Connect with us

កីឡា

បុគ្គល៤​នាក់​ធ្លាប់​ដឹក​នាំ​សហព័ន្ធ​គុន​ខ្មែរ ខណៈថ្ងៃនេះបោះឆ្នោតប្រធានថ្មី

បានផុស

នៅ

ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៥ សហព័ន្ធ​កីឡា​នប្រដាល់​គុន​ខ្មែរ​នឹង​រៀប​ចំ​មហា​សន្និបាត​បញ្ចប់​អាណត្តិ​ទី​៧ (២០២១-២០២៥) ដើម្បី​ជ្រើស​រើស​ប្រធាន និង​គណៈកម្មការ​ប្រតិបត្តិ​ថ្មី អាណត្តិ​ទី​៨ (២០២៥-២០២៩)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន លោក ខូវ ឆាយ ជា​ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ដែល​ទទួល​បាន​ឱកាស​ដឹក​នាំ​មិន​ដល់​១​ឆ្នាំ​ផង បន្ទាប់​ពី​ត្រូវ​បាន​តែង​តាំង​បន្ត​ពី​លោក តែម ម៉ឺន ដែល​បាន​ប្រកាស​លា​ឈប់​កាល​ពីខែ​មីនា ឆ្នាំ​២០២៤។

កាល​ពី​ដំបូង​ឡើយ សហព័ន្ធ​គុន​ខ្មែរ​ឈ្មោះ «សហព័ន្ធកីឡាប្រដាល់ខ្មែរស្ម័គ្រចិត្ត»​​ដែល​ត្រូវបានបង្កើតឡើងជាផ្លូវការ​កាល​ពី​ឆ្នាំ១៩៩៦ រហូតដល់ពេលនេះមានរយៈពេល២៩ឆ្នាំ។ សហព័ន្ធនេះគ្រប់គ្រងលើកីឡាប្រដាល់សកល និងកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ។ យ៉ាង​ណា ​នៅឆ្នាំ២០១៦ សហព័ន្ធកីឡាប្រដាល់ខ្មែរស្ម័គ្រចិត្តត្រូវបានបំបែកចេញជាពីរផ្សេងគ្នាគឺ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ហើយ​​ក្រោយ​មក​ បង្កើត​សហព័ន្ធ​ឃីក​បុក​ស៊ីង​កម្ពុជា​ទៀត។

គិតចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០២៥ មានបុគ្គល៤រូបបានកាន់តួនាទីជាប្រធាន។ ជាទូទៅ១អាណត្តិមានរយៈពេល៤ឆ្នាំ។ លោកព្រឹទ្ធាចារ្យ ព្រំ ភិច បានធ្វើជាប្រធានអាណត្តិទី១ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០០។

ឧកញ៉ា អ៊ុំ យូរ៉ាន់ បានធ្វើជាប្រធាន២អាណត្តិគឺពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨។ ក្រោយមក លោក តែម ម៉ឺន បានធ្វើជាប្រធាន៤អាណត្តិគឺពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៤។ លោកបានកាន់តួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរយូរជាងគេបំផុតគិតត្រឹមឆ្នាំ២០២៤។

លោក តែម ម៉ឺន បានលាឈប់ពីប្រធាននៅចុងខែមីនា ឆ្នាំ២០២៤ ក្នុងពេលអាណត្តិទី៧មិនទាន់ចប់ និងបានតែងតាំងលោក ខូវ ឆាយ ធ្វើជាប្រធាននៅថ្ងៃទី២៩ ខែមីនា ដើម្បីបន្តដឹកនាំរហូតចប់អាណត្តិទី៧ (២០២១-២០២៥)។ ក្នុងចំណោមប្រធាន៤រូប លោក ខូវ ឆាយ ជាប្រធានវ័យក្មេងជាងគេបំផុត។

ក្នុងអាណត្តិទី១របស់លោកព្រឹទ្ធាចារ្យ ព្រំ ភិច កីឡាប្រដាល់ក្បាច់គុនខ្មែរបានចាប់ផ្តើមរៀបចំឲ្យលក្ខន្តិកៈ គោលការណ៍ និងច្បាប់ត្រឹមត្រឹមត្រូវ ប៉ុន្តែនៅមិនទាន់មានសកម្មភាពសុះសាយខ្លាំងទេ ពីព្រោះជាដំណាក់កាលកំពុងកសាងធនធានមនុស្ស។

អាណត្តិទី២ និងទី៣ ក្រោមការដឹកនាំរបស់ឧកញ៉ា អ៊ុំ យូរ៉ាន់ កីឡាប្រដាល់គុនខ្មែរចាប់ផ្តើមមានសកម្មភាពប្រកួតកាន់តែច្រើន។ តាមសង្វៀនប្រដាល់ទូរទស្សន៍ក្នុងស្រុកមានការប្រកួតមិត្តភាពជាតិ និងអន្តរជាតិច្រើនដែលត្រូវបានគេមើលឃើញមានការប្រកួតមិត្តភាពអន្តរជាតិ២ទៅ៣ខែម្តង និងមានចេញទៅប្រកួតនៅក្រៅប្រទេស។

សម្រាប់អាណត្តិទី៤ដល់ទី៧ ក្រោមការដឹកនាំរបស់លោក តែម ម៉ឺន ប្រដាល់គុនខ្មែរទទួលបានការចាប់អារម្មណ៍ពីមហាជនខ្លាំង។ ការប្រកួតមិត្តភាពអន្តរជាតិធ្វើឡើងជារៀងរាល់សប្តាហ៍ កីឡាករបរទេសមកប្រកួតដណ្តើមខ្សែក្រវាត់ ពានរង្វាន់នៅក្នុងស្រុកកាន់តែផុលផុស ហើយកីឡាករគុនខ្មែរបានចេញទៅប្រកួតនៅក្រៅប្រទេសញឹកញាប់។

ជាពិសេស កីឡាករគុនខ្មែរ២រូបបានឈ្នះខ្សែក្រវាត់ ISKA ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ កីឡាករគុនខ្មែរបានឈ្នះមេដាយមាសស៊ីហ្គេម។ កីឡាគុនខ្មែរបានចូលជាធរមានក្នុងធម្មនុញ្ញកីឡាស៊ីហ្គេម កម្មវិធីប្រកួតកាន់តែច្រើន និងកម្លាំងចលករគាំទ្រយ៉ាងខ្លាំងពីមហាជន ក៏ដូចជាសំបូរម្ចាស់ឧបត្ថម្ភកាន់ ប្រាក់រង្វាន់កាន់តែច្រើន។

សម្រាប់​រយៈ​ពេល​មិន​ដល់​មួយ​ឆ្នាំ​ចុង​ក្រោយ​នៃ​អាណត្តិទី៧ លោក ខូវ ឆាយ កាន់តែយល់ច្បាស់ពីស្ថានភាពប្រដាល់គុនខ្មែរស្របតាមនិន្នាការគាំទ្រពេញនិយមតាមបណ្តាញសង្គម។ លោក​បាន​នាំ​គុន​ខ្មែរ​ទៅ​កាន់​ក្រៅ​ប្រទេស​ជា​ច្រើន។ លោក​បាន​នាំ​ឲ្យ​មាន​ការមូលនិធិដើម្បី​ជួយ​ដល់​ក្លិប​ខ្វះ​ និង​បាន​ចេញ​មុខបក​ស្រាយ ​ដោះ​ស្រាយ​ភ្លាម​ៗ​​រាល់​បញ្ហា​ និង​សម្រប​សម្រួល​ឲ្យ​កីឡាករ កីឡាករ​ទទួល​បាន​ឱកាស​ឡើង​ប្រកួត។

ប្រវត្តិប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

  • លោកព្រឹទ្ធាចារ្យ ព្រំ ភិច៖ អាណត្តិទី១ (ឆ្នាំ១៩៩៦-២០០០)
  • ឧកញ៉ា អ៊ុំ យូរ៉ាន់៖ អាណត្តិទី២ (ឆ្នាំ២០០០-២០០៤) អាណត្តិ​ទី៣ (ឆ្នាំ២០០៤-២០០៨)
  • លោក តែម ម៉ឺន៖ អាណត្តិទី៤ (ឆ្នាំ២០០៨-២០១២) អាណត្តិ​ទី៥ (ឆ្នាំ២០១២-២០១៦) អាណត្តិ​ទី​៦ (ឆ្នាំ២០១៦-២០២១) អាណត្តិ​ទី​៧ (ឆ្នាំ២០២១-២០២៥)
  • លោក ខូវ ឆាយ៖ បន្តអាណត្តិទី៧ (ឆ្នាំ២០២៤-២០២៥)
  • អាណត្តិ​ទី​៨ (២០២៥-២០២៩) តើ​នរណា​ជា​ប្រធាន

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​លទ្ធផល​សំខាន់ៗ​​​ពីជំនួប​លើក​ទី១​​​សម្រាប់​សន្តិភាព​នៅអ៊ុយក្រែន​​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តប៉ៃលិន ត្រូវ​រៀប​ចំ​បណ្ដុះបណ្ដាល​ឱ្យ​កាន់​តែ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាជិក​សភា​អាមេរិក សន្យា​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ពីកម្ពុជាទៅអាមេរិក​បន្ថែមទៀត

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលករ និស្សិតកម្ពុជានៅថៃ ប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង

ព័ត៌មានជាតិ១២ ម៉ោង មុន

អំពូលសូឡា៥០០ឈុត ត្រូវបានប្រគល់ជូនកងកម្លាំង អាជ្ញាធរ និងពលរដ្ឋស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម