កីឡា
ព្រះខ័នរាជស្វាយរៀង បញ្ចប់កំណត់ត្រាជ័យជម្នះ របស់ភ្នំពេញក្រោន តាមពីក្រោយតែ១ពិន្ទុ
ក្រុមព្រះខ័នរាជស្វាយរៀង បានក្លាយជាក្រុមបញ្ចប់កំណត់ត្រាជ័យជម្នះរបស់ ភ្នំពេញក្រោន តាមរយៈជ័យជម្នះ ៣-១ ក្នុងសប្តាហ៍ទី១៧ ខេមបូឌានព្រីមៀរលីគរដូវកាល២០២៤-២៥។
ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បើកការនាំមុខ ១-០ ដោយកីឡាករ ញាណ សុស៊ីដាន នៅនាទី៥ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Jelle ស៊ុតឲ្យក្រុមភ្ញៀវតាមស្មើ ១-១ នៅនាទី៣៦។ ភ្នំពេញក្រោនបានបង្ហាញទម្រង់លេងយ៉ាងល្អនៅដើមវគ្គទី២ ប៉ុន្តែថមថយទៅវិញនៅពេលខ្សែការពារ យ៉ើ មូស្លីម ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន។
ក្រោយភ្នំពេញក្រោនសល់គ្នាតែ១០នាក់ ព្រះខ័នរាជស្វាយរៀង ចាប់ផ្តើមដាក់សម្ពាធជាបន្តបន្ទាប់រហូតរកបានគ្រាប់បាល់នាំមុខ ២-១ ដោយខ្សែបម្រើប្រយុទ្ធ Gabi និងរកបានគ្រាប់ទី៣ នៅនាទី៩០ ដោយកីឡាករទើបដូរចូល Bablo តាមរយៈការស៊ុតពិន័យ១១ម៉ែត្របានសម្រេច បន្ទាប់ពី អន ចាន់ប៉ូលីន បង្កកំហុសនៅតំបន់គ្រោះថ្នាក់។
តាមរយៈលទ្ធផលនេះគឺជាបរាជ័យលើកដំបូងរបស់ភ្នំពេញក្រោន ក្រោយ១៦ប្រកួតកន្លងមកមិនធ្លាប់ចាញ់គឺឈ្នះ១៤ និងចាញ់២។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ ការរកបាន៣ពិន្ទុបន្ថែមនេះ ព្រះខ័នរាជស្វាយរៀង តាមពីក្រោយភ្នំពេញក្រោនតែ១ពិន្ទុប៉ុណ្ណោះដែលធ្វើឲ្យការប្រជែងជើងឯកកាន់តែតឹងតែងខ្លាំង។
សម្រាប់ការប្រកួតធំប្រចាំសប្តាហ៍នេះ មានអ្នកគាំទ្រចំនួន៣៨៥០នាក់បានទៅទស្សនាផ្ទាល់នៅកីឡដ្ឋានខេត្តស្វាយរៀង៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង