Connect with us

កីឡា

ម្ចាស់មេដាយមាសអូឡាំពិកដំបូងរបស់ថៃត្រូវបានកាត់ទោសពីបទប៉ុនប៉ងរំលោភ

បានផុស

នៅ

លោក Somluck Kamsing ជាម្ចាស់មេដាយមាសអូឡាំពិកដំបូងគេរបស់ប្រទេសថៃ ត្រូវបានកាត់ទោសឲ្យជាប់គុកជាង៣ឆ្នាំពីបទចាប់ពង្រត់ និងប៉ុនប៉ងរំលោភលើក្មេងជំទង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Kamsing អាយុ៥២ឆ្នាំបានក្លាយជាវីររបស់ប្រទេស​ថៃ​ នៅពេលគាត់បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក Atlanta ឆ្នាំ១៩៩៦ ដើម្បី​ក្លាយ​ជា​មេដាយមាសដំបូង​សម្រាប់​ប្រទេស។ ទោះជាយ៉ាងណាក៏ដោយ តុលាការខេត្តខនកែន បានរកឃើញថា គាត់មានទោសពីបទចាប់ពង្រត់ និងប៉ុនប៉ងរំលោភក្មេងស្រីអាយុ១៧ឆ្នាំម្នាក់។ នេះ​បើ​យោង​តាមសារព័ត៌មាន Bangkok Post ។ លោក Kamsing ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​ ១​ខែ​និង១០ថ្ងៃ​។

តុលាការ​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖«សម្រាប់ការប៉ុនប៉ងរំលោភដោយបង្ខំ និងចាប់មនុស្សដែលមានអាយុលើសពី១៥ឆ្នាំ សម្រាប់គោលបំណងមិនសមរម្យ សកម្មភាពរបស់ចុងចោទទី១គឺជាបទល្មើសតែមួយដែលបំពានច្បាប់ជាច្រើន»។

តុលាការ​បាន​ផ្តល់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ Kamsing ក្នុងតម្លៃ​៩,០០០ដុល្លារ ខណៈ​គាត់​អាចបន្ត​ការ​ប្តឹង​ឧទ្ធរណ៍។ គាត់​ត្រូវ​បាន​បញ្ជា​ឲ្យ​បង់​ថ្លៃ​សំណង​ចំនួន ៥០០០ដុល្លារ​​។​ ករណីនេះបានចាប់ផ្តើមពីពាក្យបណ្តឹងដែលបានប្តឹងកាលពីខែធ្នូ ឆ្នាំ២០២៣ ដោយក្មេងស្រីអាយុ១៧ឆ្នាំម្នាក់បានចោទប្រកាន់ថា អតីតម្ចាស់មេដាយមាសអូឡាំពិករូបនេះ បានរំលោភនាងនៅក្នុងសណ្ឋាគារមួយក្នុងខេត្ត Khon Kaen។ បើតាមសមត្ថកិច្ចការបញ្ជាក់​គឺ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីគាត់ និងក្មេងស្រីរងគ្រោះបានជួបគ្នានៅបារមួយកន្លែង ហើយស្នាក់នៅទីនោះរហូតដល់ម៉ោង៣ទៀបភ្លឺ។

តុលាការ​បាន​បញ្ជាក់​ថា ខ្លួន​បាន​រក​ឃើញ​ការ​ចោទ​ប្រកាន់​របស់​ក្មេង​ជំទង់​គួរ​ឲ្យ​ទុក​ចិត្ត តាម​រយៈ​ភស្តុតាង​នៃ​ស្នាម​ជាំ​លើ​ខ្លួន​នាង ហើយ​បាន​ច្រាន​ចោល​ការ​អះអាង​របស់​ចុង​ចោទ​ដែល​ថា​ក្មេង​ជំទង់​បាន​យល់ព្រម៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម