កីឡា
Bellingham តាមទាន់កំណត់ត្រារបស់ Messi ក្នុងពាន UEFA
កីឡាករ Jude Bellingham តាមស្មើកំណត់ត្រារបស់កីឡាករ Lionel Messi នៅពាន UEFA Champions League ក្នុងការស៊ុតបញ្ចូលទីនិ ងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមគិតត្រឹមអាយុ២១ឆ្នាំ។

ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ទល់នឹងក្រុម RB Salzburg កីឡាករ Bellingham បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន២លើកជួយឲ្យ Real Madrid ទទួលបានបានជ័យជម្នះ ៥-១ នៅកីឡដ្ឋាន Santiago Bernabeu។
កីឡាករវ័យ២១ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៩លើកក្នុងការបង្ហាញខ្លួន២៧ប្រកួតនៅរដូវកាលនេះ។ ឥឡូវនេះគាត់ស៊ុតបញ្ចូលទី១១គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន១៣លើក ក្នុងការបង្ហាញខ្លួន៤១ប្រកួតក្នុងក្របខណ្ឌ UEFA Champions League ។ កីឡាករ Lionel Messi មានស្ថិតិរកគ្រាប់បាល់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុម សរុប២៤លើក មុនពេលឈានដល់អាយុ២២ឆ្នាំ ស៊ុតបាន១៧គ្រាប់និង៧លើក។

Bellingham ពេលនេះមានអាយុត្រឹមតែ២១ឆ្នាំ និង៦ខែ មានន័យថា គាត់អាចវ៉ាដាច់កំណត់ត្រារកគ្រាប់បាល់ និងបញ្ចូលទីរបស់កីឡាករអាហ្សង់ទីន Messi បានទៀត ប្រសិនបើរូបគេបន្ដធ្វើបានល្អជាមួយក្រុម Real Madrid ក្នុងពានរង្វាន់ UREFA Champions League៕

ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ