំបែកជាសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា។
គិតចាប់តាំងពីឆ្នាំ១៩៩៦រហូតដល់ឆ្នាំ២០២៥ មានបុគ្គល៤រូបបានកាន់តួនាទីជាប្រធាន។ ជាទូទៅ១អាណត្តិមានរយៈពេល៤ឆ្នាំ។ លោកព្រឹទ្ធាចារ្យ ព្រំ ភិច បានធ្វើជាប្រធានអាណត្តិទី១ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០០។

ឧកញ៉ា អ៊ុំ យូរ៉ាន់ បានធ្វើជាប្រធាន២អាណត្តិគឺពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨។ ក្រោយមក លោក តែម ម៉ឺន បានធ្វើជាប្រធាន៤អាណត្តិគឺពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៤។ លោកបានកាន់តួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរយូរជាងគេបំផុតគិតត្រឹមឆ្នាំ២០២៤។
លោក តែម ម៉ឺន បានលាឈប់ពីប្រធាននៅចុងខែមីនា ឆ្នាំ២០២៤ ក្នុងពេលអាណត្តិទី៧មិនទាន់ចប់ និងបានតែងតាំងលោក ខូវ ឆាយ ធ្វើជាប្រធាននៅថ្ងៃទី២៩ ខែមីនា ដើម្បីបន្តដឹកនាំរហូតចប់អាណត្តិទី៧ (២០២១-២០២៥)។ ក្នុងចំណោមប្រធាន៤រូប លោក ខូវ ឆាយ ជាប្រធានវ័យក្មេងជាងគេបំផុត៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ