កីឡា
ជាប្រវត្តិសាស្ត្រដំបូង កីឡាការិនីកម្ពុជា២រូបបានទៅលេងនៅលីគនារីថៃ
កីឡាការិនីជម្រើសជាតិកម្ពុជា យ៉ុន យ៉ើន និង ហុក សៅឌី របស់ក្លិបណាហ្គាវើលដ៍ នឹងចូលរួមជាមួយក្លិបបាល់ទាត់នារី Bangkok Women FC របស់លីគកំពូលនារីថៃ ក្នុងលក្ខខណ្ឌខ្ចីជើងចាប់ពីរដូវកាលក្រោយទៅ។

ក្លិបបាល់ទាត់នារីណាហ្គាវើលដ៍ បានប្រកាសជាផ្លូវកាលពីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ពីកីឡាការិនីទាំងពីរ តាមរយៈលក្ខខណ្ឌខ្ចីជើងទៅលីគនារីថៃសម្រាប់រដូវកាលក្រោយ។ កីឡាការិនីទាំងពីរនឹងបញ្ចប់ភារកិច្ចជាមួយក្លិបនារី ណាហ្គវើលដ៍ ក្នុងលីគបាល់ទាត់នារីកម្ពុជា រដូវកាល២០២៤-២៥ ដែលឈានដល់វគ្គខ្វែង៤ក្រុមចុងក្រោយ។
នេះជាប្រវត្តិសាស្ត្រលើកដំបូងដែលមានកីឡាការិនីបាល់ទាត់កម្ពុជាទៅលេងនៅលីគបាល់ទាត់នារីថៃ។ នៅមិនទាន់ដឹងច្បាស់ក្នុងសម័យកាលមុនសង្គ្រាមថាតើធ្លាប់មានកីឡាការិនីកម្ពុជាទៅលេងនៅទីនោះឬយ៉ាងណានោះទេ ប៉ុន្តែគិតត្រឹមជាង៥០ឆ្នាំចុងក្រោយគឺមិនធ្លាប់មានកីឡាការិនីកម្ពុជាទៅលេងនៅថៃឡើយ។

នេះជាប្រទេសទី២ដែលកីឡាការិនី យ៉ុន យ៉ើន បានចេញទៅលេងនៅក្រៅប្រទេស បន្ទាប់ពីលើកទី១ត្រូវបានក្លិបឡាវ Young Elephants ខ្ចីជើងទៅលេងក្នុងពានរង្វាន់ AFC Women Championships League វគ្គសន្សំពិន្ទុក្នុងពូល។ សម្រាប់កីឡាការិនី ហុក សៅឌី គឺជាលើកទី១ដែលបានទៅលេងនៅក្រៅប្រទេស។
កីឡាការិនីទាំងពីរជាកម្លាំងសំខាន់នៅក្នុងក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាដែលបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីឆ្នាំ២០២៣ និងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Women’s Cup 2024 នៅប្រទេសឡាវ កាលពីចុងឆ្នាំ២០២៤ ដោយទទួលបានចំណាត់ថ្នាក់លេខ២៕


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច