កីឡា
វិសាខា បង្ហាញសមត្ថភាពពិតយកឈ្នះក្រុមខ្លាំងៗក្នុងសប្តាហ៍ចុងក្រោយជុំទី១
ក្រុមបាល់ទះវិសាខា បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងសប្តាហ៍ចុងក្រោយនៃជុំទី១ បាល់ទះតេជោលីគរដូវកាល២០២៥ បន្ទាប់ពីយកឈ្នះក្រុមខ្លាំង បញ្ជាការដ្ឋានអង្គរក្ស និងក្រសួងមហាផ្ទៃ។
នៅសប្តាហ៍ទី១ វិសាខា បានយកឈ្នះ ក្រុមខេត្តស្វាយរៀង ដោយលទ្ធផល ៣-២ ដែល គួន ម៉ុម បានក្លាយជាកីឡាករល្អប្រចាំការប្រកួត។ ការប្រកួតទី២ ពួកគេបានយកឈ្នះ ក្រុមខេត្តពោធិ៍សាត់ ដោយលទ្ធផល ៣-០ ដែល ស ពិសី បានក្លាយជាកីឡាករល្អប្រចាំការប្រកួត។ ការប្រកួតទី៣ ពួកគេ បានចាញ់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលទ្ធផល ២-៣ ដែលបានធ្វើឲ្យអ្នកគាំទ្រគិតថា ប្រសិនបើ នៅតែបង្ហាញទម្រង់លេងបែបនេះគឺពិបាកប្រជែងជើងឯករដូវកាលនេះណាស់។

ចូលសប្តាហ៍ទី២ ពួកគេបានយកឈ្នះ ក្រុមខេត្តតាកែវ ដោយលទ្ធផល ៣-១ ដែលកីឡាករ លឹម ចិត្រា បានក្លាយជាកីឡាករល្អប្រចាំការប្រកួត ប៉ុន្តែការប្រកួតទី៥ ពួកគេបានចាញ់ កងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ២-៣។
សប្តាហ៍ចុងក្រោយនៃវគ្គសន្សំពិន្ទុជុំទី១ វិសាខា បានជួបសុទ្ធតែក្រុមខ្លាំងគឺ ក្រុមលេខ១ ក្រសួងមហាផ្ទៃ និងក្រុមលេខ២ បញ្ជាការដ្ឋានអង្គរក្ស ប៉ុន្តែពួកគេមិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ។ ពួកគេបានផ្តល់ឲ្យ ក្រុមក្រសួងមហាផ្ទៃ ស្គាល់បរាជ័យជាលើកដំបូងតាមរយៈលទ្ធផល ៣-២ និងចុងក្រោយបានយកឈ្នះ បញ្ជាការដ្ឋានអង្គរក្ស ដោយលទ្ធផល ៣-២ ទៀត។
អ្វីដែលគួរឲ្យចាប់អារម្មណ៍រាល់ការប្រកួតសិតទី៥ គឺ វិសាខា ធ្វើបានល្អណាស់។ ជាពិសេសតារាឆ្នើម គួន ម៉ុម វាយសេវាកាចធ្វើឲ្យដៃគូពិបាកទប់ និងពេលខ្លះរកបានពិន្ទុតាមរយៈវាយសេវាថែមទៀត។ ដូច្នេះហើយបានជា គួន ម៉ុម បានក្លាយជាកីឡាករល្អប្រចាំការប្រកួត២លើកចុងក្រោយ។
ការប្រកួតសន្សំពិន្ទុវិលជុំទី១ បានបញ្ចប់ហើយដោយក្រុមខេត្តពោធិ៍សាត់ និងក្រុមខេត្តតាកែវត្រូវបានកាត់ចេញ បន្ទាប់ពីពួកគេរកបាន៣ពិន្ទុដូចគ្នា ក្នុងការប្រកួតឈ្នះ១ និងចាញ់៦ដូចគ្នា។
ក្រុមឡើងវគ្គវិលជុំសន្សំពិន្ទុ ទី២គឺ
- ក្រសួងមហាផ្ទៃ (ឈ្នះ៦ ចាញ់១ រកបាន១៩ពិន្ទុ)
- បញ្ជាការដ្ឋានអង្គរក្ស (ឈ្នះ៥ ចាញ់២ រកបាន១៥ពិន្ទុ)
- វិសាខា (ឈ្នះ៥ ចាញ់២ រកបាន១៤ពិន្ទុ)
- រាជធានីភ្នំពេញ (ឈ្នះ៤ ចាញ់៣ រកបាន១២ពិន្ទុ(
- ខេត្តស្វាយរៀង (ឈ្នះ៣ ចាញ់៤ រកបាន១០ពិន្ទុ)
- កងពលធំអន្តរាគមន៍លេខ៣ (ឈ្នះ៣ ចាញ់៤ រកបាន៨ពិន្ទុ)
សូមបញ្ជាក់ថា ការប្រកួតជុំទី២ មិនរាប់ពិន្ទុកាលពីជុំទី១ចូលទេ គឺការប្រកួតសន្សំពិន្ទុជាថ្មីដើម្បីរក៤ក្រុមឡើងទៅកាន់វគ្គខ្វែង៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត